www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, January 28, 2012

អាហារសមុទ្រមិនឆ្អិនមានផលវិបាកអ្វីខ្លះ?

ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ធ្វើ​ការ​ក្រើន​រំលឹ​ក​ដល់​អ្នក​ដែល​ ចូល​ចិត្ត​ទទួល​ទាន​អាហារ​សមុទ្រ​បែប​​ឆ្អិន​ពាក់​កណ្តាល​ ឆៅ​ពាក់​កណ្តាល​ប្រយ័ត្ន​ឆ្លង​បាក់​តេរី​ ដែល​​ធ្វើ​ឱ្យ​កើត​អាការៈ​ដល់​ក្រពះ​ អាហារ​ និង​រលាក​ពោះ​វៀន​ ឬ​កើត​​រោគ​ឆ្លង​តាម​ប្រព័ន្ធ​សរសៃ​ឈាម​ ដែល​​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន​។​
មេរោគ​​ដែល​​បង្ក​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេបំផុ​ត​នោះ​ ​គឺវី​ប​រី​អូ​វ៉ាល់​នី​ហ្វី​ខាស់​ វា​​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​។ ​វាជា​មេរោគ​ដែល​ធ្វើ​ឱ្យ​ឈាម​មាន​ជាតិ​ពុល​។​
ការ​ទទួល​ទាន​អាហារ​សមុទ្រ​ឆៅ​អាច​​បណ្តាល​​ឲ្យ​​មេ​រោគ​ចូល​តាម​​ចរន្ត​ ឈាម​ ឆ្លង​កាត់​តាម​ប្រព័ន្ធ​រំលាយ​អាហារ​ចូល​ទៅ​ក្នុង​របួស​រហូត​ក្លាយ​រា​ល​ដាល ​ធ្វើ​ឱ្យ​កើត​ការ​រលាក​ គ្រុន​ញាក់​អស់​កំលាំង​ និង​អាច​មាន​អាការៈ​រាក​រូស​ និ​ង​​ក្អួត​។​ ប្រសិន​បើ​ឆ្ល​​ង​តាម​មុខ​របួស​ធ្វើ​ឱ្យ​ដំបៅ​នោះរ​លាក​ឈឺ​ចាប់​រហូត​ក្លាយ​ ទៅ​ជា​ដុំ​សាច់​ស្អុយរ​លួយ​បា​​ន​។​ 28,Jan,2012/ 07:53AM
ដូច្នេះ​យើង​គួរ​តែ​ចៀស​វាង​ទទួល​ទាន​អាហារ​សមុទ្រ​បែប​ឆៅ​គ្រប់​ប្រភេទ​ ដោយ​គួរ​តែធ្វើ​ឱ្យ​ឆ្អិន​មុន​នឹង​ទទួល​ទាន​ ហើយ​ប្រសិន​បើ​មាន​ដំបៅ​មិន​គួរ​ប៉ះ​ពាល់​ទឹក​សមុទ្រ​នោះ​​ទេ​​៕​

0 មតិ:

Post a Comment