www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 22, 2012

ក្តី​​បារម្ភរបស់ស្ត្រី​​​​​​ម្នាក់ដែល​​មាន​​អវ​យវៈ​​ភេទ​ពីរលើរាង្គកាយតែមួយ

ទី​ភ្នាក់ងារ​ព័ត៌​មាន​​បរទេស​ កាលពី​ថ្ងៃ​ទី​​១២​ មករា​ ផ្សាយ​ថា ​នាង​ហាសេល ចូន ជ​នជាតិ​អង់​គ្លេស​​​​ អាយុ​២៧​ឆ្នាំ​បង្ហើប​ឱ្យ​ដឹង​ថា ​នាងមាន​​ផ្លូវ​ភេទ​ពី​រ​កន្លែង​ ដែល​លក្ខ​ណៈ​បែប​នេះ​​ត្រូវ​បាន​ដឹង​ខណៈ​នាង​មានអាយុ​១៨​ឆ្នាំ​ ហើយ​គ្រូ​ពេទ្យ​និយាយថា ​ក្នុងចំណោម​​ស្ត្រី១​លាន​នាក់​ ទើប​តែ​​ឃើញ​​នាង​ម្នាក់​​ប៉ុណ្ណោះ​ដែល​មាន​ផ្លូវ​ភេទ​​២បែប​​នេះ​។ ​នាង​ហាសេល​ ​បញ្ជាក់​ថា នាងបាន​ទៅ​ជួប​​​គ្រូ​ពេទ្យ​ក្រោយ​ពី​មិត្ត​ប្រុស​​​ប្រាប់​ថា​​នា​ង​មាន​ភាព​ខុស​ប្រក្រ​តី​​នៅ​បរិ​វេណ​អ​វ​យវៈ​ភេទ​​​ និង​ក្នុង​ពេល​កន្ល​ង​មក​នាង​មាន​​​ការប្រឆាំង​​​លើ​រឿង​ភេទ​ ប៉ុន្តែ​​បច្ចុប្បន្ន​​អាច​សម្រប​ចិត្ត​បន្តិ​ច​បាន​​ និង​គ្មាន​អារម្មណ៍​​ប្រឆាំ​ង​​ទាក់​ទង​​នឹង​រឿង​នេះ​ឡើង។ នាង​មិន​ធ្វើ​ការ​​​វះកាត់​ទេ​ ព្រោះ​​អា​ច​ធ្វើ​ឱ្យ​​អវយវៈ​ភេទរបស់​នាង​មាន​ដំបៅ​​។ ក្រៅពី​នេះ​​ កា​រ​ដែល​នាង​មាន​អវយវៈ​ភេទ​​​ពីរ​ ថែម​ទាំង​​ធ្វើ​ឱ្យនាង​ត្រូវ​បាត់​​​បង់​​ព្រហ្ម​ចារី​​ចំនួន​ពីរ​លើក​ផង​ដែរ។ ​

​នាង​​ហាសេល ​បាន​និយាយ​ទៀត​ថា នាង​ធ្លាប់​មានរដូវ​​ដ៏​អាក្រក់​ និង​ប្រ​ឈម​​មុខ​នឹង​អំ​ឡុង​ពេល​ខាង​លើ​ដ៏​ធ្ងន់​ធ្ងរ​​ ប៉ុន្តែក៏​យល់​ស្រប​​​ថា វា​ត្រូវ​មាន​អា​ការៈ​​​បែប​នេះ​ ព្រោះ​​មាន​ផ្លូវ​ភេទ​​​ពីរ​កន្លែង​ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​លើការ​​មាន​ផ្ទៃ​ពោះ​ ​ដោយ​មិន​​ត្រូវ​​ពពោះ​ស្រប​គ្នា​ឡើយ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នា​ងហាសេល​​ មិន​មែន​មាន​​អារម្មណ៍​​តាន​តឹង​លើ​រឿង​នេះទេ​ និង​បាន​បង្ហើប​​ប្រាប់​​រឿង​នេះ​ទៅ​​មនុស្ស​គ្រប់​រូប​​ថា​​ វា​ជា​​រឿង​​ចម្លែក​សម្រាប់​រូប​នាង​​ ហើយប្រ​សិន​​បើ​ស្ត្រី​​ណា​ម្នាក់​​ត្រូវ​ការ​ឃើញ​អវយវៈភេទ​របស់​នាង​​ នាង​ក៏​យល់​ព្រម​បង្ហាញ​​ដែរ។

​ចំណែក​​គ្រូ​ពេទ្យ​ជំនាញ​​បាន​បញ្ជាក់​ថា ​ការ​មាន​អវយវៈ​ភេទ​ញែក​ចែក​ដាច់​ពី​គ្នា​ ចាត់​ទុក​ថា ជាករណី​​ដ៏​កម្រ​ រួម​ទាំង​​បញ្ជាក់​​ទៀត​ថា ​​នាង​ហា​សេល​​ អា​ច​កើត​ខុស​ប្រ​ក្រតី​​ ព្រោះ​​ស្បូន​របស់​នាង​មាន​ទំ​ហំ​តូច​​ជាង​មនុស្ស​ទូ​ទៅ​ និង​គួរ​​តែ​ធ្វើ​​កាវះ​កាត់​។ ក្រៅ​ពីនេះ​ នាង​ចាំ​បាច់​​ត្រូវ​​ត្រួ​ត​ពិនិត្យ​​​លើ​អវយវៈ​ភេទ​ ដើម្បី​​​ការ​ពារ​​ការ​​កើត​មហា​រីក​មាត់​ស្បូន​ផង​ដែរ​៕22.Jan.2012/09:05 By:Neak Toch

0 មតិ:

Post a Comment