www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 27, 2012

គុណសម្បត្តិនិងគុណវិបត្តិចំពោះការហូចូលភ្ញៀវបរទេសមកកម្ពុជា



រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២​នេះនៅទី​បញ្ជា​ការ​ដ្ឋាន​​​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ មាន​រៀប​ចំ​ពិធី​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ផែន​សន្តិសុខ ប្រចាំ​ឆ្នាំ​២០១១ និង​​ផ្សព្វ​ផ្សាយ​ទិស​ដៅ​ការងារ​​ឆ្នាំ​២០១២ ក្រោម​​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង​ការ​​នគរបាលជាតិ ។

យោងតាមសេចក្តីរាយការណ៍បានកត់​សម្គាល់​ឃើញថា នាឆ្នាំ២០១១ នេះ មាន​ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា សរុបចំនួន ២.៨៥៤.៨៥២នាក់ លើឆ្នាំ២០១០ ២.៣៣៨.៧១៧នាក់ ដោយ​ធ្វើ​ដំណើរ​ចូល​ជា​លក្ខណៈ​អន្តរជាតិ​មានចំនួន ២.៧៣៣.២២៥នាក់ មាន ១៨៨សញ្ជាតិ ។ ដោយសារ​ការ​យកចិត្ត​ទុកដាក់​ខិតខំ​ប្រែងប្រែង​បំពេញ​ភារកិច្ច​តាមការ​ចង្អុល​បង្ហាញ​របស់ថ្នាក់​ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​​ជាតិ ក៏ដូចជា​ក្រសួងមហាផ្ទៃ នាយកដ្ឋាន​កណ្តាល​សន្តិសុខ​​បានធ្វើ​ការបង្រ្កាប​បទល្មើស​បង្ក​ដោយ​ជនបរទេសសរុប​ចំនួន ៤២៨លើក មនុស្ស ៧៦៨នាក់ ដែលពាក់ព័ន្ធ​ការចេញ-​ចូល​ពុំ​មានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ៣៦៩ករណី ល្មើស​ច្បាប់​ព្រហ្មទណ្ឌ ៣៥ករណី ក្រៅ​ពី​នោះ​ក៏​បាន​ម្ចាស់​ការ​បើក​ករណី​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្រ្កាប​បទល្មើស​ព្រហ្មទណ្ឌធំៗបាន​ចំនួន ២២ករណី មនុស្ស ៣២៨នាក់ មានដូចជា ករណីផលិត​និងជួញដូរ​គ្រឿងញៀន ០៧ករណី ករណីជំរិតទារ​ប្រាក់ឆ្លង​ដែន​​តាម​ប្រព័ន្ធ VOIP ១ករណី ករណីក្លែងលិខិតធនាគារ​និង​លួច​ប្រាក់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ១ករណី ករណី​ជួញ​ដូរមនុស្ស​​ឆ្លងដែន ១ករណី បង្ខាំង​មនុស្ស​​ឆ្លងដែន ២ករណី និងបទល្មើស​ផ្សេង​ទៀត ១០ករណី ។ ចំណែក​ពលរដ្ឋខ្មែរ​បាន​ធ្វើ​ដំណើរ​​ចេញ​​ក្រៅ​ប្រទេស​​មាន​ចំនួន ៤.៥១៤.៩៤៦នាក់ លើឆ្នាំ២០១០ ៣.៨៤១.៩៩៨នាក់ ដោយ​ធ្វើ​ដំណើរ​​​ចេញ​ជា​​​អន្តរជាតិ​​មាន​​​ចំនួន ៦៧០.០៦៥នាក់ ក្រៅ​ពី​នោះ​ចេញ​ក្នុង​ក្រប​ខ័ណ្ឌ​តំបន់​ព្រំដែន ៕
27,Jan,2012/ 08:55AM

0 មតិ:

Post a Comment