www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 24, 2012

ថ្ងៃទី២ នៃថ្ងៃចូលឆ្នាំចិនមានអគ្គិភ័យកើតឡើង ២ លើកនៅខណ្ឌទួលគោក និង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ព្រឹក ​ថ្ងៃ​ទី​២៤ ខែ​មក​រា​ ​ឆ្នាំ​២០១២ វេលា​ម៉ោង​ ​៩ និង​ ១៥នាទី​ ​មាន​អ​គ្គី​ភ័យ​មួយ​  បាន​កើត​ទ្បើ​ង​ស្ថិត​នៅ​ផ្ទះ​លេខ​ 22Y ជាន់​ទី​ ៣ ផ្លូវ​ ​៥៩៨ ក្រុម​ទី​១៥ ភូមិ​ ​៣ សង្កាត់​បឹង​កក់​ ​២ ខណ្ឌ​ទួល​គោក ​រាជ​ធានី​ភ្នំពេញ​ ​ម្ចាស់​ឈ្មោះ​ ​យិ​ន​ ​សុ​វ​ណ្ណី ជា​ទី​ប្រឹក្សា​ ​ស​ម្តេ​ច​ ​ជា​ ​ស៊ី​ម​ ​ត្រូវ ​បាន​អគ្គិ​ភ័យ​ឆាប់​ឆេះ​អស់​ផ្ទះ​មួយ​បន្ទប់​ ​និង​ សម្ភារ​រួម​មាន​៖ ទូ​មួយ​ ​គ្រែ​ប្រអប់​មួយ​កំ​ប្លេ​ ទូរទស្សន៍​មួយ​គ្រឿង​ ​និង​ ពិ​ដាន​ខាង​លើ​មួយ​ចំនួន​ធំ​ ​។ គួរ​បញ្ចា​ក់​ផង​ដែរ​ថា​ ​ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម ​ការិយាល័យ​ប​ង្កា​ពន្លត់​អ​គ្គី​ភ័យ​នៃ​ស្នង ​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ ​បាន​ចេញ​ធ្វើ​អន្តរា​គមន៍ ​ពន្លត់​បាន​ទាន់​ពេល​ ​ដែល​ពុំ​ប​ណ្តា​ល​ឲ្យ​រាល​ ​ដាល​ដល់​ផ្ទះ​ជិត​ខាង​ ​ហើយ​បាន​ប្រើ​ប្រាស់​រថ​យន្ត​ ពន្លត់​អ​គ្គី​ភ័យ​ចំនួន​ ​០៤គឿ​ង​ ​និង​ បាន​ប្រើ​ប្រាស់​អស់​ទឹក​ចំនួន​ ​០២ រថ​យន្ត​ទើប​ពន្លត់​ឲ្យ​រលត់​ ទៅ​វិញ​ទាំងស្រុង​ ​នៅ​វេលា​ម៉ោង​ ​១០ និង​ ០៥នាទី​ ​ ​មូល​ហេតុ ​បណ្តាលម​ក​ពី​ ឆ្លង​ចរន្ត​អគ្គិ​ស​នី​ ​៕

   រសៀល​ថ្ងៃ​ទី​ ​២៤ ខែ​មក​រា​ ​ឆ្នាំ​២០១២ វេលា​ម៉ោង​ ​១៤ និ​​ង ០០នាទី​ ​មាន​អ​គ្គី​ភ័យ​មួយ​ បាន​កើត​ទ្បើ​ង​ម្ត​ង​ទៀត ​ស្ថិត​នៅ​ផ្ទះ​លេខ​ ​១២១  ផ្លូវ​ ​លំ​ ​ ​ក្រុម​ទី​ ​៤ ភូមិ​ ​ផ្សារ​ទឹក​ថ្លា​ ​សង្កាត់​ ​ទឹក​ថ្លា​ ​ខណ្ឌ​សែន​សុខ​រាជ​ធានី​ភ្នំពេញ​ ​ម្ចាស់​ឈ្មោះ​ ​នី​ ​ផ​ល្លា​ ភេទ​ស្រី​ ​អាយុ​ ​៤៣ឆ្នាំ​ មុខ​របរ​លក់​ដូរ​ ​បាន​ជួល​ផ្ទះ​ខាង​លើ​ឲ្យ​ទៅ​ក្រុម​និស្សិត​ ​និង​ អ្នក​អ៊ុត​សក់​ផ្នែក​ខាង​ក្រោម​ ​។ ត្រូវ​បាន​អ​គ្គី​ភ័យ​ឆាប​ឆេះ​ ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ ​ទំហំ​ ​៤x​១២ ខូច​ខាត​ទាំងស្រុង​ ​និង​ ឆេះ​ឆ្លង​ទៅ​ផ្ទះ​ជាប់​សងខាង​ ប្រហែល​ ៣០ ភាគ​រ​យ​។​ ​មូល​ហេតុ​ប​ណ្តា​លម​ក​ពី​ ផ្ទុះ​កំប៉ុង​ហ្គា​ស​ពេល​កំពុង​ ចំ​អិ​ន​អាហារ​ ​។ ក្រោយ​ទទួល​បាន​ព័ត៌មាន ​ភ្លាម​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ​៦៦៦ ការិយាល័យ​ ប​ង្កា​ពន្លត់​អ​គ្គី​ភ័យ ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ រាជ​ធានី​ ភ្នំពេញ​ ​បាន​បញ្ចេញ​រថ​យន្ត​ចំនួន​ ០៣ គោល​ដៅ​ដែល​នៅ​ជុំ​វិញ​ ភូមិសាស្ត្រ​កើត​ហេតុ​ ​ដើម្បី​ធ្វើ​អន្តរា​គម​ពន្លត់​បាន​ទាន់​ពេល​ ​ដែល​ពុំ​ប​ណ្តា​ល​ ឲ្យ​រាល​ដាល​ដល់​ផ្ទះ​ជិត​ខាង​ជា​ច្រើន​ ពោ​ពេញ​ទៅ​ដោយ​ លំនៅ​ដ្ឋា​ន​សង​អំពី​ឈើ ​។​ ​អង្គ​ភាព​ពន្លត់​អ​គ្គី​ភ័យ​ នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន ​ប្រើ​ប្រាស់​រថ​យន្ត​ពន្លត់​អ​គ្គី​ភ័យ​ចំនួន​ ​១០ គឿ​ង​ ​រថ​យន្ត​ពន្លត់​អ​គ្គី​ភ័យ​ កង​រាជ​អាវុធ​ហត្ថ​ចំនួន​ ​២ គឿ​ង​ ​និង​ បាន​ប្រើ​ប្រាស់​អស់​ទឹក​ចំនួន​ ​០៦ រថ​យន្ត​ទើប​ពន្លត់​ឲ្យ​ រលត់​ទៅ​វិញ​ទាំងស្រុង​ ​នៅ​វេលា​ម៉ោង​ ​១៤ និង​ ​៣០នាទី​ ។
សូម​បញ្ចា​ក់​ផង​ដែរ​ថា​ ​គ្រោះ​ថ្នាក់​អ​គ្គី​ភ័យ​ទាំង​២ករណី​ខាង​លើ​ ​មិន​ប​ណ្តា​ល​ឲ្យ​បាត់បង់​ជីវិត​ដល់​ប្រជា​ពលរដ្ឋ​ទេ​៕​



 ប្រភពៈ​ អគ្គស្នងការដ្ឋាននគរបាលជាតិ

0 មតិ:

Post a Comment