www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 25, 2012

ស្រវឹង​ស្រាដុត​ផ្ទះ​របស់​ខ្លួន​ ត្រូវ​សមត្ថកិច្ច​នគរបាល​​ចាប់​ឃាត់​ខ្លួន​

នៅ​ស្រុក​កណ្តៀង​ មាន​បុរសម្នាក់​ផឹក​ស៊ី​ស្រវឹង​ ដុត​ផ្ទះ​ខ្លួន​ឯង​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ១​ខ្នង​ ស្រូវ​៩ការុង​ និង​សម្ភារៈ​អស់​ទាំង​ស្រុង​ កាលពី​វេលា​ម៉ោង​ ៣​រសៀល​ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០១២​។
លោក​វរសេនីយ៍​ត្រី​ ឈន​ រិទ្ធិ៍​ អធិការ​នគរបាល​ស្រុក​កណ្តៀង​ បាន​ឲ្យ​ដឹង​ថា​ បុរស​ឈ្មោះ​ វេង​ ទិត​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ឃុំ​កញ្ជរ​ ស្រុក​កណ្តៀង​ ខេត្ត​ពោធិ៍សាត់​ បាន​ដុត​ផ្ទះ​របស់​ខ្លួន​មាន​ទំហំ​ ៤ម​x៥ម​ ដំបូល​ប្រក់​ស័ង្កសី​ ក្រាល​ក្តារ​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​១ខ្នង​ ស្រូវ​៩​ការុង​ និង​សម្ភារៈ​អស់​ទាំង​ស្រុង​។
លោក​អធិការ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ សមត្ថកិច្ច​ចុះពិនិត្យ​ និង​ស្រាវ​ជ្រាវ​ឃើញ​ថា​ បណ្តាល​មក​ពី​ឈ្មោះ​ វេង​ ទិត​ ផឹក​ស៊ី​ស្រវឹង​​​ គួប​ផ្សំ​ខឹង​នឹង​ប្រពន្ធ​ខ្លួន​ផង​ ទើប​សម្រេច​ចិត្ត​ដុត​ផ្ទះ​ចោល​តែ​ម្តង​។
បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ បាន​បង្ក​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

0 មតិ:

Post a Comment