www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 24, 2012

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង​ ស្លាប់១របួសធ្ងន់១ និង របួសស្រាល២នាក់

នៅ​យប់​ថ្ងៃ​ទី​ ​២៣​ ខែ​មក​រា​ ​ឆ្នាំ​ ២០១២ វេលា​ម៉ោង​ ​៧និង​ ១០នាទី​ ​មាន​ករណី​គ្រោះ​ថ្នាក់​ ​ចរាចរ​ណ៏​កើត​ឡើង​គួរ​អោ​យ​រន្ធត់ ​ម៉ូ​តូ​២គ្រឿង​ជិៈ​ប​ញ្ជ្រា​សទិស​គ្នា​ ហើយ​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​ ​បណ្តាល​ធ្វើ​អោ​យ ​ស្លាប់​មនុស្ស​ម្នាក់ ​និង ​រង​របួស​ធ្ងន់​ម្នាក់​ស្រាល​ ០២ នាក់​ ​ហេតុ​ការ​ណ៏​នេះ​ កើត​ឡើង​នៅ​ចំណុច​មុខ​សហ​គ្រាស​ សុវណ្ណ​ឌី​ ​ស្ថិត​នៅ​ភូមិ ​២ សង្កាត់​ដង​ទង់​ ក្រុង​ខេ​មរ​ភូមិន្ទ​ ខេត្ត​កោះ​កុ​ង​។​
ជន​រង​គ្រោះ​ឈ្មោះ​ ​លឹ​ម​ ​វណ្ណ​ណូ​ន​ ​ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ជន​ជាតិ​ខ្មែរ​ មុខ​របរ​លក់​ដូរ​ ​មាន​ទី​ ​លំនៅ​ភូមិ​២ សង្កាត់​ដង​ទង់​ ក្រុង​ខេ​មរ​ភូមិន្ទ ​ខេត្ត​កោះកុង​ ​បើក​ម៉ូ​តូ​ម៉ាក​ C125​ ពណ៌​ខ្មៅ ​សេរី​២០១០ ពាក់​ស្លាក​លេខ​ ​1A .0380 ណ្តា​ល​អោ​យ​ស្លាប់ ​នៅ​ពេល​រថ​យន្ត​សង្គ្រោះ ​របស់​ស្នង​ការដ្ឋាន​នគរបាល​ ​ខេត្ត​ដឹក​ជន​រង​គ្រោះ​ យក​មក​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ​រី​ឯ​ភា​គី​ម្ខាង​ទៀត​ មាន​គ្នា​ ៣ នាក់​ជិៈ​ម៉ូ​តូ​ម៉ា​ក​ ឃ្លិ​ក​ ​ពណ៌​ខ្មៅ​ ​លាយ​ស​ ​គ្មាន​ស្លាក​លេខ​ ​បើក​បរ​ដោយ​ឈ្មោះ​ ​ហ៊ឹ​ម​ ​វ៉ា​ន់​ថា​ ​ភេទ ​ប្រុស​អាយុ​ ​២៥ឆ្នាំ​ជន​ ​ជាតិ​ខ្មែរ​មុខ​របរ​សន្តិ​សុខ ​ធនាគារ​សា​ធារ​ណៈ​ ​មាន​ទី​លំ​ណៅ​ ភូមិ​១សង្កាត់​ ដង​ទង់​ក្រុង​ខេ​មរ​ភូមិន្ទ​ ​ប​ណ្តា​ល​អោ​យ​រង​របួស​ធ្ងន់​ ​និង ​អ្នក​ជិៈ​ពី​ក្រោយ​ ​១.ឈ្មោះ​ ​ទេព​ ​ប្រុស​ ​ភេទ​ ប្រុស ​អាយុ​២៥ ឆ្នាំ​ជន​ជាតិ​ ​ខ្មែរ​នៅ ​ភូមិ​២ សង្កាត់​ដង​ទង់ ​ក្រុង​ខេ​មរ​ភូមិន្ទ​ ​២.ឈ្មោះ​ថន​ ​ភេទ ​ប្រុស​អាយុ ​២១ ឆ្នាំ​ជន​ជាតិ​ខ្មែរ​ ​នៅ​ភូមិ​ ​កោះ​កាពិ​ ឃុំ​កោះ​កាពិ​ ស្រុក​មណ្ឌល​សី​ម៉ា​ ខេត្ត​កោះកុង​ ​អ្នក​ទាំង ២រង​របួស​ស្រា​ល​ ​ចំណែក​ម៉ូ​តូ​ទាំ​អ​ពីរ​ ​គ្រឿង​ខូច​ខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុ​ង​។​
បច្ចុប្បន្ន​ កម្លាំង​អធិការ​ដ្នា​នគរបាល ​ចរាចរ​ណ៏ ​ក្រុង​ខេ​មរ​ភូមិន្ទ ​បាន​យក​ម៉ូ​តូ​ទៅ​រក្សា​ទុក​រង​ចាំ​
ធ្វើ​ការ​ដោះ​ស្រាយ​ ​ហើយ​សាកសព​ជន​រង​គ្រោះ​ សមត្ថ​កិច្ច​យើង​បាន​គល់​ទៅ​ អោ​យ​ក្រុម​គ្រួសារ​ ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕

ប្រភពៈ​ អគ្គស្នងការដ្ឋាននគរបាលជាតិ

0 មតិ:

Post a Comment