www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 18, 2012

អាពាហ៍ពិពាហ៍ខ្មោច


កាលពីថ្ងៃទី៤ខែមករាកន្លងទៅនេះនៅប្រទេសថៃមានព្រឹកការណ៍ដ៏ចម្លែកមួយគឺបុរសជនជាតិថៃម្នាក់បានសំរេចចិត្តរៀបការជាមួយស្រីស្នេហ៍របស់ខ្លួនខណ:នារីម្នាក់នេះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃមុនពេលរៀបការក៏ដោយចុះ។លោកChadilDeffyនិងSarinyaKamsockដែលមានអាយុ២៩ឆ្នាំគ្រោងនឹងរៀបការជាមួយគ្នានៅដើមឆ្នាំ២០១២នេះ។ប៉ុន្ដែជាអកុសល្យបានកើតឡើងចំពោះគូស្នេហ៍មួយគូរនេះ នៅមុនថ្ងៃរៀបការតែមួយថ្ងៃប៉ុណ្ណោះ ដោយសារតែ Kamsockបានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយសោកស្ដាយមួយរហូតដល់បាត់បង់ជីវិតពេលដែលរថយន្តសង្រ្គោះដឹកដល់មន្ទីពេទ្យ។បើតាមប្រភពព័ត៌របស់BangkokPostបានឲ្យដឹងថាDeffyនិងSarinyaបានស្រឡាញ់គ្នាអស់រយៈពេល ១០ឆ្នាំមកហើយ នៅមុនពេលពួកគេសម្រេចចិត្តរៀបការជាមួយគ្នា។ ពួកគេធ្លាប់បានរៀបគម្រោងសម្រាប់អាពាហ៍
ពិពាហ៍ជាច្រើនដងរួចមកហើយប៉ុន្ដែដោយសាររវល់ពេកពួកគេក៏ចេះតែពន្យាពេលរហូតដល់ពេលនេះ។Deffyមានទុក្ខយ៉ាងក្រៀមក្រំ ប៉ុន្ដែគាត់មិនចង់អោយមិត្តស្រីរបស់គាត់ទៅកាន់បរលោកដោយមិនបានសម្រេចបំណងធំបំផុតក្នុងជីវិត ដូច្នេះគាត់ក៏បានសម្រេចចិត្តរៀបការជាមួយសាកសពដែលជាមិត្តស្រីរបស់គាត់តែម្តងទៅ។អាពាហ៍ពិពាហ៍នេះត្រូវបាន
ប្រារព្ធឡើងនៅថ្ងៃទី៤មករាកន្លងទៅនៅក្នុងក្រុងសូរិនភាគខាងជើងប្រទេសថៃដោយដែលពិធីនេះរៀបចំតាមបែបប្រពៃណីយ៍ដោយគាត់សង្ឃឹមថាព្រលឹងរបស់នាងនឹងបានស្ងប់ព្រោះបានសម្រេចតាមបំណងរបស់ខ្លួនហើយក្នុងពិធីមានមិត្តភ័ក្ដរបស់ពួកគេ រួមជាមួយនឹងញាតិមិត្ដទាំងសងខាងក៏បានចូលរួមក្នុងពិធីរៀបការដ៏កម្រមួយនេះផងដែរ៕

18,Jan,2012/03:03PM By:អនុស្សារ៍

0 មតិ:

Post a Comment