www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 22, 2012

បើ​​ទោះបីជាកម្ពុជា​ទទួលរងគ្រោះធម្មជាតិ​ទឹក​ជំនន់ក្តីក៏ទិន្នផល​ស្រូវមានកំនើនគួគត់សម្គាល់ដដែល




បើ​ទោះ​បី​ជា​កម្ពុជា​បាន​ទទួល​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​តែ​ទឹក​ជំនន់​ កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​ដែល​បាន​បណ្តាល​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​រាប់​ម៉ឺន​ហិកតា​ក៏​ដោយ ​ក៏​ក្រុម​អ្នក​ជំនាញ ​និង​ក្រុម​អ្នក​ប្រកប​របរ​ស្រូវ​បាន​និយាយ​ថា​ស្រូវ​ឆ្នាំ​នេះ​ល្អ​ប្រសើរ ​សម្រាប់​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ។

លោក​ សាម៉ន ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជាខេត្តបាត់ដំបង ​បាន​និយាយ​ថា​ ថ្វើ​បើ​ខេត្ត​មួយ​ចំនួន​ទទួល​រង​នូវ​ផលប៉ះពាល់​ទឹក​ជំនន់​ ក៏​ប៉ុន្តែ​ខេត្ត​ដែល​មិន​ទទួល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់​ ផល​ស្រូវ​ឆ្នាំ​នេះ​បាន​ល្អ​ប្រសើរ​ច្រើន។

ទិន្ន័យ​របស់​ក្រសួង​កសិកម្ម​ ដែល​បាន​ចេញផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​ បាន​ឲ្យ​ដឹង​ថា​ផ្ទៃដី​ប្រមាណ​៣៦​ម៉ឺន​ហិកតា ​ត្រូវ​បាន​ប្រមូលផល​គឺ​ស្មើ​នឹង​១៦​ភាគរយ​ នៃ​ផ្ទៃ​ដី​ដាំ​ស្រូវ​សរុប។

​សព្វ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​កំពុង​តែ​ប្រមូលផល​នៅ​តំបន់​ដែល​មិន​ទទួល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់។ ចំណែក​ឯ​តំបន់​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ មាន​ការ​ខូចខាត​យ៉ាង​ច្រើន។ ​ស្រូវ​ឆ្នាំ​នេះ ​សម្បូរ​ហើយ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​ ខ្លាចក្រែង​គ្មាន​ប្រាក់​ទិញ​ស្រូវ​ពី​កសិករ។ លោក​បាន​មាន​ប្រសាសន៍​ថា ​ស្រូវ​ដែល​មាន​គុណភាព​ខ្ពស់ ​បាន​កើន​ឡើង​ថ្លៃ​ពី​១​តោន​តម្លៃ​៣៤៧​ដុល្លារ​ ដល់​៣៩៧​ដុល្លារក្នុងមួយតោន នេះបើតាមសម្តីរបស់លោក សាម៉ន។

​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ​កន្លង​ទៅ​នេះ ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​ នឹង​បង្កើត​ការិយាល័យ​ផ្តល់​សេវាកម្ម​មួយ ​ដល់​រោងម៉ាស៊ីន​កិន​ស្រូវ​ និង​អ្នក​ជំនួញ​នាំ​ស្រូវ​ចេញ​ទាំង​អស់​ដើម្បី​កាត់​បន្ថយ​ការិយាធិបតេយ្យ​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ឲ្យ​ឈាន​ទៅ​រក​ការ​នាំចេញ​ស្រូវ​ឲ្យ​បាន​រាប់​លាន​តោន​ នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក ​សេង ​ប៊ុនសួរ ​ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​ខេត្ត​បាត់ដំបង ​បាន​និយាយ​ថា​ លោក​បាន​ទិញ​ស្រូវ​ប្រមាណ​២៤​ពាន់​តោន​ពី​កសិករ ​ហើយ​លោក​រំពឹង​ថា ​ការ​នាំចេញ​ស្រូវ​ឆ្នាំ​នេះ​ នឹង​មាន​ការ​កើន​ឡើង​ប្រមាណ​២០​ភាគរយ។

«ខ្ញុំ​នៅ​តំបន់​ភ្នំ​សំពៅ​នេះ។ មើល​ទៅ​ដូចជា​ឥត​ខ្វះ​ទេ​ស្រូវ។ ស្រូវ​ច្រើន។ ស្រូវ​ខ្ញុំ​ឃើញ​ល្អ​ច្រើន​ណាស់​ជាង​ឆ្នាំ​ទៅ​មិញ​ទៀត»៕22.Jan.2012/06:03PM By: Neak Toch

0 មតិ:

Post a Comment