www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 22, 2012

អាហារ៧ជួយដល់អ្នកជំងឺលើសឈាម

កង្វះឈាម គឺជា​ជំងឺ​មួយ​មាន​ពាក់ព័ន្ធ​ដល់​ស្ថានភាព​សរីរាង្គ មាន​បរិមាណ​កោសិកា​ឈាម​ក្រហម ឬ​ជាតិ​ពណ៌​ឈាម​តិចជាង​ធៀប​នឹង​កម្រិត​ធម្មតា ។ អ្នក​កើត​ជំងឺ​ខ្វះ​ឈាម ​ពុំ​សូវ​មាន​ថាមពល​ដើម្បី​ឆ្លើយតប​សម្រាប់​សកម្មភាព​ធម្មតា​ប្រចាំ​ថ្ងៃនោះទេ ដោយសារ​​បរិមាណ​អុកស៊ីហ្សែន​ផ្គត់ផ្គង់​ឱ្យ​កោសិកា​ទាំងឡាយមិនគ្រប់គ្រាន់ ។ មូលហេតុ​សំខាន់ បណ្តាលឱ្យ​កើត​ជំងឺ​ខ្វះ​ឈាម គឺ​ការខ្វះ​ជាតិ​ដែក ដែល​ជា​សារជាតិ​ចាំបាច់​សម្រាប់​ការបង្កើត​ជាតិ​ពណ៌​ឈាមក្នុងរាង្គកាយមនុស្សយើង ។​

​ ​ដែក ជា​សារជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ក្នុង​សរីរាង្គ ព្រោះ​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផលិត​ជាតិ​ពណ៌​ឈាម ។ អាស្រ័យហេតុនេះ​, យើង​ត្រូវ​ទទួល​ទានច្រើន​នូវ​អាហារ​សម្បូរ​ជាតិ​ដែក ។ ប៉ុន្តែ​, ភាគច្រើន​នៃ​អាហារ​ធម្មជាតិសុទ្ធតែ​ពុំ​មាន​គ្រប់​បរិមាណ​ដែក​ចាំបាច់​សម្រាប់​តម្រូវការ​របស់​អ្នក​កំពុង​ខ្វះ​ជាតិ​ដែក​។ មាន​ជាតិ​ដែក​ពី​រ​ប្រភេទ គឺ hem iron និង non-heme iron ។ ជាតិ​ដែក heme ត្រូវបាន​សរីរាង្គ​ស្រូបយក​ងាយស្រួល​ជាង និង​មាន​តែ​នៅក្នុង​សាច់ ។ ចំពោះ​អ្នក​ហូប​បួស​, ប្រភព​ផ្គត់ផ្គង់​ជាតិ​ដែក​តែមួយគត់​មានតម្លៃ​ចំពោះ​ពួកគេ គឺ​ជាតិ​ដែក non-heme ដែល​សរីរាង្គ​ពិបាក​នឹង​ស្រូបយក ។ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ហូប​បួស​អាច​បង្កើន​បន្ថែម​នូវ​អាហារ​សម្បូរ​វីតាមីន C ដើម្បី​ជំនួយ​សរីរាង្គ​ក្នុង​ការប្រើប្រាស់​ជាតិ​ដែក non-heme និង​ធ្វើឱ្យ​កើន​អត្រា​ស្រូប​យក​សារជាតិ​ដែក​នេះ ។​

​ ​ដើម្បី​ព្យាបាល​ជំងឺ​ខ្វះ​ឈាមលោកអ្នកគួបរិភោគ​ពពួក​អាហារ​ដូចខាងក្រោម​នេះ ៖

​ ​១-​ទឹកឃ្មុំ​

​ ​ទឹកឃ្មុំ​ជួយ​ក្នុង​ការប្រមូលផ្តុំ​សារជាតិ​ដែក​ក្នុង​ឈាម ព្រោះ​វា​សម្បូរ​ជាតិ​ដែក និង​ម៉ាញ៉េ​ស្យូម ។ ប្រភេទ​អាហារ​នេះ​នៅ​ជួយ​រក្សា​តុល្យភាព​រវាង​គោលិ​កា​ឈាមក្រហម និង​ជាតិ​ពណ៌​ឈាម ។​

​ ​២-​ទឹក​ឆៃថាវ​ស្ករ​

​ ​ប្រភេទ​បន្លែ​មើម​នេះ មាន​ពាក់ព័ន្ធ​ដល់​បរិមាណ ក៏​ដូច​គុណភាព​បង្កើត​ឈាម​ក្នុង​សរីរាង្គ​មនុស្ស ។ បរិមាណ​ជាតិ​ដែក​ដ៏​ច្រើន​ក្នុង​មើម​ឆៃថាវ​ស្ករ ជួយស្តារឡើងវិញ​កោសិកា​ឈាម​ក្រហម និង​ជំនួយ​ដល់​ការផ្គត់ផ្គង់​អុកស៊ីហ្សែន​ថ្មី​ឱ្យ​សរីរាង្គ ។ ក្នុង​មើម​ឆៃថាវ​ស្ករ មាន​ផ្ទុក​ហ្វូស​ហ្វ័​រ​, វីតាមីន A និង C , អាស៊ីតហ្វូលិ​ក និង biotin ។ ក្រៅពីនេះ​, ឆៃថាវ​ស្ករ នៅ​មាន​លទ្ធភាព​ធ្វើ​ឱ្យ​កើន​ការ​ស្រូប​យក​អុកស៊ីហ្សែន​ផ្គត់ផ្គង់​ដោយ​ឈាម​ឡើងដល់​៤០០​ភាគរយ ។​

​ ​៣-​ពពួក​អាហារ​បៃតង

​ ​អាហារ​បៃតងជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​របប​ទទួលទានរ​បស់​អ្នកជំងឺ​ខ្វះ​ឈាម។ ពពួក​បន្លែ​មាន​ស្លឹក​បៃតងចាស់ ផ្គត់ផ្គង់​បរិមាណ​វីតាមីន A, C, K និង folate ដ៏​ច្រើន​អនេក ។ បន្លែ​បៃតង​ដូចជា បន្លែ bina, ផ្កា​ស្ពៃខៀវ​… ផ្គត់ផ្គង់​យ៉ាងច្រើន​នូវ​សារជាតិ​ដែក non-heme ។​អាស្រ័យហេតុនេះ​, ត្រូវ​ប្រើប្រាស់​បន្ថែម​នូវ​អាហារ​សម្បូរ​វីតាមីន C ដើម្បី​ឱ្យ​ការ​ស្រូប​យក​សារជាតិ​ដែក​នេះ​ប្រែជា​ងាយស្រួល​ជាង ។​

​ ​៤-​សាច់​

​ ​ប្រសិន​ពុំមែន​ជា​អ្នក​ហូប​បួស និង​កំពុង​ស្វែងរក​វិធានការ​ប្រសិទ្ធភាព​ដើម្បី​ព្យាបាល​ជំងឺ​ខ្វះ​ឈាម នោះ​ពពួក​សាច់​មួយ​ចំនួន​អាច​ជា​ជម្រើស​ដ៏​ល្អ ដូចជា​សាច់គោ​, សាច់ជ្រូក និង​ថ្លើម​សត្វ ព្រោះ​សុទ្ធតែជា​ប្រភព​ផ្គត់ផ្គង់​សារជាតិ​ដែក​ដ៏​ច្រើន ។ ឧទាហរណ៍ ក្នុង​៥៥ ក្រាម​សាច់គោ មាន​ផ្ទុក​ប្រមាណ​៥​មិល្លីក្រា​ម​ជា​តិ​ដែក ។ សាច់គោ ត្រូវ​បាន​ចាត់ទុក​ជា​ប្រភេទ​អាហារ​មួយ​ផ្គត់ផ្គង់​សារជាតិ​ដែក​ល្អ​បំផុត ។ ប៉ុន្តែ​អ្នក​ក៏​មិន​ត្រូវ​ទទួល​ទាន​ច្រើនពេក ព្រោះ​វា​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូល​ច្រើន ។​

​ ​៥-​គ្រឿង​សមុទ្រ​

​ ​ពពួក​គ្រឿង​សមុទ្រ ក៏​សម្បូរ​សារជាតិ​ដែក ហេតុនេះ​វា​ត្រូវបាន​ចាត់បញ្ចូល​ទៅ​ក្នុង​បញ្ជី​អាហារ​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ជំងឺ​ខ្វះ​ឈាម ។ ក្នុង​ពពួក​គ្រឿង​សមុទ្រ​, ងា​វ ផ្គត់ផ្គង់​ជាតិ​ដែក​អតិបរមា​គឺ​ប្រមាណ​១៣​មិល្លីក្រា​ម​ក្នុង​៨៥​ក្រាម​ងាវ ។ គ្រឿង​សមុទ្រ​ផ្ទុក​វីតាមីន B12 ច្រើន ។ ខ្វះ​ប្រភេទ​វីតាមីន​នេះ ក៏​ធ្វើឱ្យ​សរីរាង្គ​កើត​ជំងឺ​ខ្វះ​ឈាម​ដែរ ។​

​ ​៦-​ស្បៀង​ក្រៀម​

​ ​ដោយសារ​មាន​បរិមាណ​ជាតិ​ដែក​ខ្ពស់ ហេតុនេះ​ពពួក​ស្បៀង​ក្រៀម ក៏​ត្រូវបាន​វាយតម្លៃ​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺ​ខ្វះ​ឈាម ។ ស្បៀង​ក្រៀម ដែល​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន រួមមាន ម្សៅ​មី​, នូ​យ​, ម្សៅ​ស្រូវ​សាឡី​, គ្រាប់ស្រូវ​មី​យេ ។ វា​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​របប​ទទួលទាន សំដៅ​បង្កើន​បន្ថែម​បរិមាណ​ឈាម​ឱ្យ​សរីរាង្គ ។ ស្បៀង​ក្រៀម​ក៏​ជា​ប្រភព​ផ្គត់ផ្គង់​កាបូ​អ៊ី​ដ្រាត​មួយ​ល្អ​គួរសម ។ ប៉ុន្តែ​ដើម្បី​កុំ​ឱ្យ​ឡើង​ទម្ងន់​ដោយសារ​វា​សម្បូរ​ដោយ​ថាមពល អ្នក​អាច​ច្នៃ​វា​ជា​អាហារ​ពេលព្រឹក រួម ជាមួយនឹង​ទឹកដោះគោ​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់ ។​

​ ​៧-​សាច់​បសុសត្វ​

​ ​នៅ​ទន្ទឹមនឹង​បរិមាណ​ប្រូតេអ៊ីន មាន​គុណភាព​ខ្ពស់​, សាច់​បសុសត្វ​នៅ​សម្បូរ​ទៅ​ដោយ​សារជាតិ​ដែក​ថែមទៀត ។ សាច់​មាន់បារាំង នឹង​ផ្គត់ផ្គង់​ប្រមាណ ១,៥​មិល្លីក្រា​ម​ជា​តិ​ដែក សម្រាប់​៨៥​ក្រាម​សាច់ ។ ជាតិ​ដែក​ក្នុង​ពពួក​សាច់ ជា​ជាតិ​ដែក heme ហេតុនេះ​សរីរាង្គ​ងាយ​ស្រូប​យក​ដោយ​មិនចាំបាច់ មាន​ជំនួយ​របស់​ប្រភព​អាហារ​មាន​ផ្ទុក​វីតាមីន C ៕​២២.មករា.២០១២/០៥:៤៦PM /ដោយ:ដើម្បីអ្នក

0 មតិ:

Post a Comment