www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 6, 2012

ប្រសាសន៌ដ៏មានខ្លឹមសារនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធ ស្ពានអាកាស ៧មករា ស្តុបពេទ្យលោកសង្ឃ

សម្តេចតេជោ បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៨៖៥២នាទី

​​​​​​​

- សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា និងក្រុមហ៊ុន អាណិកជនវិនិយោគរបស់លោកឧកញ៉ា ពង្ស ឃាវសែ ដែលបានខិតខំប្រឹងប្រែងកសាង ស្ពានអាកាស ៧មករា នេះ នឹងសូមថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋ ដែលរស់នៅម្តុំនេះ ដោយបានចូលរួមសហការ និងជួបការលំបាកជាច្រើន ក្នុងអំឡុងពេលសាងសង់ និងប្រជាពលរដ្ឋដែលធ្វើដំណើរ ក្នុងដំណាក់កាល សាងសង់នេះ ។
-សម្តេចតេជោ ហ៊ុន សែន បានរិះគន់ចំពោះក្រុមអ្នកនយោបាយ នឹងក្រុមអ្នកតំណាងរាស្រ្ត ប្រឆាំងមួយចំនួន ដែលមិនទទួលស្គាល់ការរីកចំរើន និងការអភិវឌ្ឍន៌ នៅក្នុងប្រទេសកម្ពុជា ។ សម្តេចបានបញ្ជាក់ថា ក្រោយថ្ងៃ ៧មករា តើអ្នកទទួលស្គាល់ថា នៅភ្នំពេញ គ្មានមនុស្ស នៅទេ ហើយឥឡូវតើអ្នកទទួលស្គាល់ ភ្នំពេញស្ទះចរាចរទេ ។ អ្នកខ្លះចោទគេថា អ្នកជិះឡាន គឺជាអ្នកពុករលួយ ចុះអ្នកវិញជិះឡានដែរនោះ ហើយមានតំណាងរាស្រ្តខ្លះ មានសណ្ឋាគារ នៅសៀមរាបទៀតផង ។
- ចំពោះការស្នើសុំរបស់លោក អភិបាល កែប ជុតិមា សុំកសាងស្ពានអាកាស ស្ទឹងមានជ័យ មួយបនែ្ថមទៀត សម្តេចតេជោ ហ៊ុន សែន បានឯកភាពអនុញ្ញាត អោយសាងសង់ ហើយចាប់ផ្តើមនៅ ពេលណា បញ្ហាធំ ត្រូវសុំសហការ និងផ្តល់សំណង ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ។
- សម្តេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចទាំងមូល ពាក់ព័ន្ធនឹងការសាង់សង ស្ពានអាកាសទី ៣ ស្ទឹងមានជ័យ ជូនលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា រួមទាំងចេញ ស.ជ.ណ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ស្ទឹងមានជ័យ៕ដោយ សុធាន

 

0 មតិ:

Post a Comment