www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, January 28, 2012

សេច្ចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ស្តីពីផ្ទាំងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ប្រភេទ


យោងតាមសេចក្តីជូនដំណឹង​ កាលពីថ្ងៃទី​១៦​ ខែមករា ឆ្នាំ២០១២ ស្តីពីការដាក់ពាក្យស្លោក នៅខាងក្រោម​ ផ្ទាំងផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង របស់ សាលារាជធានីភ្នំពេញ បានឲ្យដឹង​ថា ចាប់ពីថ្ងៃទី​ ០១ ខែកុម្ភៈ ឆ្នាំ២០១២ នេះតទៅ សាលារាជធានីភ្នំពេញ​តំរូវឲ្យម្ចាស់ ផ្ទាំងផ្សាយពាណិជ្ជកម្ម​ គ្រឿងស្រវឹង​គ្រប់ប្រភេទ​​ រៀបចំដាក់ពាក្យស្លោកនៅខាងក្រោម​ ដើម្បីចូលរួម​កាត់បន្ថយ គ្រោះថ្នាក់ដែល​បង្កដោយគ្រឿងស្រវឹង ដោយមានខ្លឹមសារថា៖

-បើបើកបរសូមកុំពិសារគ្រឿងស្រវឹង
-ពេលស្រវឹងសូមកុំបើកបរ
·        -ពិសារដោយការទទួលខុសត្រូវ​​​​​​           

ក្នុងករណីដែលមិនបានអនុវត្តិ តាមការណែនាំខាងលើ សាលារាជធានីភ្នំពេញ​នឹងចាត់វិធានការរុះរើដោយមិនអនុញ្ញាត្តិអោយដាក់​ផ្ទាំងផ្សាយពាណិជ្ជកម្ម​បន្តទៀតឡើយ​ ៕




ប្រភព៖ សាលារាជធានីភ្នំពេញ

0 មតិ:

Post a Comment