www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 20, 2012

អក្សរ​យូនីកូដ​ជិត​មាន​លើ​Stock ROM របស់ Samsung ហើយ



  គ្រាន់​តែ​បានដឹង​​ដំណឹង​នេះ​ភ្លាម​ សប្បាយ​ចិត្ត​តែម្តង ព្រោះ​នេះ​ជា​អ្វី​ ដែល​កំពុង​រង់​ ចាំ​ជា​យូ​រមក​ហើយ។ ទូរស័ព្ទ​របស់ Samsung កំពុង​តែ​ ​ទទួល​ការ​ពេក​និយ ម​យ៉ាង​ខ្លាំង​ ពី​សំនាក់​អ្នក​ប្រើ​ទូរស័ព្ទ​ វៃ​ឆ្លាត​នៅ​កម្ពុជា។ ដោយ​សារ​តែ​មាន​តំលៃ​សមរម្យ​ ទើប​ធ្វើ​ឲ្យ​កំណើន​ អ្នក​ប្រើ​ប្រាស់​មាន​ការ​កើន​ឡើង​ គួ​ឲ្យ​កត់​សំគាល់។


ថ្វី​ត្បិត​តែ​វា​មាន​ភាព​ ងាយ​ស្រួល​ប្រើ​ពិត​មែន តែ​អ្វី​ដែល​ជា​ចំបង​សំខាន់​នោះគឺ ទូរស័ព្ទ​ទាំង​នោះ​មិន​អាច​តំលើង​ភាសារ​ខ្មែរ​ ឲ្យ​បាន​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ។ ចំពោះ​របៀប​តំលើ ង​គឺ​នៅ​មាន បញ្ហា​ដោយ​សារ​យើង​មិន​អាច​តំលើង​វា​នៅ​ក្នុង STOCK ROM ដូច​នេះ​ បញ្ហា​ចំពោះ​ ការ​ប្រើ​ប្រាស់​នៅ​តែ​ចោទ​ ជា​ដដែល។ ដំណោះ​ស្រាយ​បច្ចុប្បន្ន​ គឺ​ គេ​ត្រូវ​តែ​តំលើង​វា​ ដាក់​ក្នុង MIUI Custom ROM ដែល​វា​មើល​ទៅ​ ហាក់​ដូច​ជា​ មាន​បញ្ហា​ច្រើន​ក្នុង​ ការ​ប្រើ​ប្រាស់។


ថ្មី​ៗ​នេះ​ តាម​រយៈកិច្ច​សន្ទនារ​គ្នា​មួយ​រយៈ ជា​មួយ​អ្នក​ ផ្តល់​ជីវិត​អក្សរ​ខ្មែរលើ Android ឈ្មោះ ឬទ្ធី​ បាន​បង្ហើប​ឲ្យ​ដឹង​ថា បន្តិច​ទៀត​នេះ STOCK ROM របស់​ Samsung នឹង​អាច​តំលើង​អក្សរ​ខ្មែរ​បាន​ឆាប់ៗ​នេះ​ហើយ។ ចំពោះម៉ូដែល​ទូរស័ព្ទ​ដែល​នឹង​ ត្រូវ​តំលើង​បាន​គឺ​មាន​ដូច​ជា Galaxy Note , Galaxy S2 និង Galaxy Tab 7 Plus។ ចំពោះ​ម៉ូដែល​ផ្សេង​ទៀត​ គឺ​អាច​នឹង​ចេញ​ឆាប់​នេះ​ហើយ សូម​កុំភ្លេច​តាម​ដាន​ជា​មួយ ខេមបូ​ដ្រយ​ ៕


ប្រភព​​: CamboDroid.

0 មតិ:

Post a Comment