www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 27, 2012

កូរ៉េខាងត្បូងសមយុទ្ធបង្ហាញសាច់ដុំលើដែន សមុទ្ទ



ម៉ា​រី​ន​កូរ៉េខាងត្បូង​បាន​ធ្វើ​ការសមយុទ្ធ​កាំភ្លើង​ធំ​ប្រើ​គ្រាប់​ពិត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​លើ​កោះ​មួយ​ដែល​ត្រូវ​បាន​ប្រទេស​កូរ៉េខាង​ជើង​បាញ់​ផ្លោង​ទៅលើ​នៅ​ឆ្នាំ ​២០១០​ សម​យុទ្ធ​បែប​នេះ​គឺជា​សមយុទ្ធ​លើក​ទី​​១​ចាប់តាំង​ពី​មរណភាព​របស់​មេដឹកនាំ​ក្រុង​ព្យុ​ងយ៉ាង​លោក​ គីម​ ជុងអ៊ីល ​កាលពី​ខែ​មុន​មក។
អ្នក​ពាក្យ​អង្គភាព​កង​ម៉ា​រី​នរបស់កូរ៉េខាងត្បូង បាន​និយាយប្រាប់​AFPថា«កងទ័ព​របស់​យើង​បានធ្វើ​សមយុទ្ធ​បាញ់​រយៈពេល២ម៉ោង ថ្ងៃនេះ នៅលើ​កោះ ពីរ​ជាប់​ខ្សែ​ព្រំដែន...កោះ​បា​អេង​នី​យេ​អុង និង យ៉េ​អន​ពូ​យ៉េ​អុង។
សមយុទ្ធ​ស្រដៀង​គ្នា​មួយ​នៅលើ​កោះ​យេ​អន​ពី​យេ​អុង នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ២០១០បាន​បង្ក​ឲ្យ​មានការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​កូរ៉េខាងជើង ដែល​បានសម្លាប់​ទាហាន​ម៉ា​រី​ន២នាក់ និង​ស៊ីវិល២នាក់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់​ដល់​អន្តរជាតិ។
អ្នកនាំពាក្យ​រូបនោះ និយាយថា« នេះ​គឺជា​សមយុទ្ធ​មួយ​នៅក្នុង​ចំណោម​សមុទ្រ​ប្រក្រតី​និង​ទៀត​ទាត់​របស់​យើង។ លោក​បាន​បន្ថែម​ទៀតថា សមយុទ្ធ​នេះ​ត្រូវ​គេ​គ្រោង​ច្បាស់​មុន​មរណភាព​របស់លោក គីម នៅ​ថ្ងៃទី១៧ខែធ្នូ។
ទីភ្នាក់ងារ​សារព័ត៌មាន​យ៉​ន់​ហាប់ និយាយ​ថា សមយុទ្ធ​គ្រាប់​ពិត​នៅ​ជិត​ព្រំដែន​សមុទ្រ​ពណ៌​លឿង ដែលមាន​វិបត្តិ​នោះ​រួម​កាំភ្លើង K-9កាណុង​វុ​ល​ខែ​ន និង កាំភ្លើង​ធំ​ផ្សេងទៀត។
ប្រទេស​កូរ៉េខាងជើង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ថា​កំពុង​បង្កើត​ជំងឺ​សង្គ្រាម ហើយ​ថា​សមយុទ្ធ​ទាំងឡាយ​ត្រូវ​រៀបចំ​ដើម្បី​សាកល្បង​ការវាយប្រហារ​មួយ​ទៅលើ​ទឹកដី​របស់​ខ្លួន​ពី​កោះ​ទាំងនោះ៕27,Jan,2012/12:06PM

0 មតិ:

Post a Comment