www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 22, 2012

ប្រសិទ្ធភាពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

កណ្ដាល ​៖ ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ដឹកនាំ​ដោយ​លោក​កែវ ​សុជាតិ ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​កណ្ដាល​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ ​មករា​កន្លងមកនេះ​បាន​ចាប់​ឃុំ​ខ្លួន​ជនជាតិ​បារាំង​ម្នាក់​ពី​បទ​រួមភេទ​ជាមួយ​​ក្មេង​ប្រុស​អនីតិជន​ដោយ​ខុសច្បាប់​ដែល​បាន​លួច​ប្រព្រឹត្តិ​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ផ្ទះ​ជន​ជាតិ​​បារាំង​ស្ថិត​ក្នុង​ភូមិ​ ព្រែក​ស្វាយ​ ឃុំ​ ឈើទាល​ ស្រុក​ កៀនស្វាយ ​ខេត្ត​កណ្ដាល។​
លោក​វរសេនីយ៍ទោ​រស់ សា​វិ​ន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​​​បាន​ឲ្យ​ដឹង​ថា ជនជាតិ​បារាំង​នេះ​មានឈ្មោះ ហ្វី​លី​ព ហ្វេ​ក​ជេ​ក​ឡូ​វ័រ ភេទ​ប្រុស ​អាយុ៥២​ឆ្នាំ ​ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ 05AP-61936 បាន​មក​ទិញ​ផ្ទះ​ស្នាក់នៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ស្វាយ​ប្រទាល ​ស្រុក កៀនស្វាយ បាន​ត្រូវ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង១៧ ល្ងាច​ថ្ងៃទី១៨ ខែ មករា​ឆ្នាំ២០១២។
លោក វរសេនីយ៍​បាន​ឲ្យ​ដឹង​ថា ដោយ​យោង​តាម​ពាក្យបណ្ដឹង​អាណាព្យាបាល​របស់​ជនរងគ្រោះ និង របាយការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​បើក​ស៊ើបអង្កេត​បឋម​ដោយមាន​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ា​វ ចំ​រឿន ស្នងការ​នគរបាល និង​លោកស្រី​ស្នងការ​រង ហើយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្ដាល អ៊ុក គឹម​សិទ្ធិ កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​ប្រមូល​បាន​វត្ថុតាង​ទើប​ចុះ​ធ្វើ​ការ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ​ឈ្មោះ ហ្វី​លី​ព ហ្លេ​ក​ជេ​ក​វ័រ ដែល​ជា​ជនជាតិ​បារាំង​នោះតែម្តង៕22.Jan.2012/08:54AM By:Neak Toch

0 មតិ:

Post a Comment