www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 6, 2012

អាមេរិក​មិន​ពេញ​ចិត្ត

January,06,2012 By: SOTHEAN

                                       
រុង​យ៉ាំងហ្គោនៈ អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​ការ​សម្រេច​ចិត្ត​របស់​ភូមា​ក្នុង​ការ​កាត់​ បន្ថយ​អាណត្តិ​ទោស ដោយ​ថ្លែងថា ប្រទេស​នេះ​មិន​បាន​ធ្វើ​កំណែ​ទម្រង់​ដែល​ចាំបាច់​ ដើម្បី​ញ៉ាំង​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ភ្ជាប់​ទំនាក់​ទំនង​ជា​ប្រក្រតី ឡើង​វិញ​ទេ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ស្រី វីតូរៀ ណូឡែន​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​ខ្លី​មួយ​ថា​៖ «នេះ​មិន​មែន​ជា​វិធាន​ការ ដំ​កំភួន ដែល​យើង​ចាប់​អារម្មណ៍​ថា មាន​តម្លៃ​ស៊ី​គ្នា​នោះ​ទេ​»​។
ដោយ​ដក​ស្រង់​របាយការណ៍​វិទ្យុ និង​ទូរទស្សន៍​រដ្ឋ​របស់​ភូមា ទី​ភ្នាក់​ងារ​សារព័ត៌​មាន​ចិន​ស៊ីនហួ បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ដដែល​ថា ភូមា​បាន​ដោះ​លែង​អ្នក​ទោស​ចំនួន​ ៤៦៧​នាក់​ពី​ពន្ធនាគារ​អ៊ីនសេន​ក្នុង​ក្រុង​យ៉ាំងហ្គោន​នៅ​ក្រោម​បទ​ បញ្ជា​ការ​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​ចន្ទ​របស់​រដ្ឋាភិបាល​ថ្មី​ ថ្វី​បើ​មិន មាន​អ្នក​ទោស​នយោបាយ​ណា​មួយ ត្រូវ​បាន​គេ​និយាយ​ក្តី។
របាយការណ៍​នេះ បាន​បន្ត​ទៀត​ថា អ្នក​ទោស​៦០០​នាក់​ផ្សេង ទៀត​នៅ​តំបន់​យ៉ាំង​ហ្គោន នឹង​ត្រូវ​គេ​ដោះ​លែង​នៅ​ពេល​ក្រោយ​។
ការ​លើកលែង​ទោស​នេះ ត្រូវ​គេ​ធ្វើ​ឡើង​លើក​ទី​បី​ហើយ​ដល់​ទណ្ឌិត​ នៅ​ក្នុង​ប្រទេស​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី ចូល​កាន់​អំណាច​កាល​ពី ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​មុន​។
របាយការណ៍​នេះ មិន​បាន​ប្រាប់​ពី​ចំនួន​អ្នក​ទោស​ដែល​ត្រូវ​បាន​គេ​ដោះ​លែង​នៅ​តាម​តំបន់​ និង​រដ្ឋ​ផ្សេង​ទៀត​ក្នុង​ប្រទេស​ទេ។
រូប​ភាព​រ៉យទ័រ​ជា​ច្រើន ក៏​បាន​បង្ហាញ​ពី​ទណ្ឌិត​ជា​ច្រើន ត្រូវ​បាន គេ​ដោះលែង​ពី​ពន្ធនាគារ​ធំ​នោះ​កាល​ពី​ថ្ងៃ​អង្គារ ទោះ​បី​គេ​មិន​បាន​សរសេរ​ពី​រឿងរ៉ាវ​នេះ និង​ប្រាប់​ពី​ចំនួន​អ្នក​ទោស​ដែល​ត្រូវ​បាន​គេ​ដោះ​លែង​ក៏​ដោយ​។
ប្រព័ន្ធ​ឃោសនា​រដ្ឋ​ភូមា បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ប្រធានា​ធិបតីថេន សេន បាន​បញ្ជា​ឲ្យ​បន្ថយ​ទោស​ប្រហារ​ជីវិត​មក​ត្រឹម​ទោស​អស់​មួយ​ជីវិត និង​បន្ថយ​ទោស​ទណ្ឌិត​ដទៃ​ទៀត​ជា​កាយ​វិការ​មួយ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ​ ៦៤​នៃ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ថ្ងៃ​ទី​៤ មករា នៅ​ពេល​ប្រទេស​នេះ ទទួល​បាន​ឯករាជ្យ​ពី​ការ​គ្រប់គ្រង​របស់​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៤៨ ។
ក្រុម​សកម្មជន​និយាយ​ថា ទង្វើ​នេះ​មាន​ន័យ​ថា អ្នក​ត្រូវ​ដោះ​លែង​នឹង​មាន​តែ​អ្នក​មាន​ទម្ងន់​ទោស ស្រាលៗ ហើយ​ក្រុម​ប្រឆាំង​ឆ្នើម​ៗ ដែល​ជាប់​គុក​យូរ មិន​ត្រូវ​បាន​គេ​ដោះលែង​ទេ​។
បញ្ជា​របស់​ប្រធានាធិបតី ទំនង​ជា​មិន​បាន​គ្រប​ដណ្តប់​លើ​អ្នក​ទោស​នយោបាយ​ ដែល​លោក​ខាង​លិច​​រួម​មាន​ទាំង​អាមេរិក​ចង់​បាន​នោះ​ទេ។
​លោក​ស្រី​នូឡែន បាន​និយាយ កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុង​វ៉ាស៊ីនតោន ក៏​ដូច​ជា​សហគមន៍​អន្តរ​ជាតិ​ផ្សេង​ទៀត​ ចង់​ឃើញ​អ្នក​ទោស​នយោបាយ​ទាំងអស់​ត្រូវ​គេ​ដោះលែង​។
លោក​ស្រី​បាន​បន្ត​ថា៖ «យើង​ចង់​ឃើញ​រឿង​នេះ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ យើង​មិន​បាន​កំណត់​ពេល​វេលា​លើ​រឿង​នេះ​ទេ ប៉ុន្តែ​យើង​បញ្ជាក់​ថា វាគឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ មុន​ពេល​យើង​បោះ​ជំហាន​សំខាន់​ជាច្រើន​ទៀត​ឆ្ពោះ​ទៅ​រក​ប្រក្រតី​ភាព​នៃ​ ទំនាក់​ទំនង​របស់​យើង»។
ក្រុម​ប្រឆាំង​ធំ បាន​សម្តែង​ពី​ការ​មួម៉ៅ និង​ខក​ចិត្ត​ចំពោះ​ទំហំ​មាន​ដែន​កំណត់​នៃ​ការ​លើក​លែង ទោស​សម្រាប់​ទណ្ឌិត​នយោបាយ​ទាំង​ឡាយ៕

0 មតិ:

Post a Comment