www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 18, 2012

ខ្មា​ន់​កាំ​ភ្លើងបាញ់​សេត​វិមាន​ ជាប់​ចោទប៉ុនប៉ង​លួចធ្វើ​ឃាត


បុរស​​រដ្ឋអ៊ីដាហូម្នាក់ ត្រូវ​បាន​​ចោទ​ប្រកាន់​​ ជា​ផ្លូវ​ការ​​កាល​ពី​ថ្ងៃ​ពុធ ពី​បទ​ប៉ុន​ប៉ង​ធ្វើ​ឃាត ​លោក​ប្រធានា​ធិបតី​បារ៉ាក់ អូបាម៉ា និង​ បទ​ចោទប្រ កាន់​​ខាង​ព្រហ្ម​ទណ្ឌ​ផ្សេង​​ទៀត បន្ទាប់​ពី​​លោក ​បាន​​បើក​ការ​វាយ​ប្រហារ​លើ​សេតវិមាន​ កាល​ពី​​ខែ ​វិច្ឆិកា​។
លោកអូស្កា អូ​តេហ្គា-ហើណាន់​ដេស វ័យ​ ២១ ​ឆ្នាំ​ ត្រូវ​បាន​គេ​ប្រាប់​ឈ្មោះ​ នៅ​ក្នុង​ការ​ចោទ​ប្រកាន់​​ពី​ តុលាការ​ ១៧​ ករណី​ ដែល​រួម​មាន ​​ការ​​ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​សេត​វិមាន ការ​ប្រើ​ប្រាស់​អាវុធ ​ខុស​ច្បាប់​ ការ​វាយ​ប្រហារ​​ ដោយ​​អាវុធ​គ្រោះ​ថ្នាក់​មួយ​ និង​ ការ​ដឹក​ជញ្ជូន​អាវុធ​​ និ​ង គ្រាប់​រំសេវ​ឆ្លង​ពី​រដ្ឋ​មួយ​ ទៅ​រដ្ឋ​មួយ​ទៀត​​។  មេ​ដឹក​នាំ​មូល​ដ្ឋាន​ និង​ ជា​សមា​ជិក​សភា លោក ភីលីព ថុន លិក ដេង ​បាន​ថ្លែង​ថា កង​​ជីវ​ពល​ យុវជន​មក​ពី​ កុល​សម្ព័ន្ធ​មូរ​ឡេ​ បាន​វាយ​ប្រហារ​តំបន់​ឌុក ផាត់​យ៉េត​ នៃ​រដ្ឋ​ុុង​ឡី​ កាល​ពី​រាត្រី​ថ្ងៃ ​ចន្ទ​ដោយ​ភាគ​ច្រើន​បានសម្លាប់ក្មេងៗ​ ស្ត្រី​ និង ​​មនុស្សចាស់​​ មក​ពី​កុល​សម្ព័ន្ធ​លូនូអ៊ើរ។
ប្រភពៈភ្នំពេញ​ប៉ុស្តិ៍ 

0 មតិ:

Post a Comment