www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 6, 2012

ស្ពានអាកាសបើក​សម្ពោធដាក់ឱ្យប្រើប្រាស់​​ជាបន្តបន្ទាប់ក្នុងយុគសម័យតេជោ

 Friday,06,2012



រាជធានីភ្នំពេញ ៖ ​ស្ពាន​​អាកាសភ្លើងស្តុប​​​មន្ទីរពេទ្យ​ព្រះកុសុមៈ​​ ត្រូវបាន​​ក្រុមហ៊ុន​ស្ថាប​​នា​​​​ធ្វើ​រួច​រាល់​​អស់​ហើយ និងត្រូវបានបើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​នៅថ្ងៃ​ទី៦​ មករា ២០១២​នេះ​​ក្រោម​​អធិបតី​ភាព​សម្តេច​អគ្គ​មហា​សេនាបតី​​តេជោ​ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​ និងលោក​ជំទាវកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី ហ៊ុន សែន ហើយ​ត្រូវ​​​បាន​​ប្រសិទ្ធ​នាម​​ថា «ស្ពាន​អាកាស​៧​មករា» ។ នេះ​ជា​ស្ពានអា​កាស​ទី២​ និងជាសមិទ្ធ​ផល​​​ថ្មី​មួយ​ទៀត​នឹង​​​ផ្តល់​​ឱ្យប្រជាពលរដ្ឋ​​បាន​ឆ្លង​កាត់ ​​នៅចំ​ថ្ងៃ​កំណើត​​​ទី២​របស់​ខ្លួន គឺថ្ងៃទី៧ មករា ។
ស្ពាន​​អាកាស​ភ្លើងស្តុប​​​​​​មន្ទីរពេទ្យព្រះកុសុមៈ​ ​​​បាន​បើកការ​ដ្ឋានស្ថាបនា​កាលពីថ្ងៃទី២៩ ​ធ្នូ ឆ្នាំ ២០១០ ​​​​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​​​ ហ៊ុន សែន ដែល​គិត​រហូត​មក​ដល់ពេលនេះ​មានរយៈ​ពេល​១២​ខែ​ហើយ។
លោកសាំ ពិសិដ្ឋ ​នាយក​មន្ទីរ​សាធារណការ ​និងដឹកជញ្ជូន​រាជធានីភ្នំពេញឱ្យ​ដឹង​ថា ​​ជា​លទ្ធ​ផល​​ក្នុងរយៈ​ពេល​​១២​ខែ​កន្លងមក​នេះ ក្រុមការ​ងារ​របស់ក្រុមហ៊ុន​​​ស្ថាបនា​​​ស្ពានអាកាស​​​ស្តុប​​មន្ទីរពេទ្យ​ ព្រះ​កុសុមៈ​​បានសម្រុក​​ធ្វើការ​​ទាំង​ថ្ងៃ​​ទាំងយប់ ​​​ដែល​​​លទ្ធផល​ជា​រួម​សម្រេច​បាន​ប្រមាណ​​៩៦% ​ហើយនៅសល់​​​​ការងារបន្តិច​បន្តួច​​ក្រុមការងារ​​កំពុង​សំរុក​​ធ្វើយ៉ាងណា​​ ឱ្យ​
រួច​រាល់​មុនថ្ងៃ៦ មករា ​​​ឆ្នាំ​២០១២ ​តាម​ការ​ណែនាំ​របស់លោក​កែប ជុតិមា ​ អភិ​បាល​រាជ​ធានី​​ភ្នំពេញ  ។
ស្ពាន​អាកាស​ភ្លើងស្តុប​​មន្ទីរពេទ្យ​​ព្រះកុសុមៈ​មាន ​បណ្តោយ​​៤៥ម៉ែត្រ ​ទទឹង១៥,២ម៉ែត្រ ​ហោះ​លើ​​មហាវិថី​​​សហព័ន្ធ​រុស្ស៊ី​ និងទម្លាក់​ខ្នែងជា​ដៃ​ស្ពាន​​ទៅស្រប​នឹង​មហាវិថី​​កម្ពុជា​ក្រោម​​មាន​ បណ្តោយ​​​​១៦០ម៉ែត្រ ​​ទទឹង៦,៥​ម៉ែត្រ ។ ស្ពានអាកាសទីពីរស្ថាបនា​​ដោយក្រុម​ហ៊ុន O.C.I.Cដែល ​ចំណាយ​​ថវិកាអស់​ប្រមាណ​៨​លាន​៣សែន​​​ដុល្លារ​​​ជាថវិកា​​បានមកពី​ការ​ ជួលដីកោះ​ពេជ្រ៕ដោយ សុធាន

0 មតិ:

Post a Comment