www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 25, 2012

ហាត់ប្រាណដើម្បីសមត្ថភាពស៊ិច



យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា លំហាត់​ប្រាណ​គឺ​ល្អ​ចំពោះ​សុខភាព។ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យរាង​កាយ​រឹងមាំ​ និង​អាយុ​វែង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​ទទួល​បាន​ជីវិត​លើ​គ្រែ​ដ៏​ល្អ​ប្រសើរ​តាម​រយៈ​ការ​ហាត់​ ប្រាណ​នេះ​ថែម​ទៀត​ផង។ តើ​លំហាត់​ប្រាណ​អាច​បង្កើន​រសជាតិ​សិច​យ៉ាង​ដូចម្ដេច?

អ្នក​ហាត់​ប្រាណ​មាន​អារម្មណ៍​សិចស៊ី
ភាព​សិចស៊ី​គឺ​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​រួមភេទ។ អ្នក​ដែល​ហាត់ប្រាណ​ជា​ទូទៅ​តែង​មាន​ជំនឿ​ចិត្ត​លើ​រាងកាយ​របស់​ខ្លួន​ ជាង​អ្នក​ដែល​មិន​ហាត់​ប្រាណ។ ការ​សិក្សា​បាន​បង្ហាញ​ថា មោទនភាព​លើ​រាង​កាយ​​របស់​ខ្លួន​ អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​ថា​ប្រុស ឬ​ស្រី​នោះ​ទេ​ទទួល​បាន​អារម្មណ៍​ស្រណុក​សុខស្រួល​ក្នុង​ពេល​រួមរ័ក​មេត្រី។ ទិន្នន័យ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បុរស​៦០​ភាគរយ និង​ស្ត្រី​៨០​ភាគរយ​ដែល​ហាត់​ប្រាណ បាន​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​ពេញ​ចិត្ត​នឹង​ជីវិត​ផ្លូវ​ភេទ​ដ៏​សកម្ម​ជាមួយ​ដៃគូ​។

ហាត់​ប្រាណ​បង្កើន​សមត្ថភាព​លើ​គ្រែ
ការ​សិក្សា​មួយ​ទៀត​បាន​បង្ហាញ​ថា បុរស​ស្ត្រី​ដែល​មាន​សុខភាព​រាងកាយ​មាំមួន ក៏​មាន​សមត្ថភាព​លើ​គ្រែ​ខ្ពស់​ដែរ។ អ្នក​ហាត់ប្រាណ​៤-៥​ដង​ក្នុង​មួយ​សប្ដាហ៍​បាន​សង្កេត​ឃើញ​ថា​ ពួក​គេ​មាន​កម្លាំង​​ប្រយុទ្ធ​ច្រើន​ដង​ជាង​ធម្មតា និង​អាច​គ្រប់គ្រង​ល្បឿន​វាយ​លុក និង​ការ​ដល់​ចំណុច​កំពូល​ផង​ដែរ​​។ មូលហេតុ​​នេះ​អាច​បណ្ដាល​មក​ពី​ការ​ហាត់ប្រាណ​បាន​ធ្វើ​ឲ្យ​មនុស្ស​អាច​បញ្ជា​ លើ​សាច់ដុំ និង​ចលនា​​លំហូរ​ឈាម ដែល​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ថាមពល​ក្នុង​សមរភូមិ​លើ​គ្រែ។

ហាត់​ប្រាណ​ច្រើន​ រួម​ភេទ​ក៏​បាន​ច្រើន
ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ហាត់ប្រាណ​ច្រើន អាច​រួម​ភេទ​បាន​ច្រើន​ដង​ដោយ​មិន​បាក់​កម្លាំង​។ ទន្ទឹម​នឹង​នោះ ពួក​គេ​ក៏​អាច​ទទួល​បាន​នូវ​ដៃ​គូ​រួម​ភេទ​ដែល​សកម្ម​នឹង​រឿង​លើ​គ្រែ​ដូច​គ្នា។ ដោយ​សារ​តែ​អ្នក​ហាត់​ប្រាណ​ច្រើន​តែង​មាន​ដង​ខ្លួន​ឡូយ​ សិចស៊ី គួរ​ឲ្យ​ទាក់ទាញ ដូច្នេះ​ហើយ​ដៃគូ​របស់​ពួក​គេ​ទំនង​ជា​មាន​អារម្មណ៍​រោលរាល​ចង់​រួមភេទ​ម្ដង​ ហើយ​ម្ដង​ទៀត នៅ​ពេល​ដែល​បាន​ឃើញ​រាងកាយ និង​សមត្ថភាព​វាយ​ប្រហារ​លើ​គ្រែ​ដ៏​គួរ​ឲ្យ​ជក់​ចិត្ត​ដូច្នេះ​។

ហាត់​ប្រាណ​ការ​ពារ​ភាព​ជរា​នៃ​សិច​
ថ្វី​ដ្បិត​តែ​មនុស្ស​ចាស់​ជាទូទៅ​តែង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​សមត្ថភាព ​ផ្លូវ​ភេទ​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ហាត់​ប្រាណ​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​មួយ​ចំនួន​នៅ​តែង​អាច​រក្សា​សុខភាព​ផ្លូវ​ភេទ​របស់​ខ្លួន​បាន​យ៉ាង​មាំទាំ​ដូច​អ្នក ស្ថិត​ក្នុង​វ័យ​៣០ ឬ​៤០​ដូច្នោះ​ដែរ។​ ការ​សិក្សា​មួយ​បាន​តាម​ដាន​កីឡាករ​ហែល​ទឹក​អាយុ​ជាង​៦០​ឆ្នាំ បាន​រក​ឃើញ​ថា ជីវិត​ផ្លូវ​ភេទ​របស់​ពួក​គេ​នៅ​តែ​មមាញឹក​ដូច​មនុស្ស​ស្ថិត​ក្នុង​វ័យ​២០​ ឆ្នាំ​ដែរ។

ហាត់​ប្រាណ​ការ​ពារ​អសមត្ថភាព​សិច​
កន្លង​មក​អ្នក​ស្រាវជ្រាវ​តែង​តែ​ធ្វើ​ការ​ផ្សារ​ភ្ជាប់​រវាង​ទំនាក់​ទំនង​នៃ​ សុខភាព​ផ្លូវ​ភេទ​ទៅ​នឹង​សុខភាព​បេះដូង ដោយ​សារ​តែ​ការ​ខ្សោយ​លិង្គ​ភាគ​ច្រើន​បង្ក​ឡើង​ពី​បញ្ហា​លំហូរ​ឈាម។ ដើម្បី​ធ្វើ​ឲ្យ​អវយវៈ​ភេទ​រឹង​ណែន​ល្អ​ វា​ទាមទារ​ឈាម​ដើម្បី​ទៅ​ចាក់​បំពេញ​សរសៃ។ ដូច្នេះ​ការ​ស្ទះ​សរសៃ​ឈាម សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​បេះដូង​ដទៃ​ទៀត ក៏​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​លិង្គ​ខ្សោយ ឬ​ងាប់​បាន​ដែរ។

លំហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​បេះដូង និង​សរសៃ​ឈាម​មាន​សុខភាព​ល្អ និង​កាត់​បន្ថយ​បញ្ហា​ខ្សោយ​លិង្គ។

ហាត់​ប្រាណ​ក៏​បង្កើន​អ័រម៉ូន​សប្បាយ​
ការ​សិក្សា​បាន​បង្ហាញ​ថា លំហាត់​ប្រាណ​អាច​បង្កើន​អ័រម៉ូន​អង់ដូហ្វីន ដែល​មាន​តួនាទី​ធ្វើ​ឲ្យ​អារម្មណ៍​រីករាយ។ ការ​រួម​ភេទ​ក៏​ទាមទារ​ឲ្យ​មាន​ការ​បញ្ចេញ​នូវ​អ័រម៉ូន​អង់ដូហ្វីន​នេះ​ដែរ ដើម្បី​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​ឈាន​ទៅ​ដល់​អារម្មណ៍​ស្រណុក​សុខស្រួល​។

ហាត់​ប្រាណ​បង្កើនភាពរឹងមាំពេលបញ្ចេញក្បាច់​
សិច​តម្រូវ​ឲ្យ​ដៃ​គូ​មាន​បច្ចេកទេស និង​ចេះ​ក្បាច់​ប្លែកៗ​ជា​ច្រើន​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​របស់​ខ្លួន​កាន់​តែ​មាន​រសជាតិ​មិន​ចេះ​ ជិនណាយ។ ​ជាទូទៅ អ្នក​ដែល​មាន​កាយសម្បទា​មាំមួន និង​កម្លាំង​ខ្លាំង​ក្លា​តែង​តែ​មាន​ជម្រើស​រសជាតិ​ច្រើន​ក្នុង​ការ​ រួមភេទ។ ពួក​គេ​មិន​ត្រឹម​តែ​មាន​កម្លាំង​អាច​វាយ​ប្រហារ​បាន​យូរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បត់​បែន ពត់ពេន​រាងកាយ បាន​យ៉ាង​ច្រើន​ក្បាច់​ច្រើន​សណ្ឋាន ដែល​អ្នក​ខ្ជិល​ហាត់​ប្រាណ​មិន​អាច​ធ្វើ​ដូច។ ក្បាច់​ប្រុស​ព​ស្រី​វាយ​ប្រហារ​ពី​មុខ ក្បាច់​ស្រី​សំយុង​ក្បាល​ដល់​ដី​ឲ្យ​ប្រុស​នៅ​ពី​លើ និង​ក្បាច់​៦៩​បញ្ឈរ​ជា​ដើម សុទ្ធ​តែ​តម្រូវ​ឲ្យ​មាន​កម្លាំង និង​តិច​និក​ក្នុង​ការ​បត់​បែន​រាង​កាយ ទើប​អាច​ញ៉ាំង​ឲ្យ​ជីវិត​លើ​គ្រែ​ជួប​តែ​ភាព​សប្បាយ​ដល់​ឋានសួគ៌៕
25,Jan,2012/02:58PM By: D3U

0 មតិ:

Post a Comment