www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 6, 2012

អ្នកសង្រ្គោះ Real Madrid


ម៉ាឌ្រីដ: ម្ចាស់​ពាន​ Real Madrid បាន​ទាត់​បាល់​បញ្ចូល​ទី​វាយ​បក​ចំនួន​បី​គ្រាប់​ក្នុង​ចន្លោះ​ពេល​១០​នាទី កាល​ពី​ថ្ងៃ​អង្គារ​ដែល​នាំ​ឲ្យ​ពួក​គេ​បាន​ទទួល​ជ័យជម្នះ​ ៣-២ លើ Malaga នា​ការ​ប្រកួត​ប្រកួត​ជើង​ទីមួយ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ការ​ដណ្តើម​ពាន ​ រង្វាន់ King's Cup លើ​ទឹក​ដី Bernabeu។
លោក Jose Mourinho បាន​កែ​ប្រែ​ស្ថានភាព​ក្រុម​ដោយ​ការ​ផ្លាស់​ប្តូរ​កីឡាករ​បី​នាក់ បន្ទាប់​ពី​ក្រុម​ខ្លួន​ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ ២-០ ពេល​ចប់​តង់​ទី ១ ហើយ​លោក​បាន​ហៅ​ក្រុម​ខ្លួន​ថា សុទ្ធ​តែ​ពួក​«យ៉ាប់ណាស់»។
កីឡាករ​បម្រុង​ពីរ​រូប​គឺ​ខ្សែ​បម្រើ Sami Khedira និង​ខ្សែ​ប្រយុទ្ធ Karim Benzema  រួម​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ Gonzalo Higuain បាន​ធ្វើ​ការ​វាយ​បក​លើ​ក្រុម​ភ្ញៀវ​នៅ​ចន្លោះ​ពេល​រវាង​នាទី​ទី ៦៨ ដល់​នាទី​ទី ៧៨។
Jose បាន​​ប្រាប់​អ្នក​សារ​ព័ត៌​មានទាំងអស់​ថា៖«ខ្ញុំ​បាន​ប្រាប់​កីឡាករ​ទាំង​អស់ ​នៅ​ក្នុង​តង់ទីមួយ​ថា បើ​សិន​ជា​អាច​នោះ​ ខ្ញុំ​ចង់​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពួក​គេ​ទាំង ១១ នាក់​តែ​ម្តង។ ខ្ញុំ​ក៏​បាន​គិត​ដែរ​នៅ​មុន​ពេល​ចប់​តង់​មួយ​ថា ត្រូវ​ផ្លាស់​ប្តូរ​យ៉ាង​ណា ​ខ្ញុំ​មិន​ពេញ​ចិត្ត​ឡើយ​ដែល​ពួក​គេ​ធ្វើ​បែប​នេះ។ ខ្ញុំក៏​បាន​ឲ្យ​ពួក​គេ​ជម្រុះ​ចោល​នូវ​ទង្វើ​មិន​ល្អ​ទាំង​នោះ​ផង​ដែរ»។
នៅ​ទី​បញ្ចប់​ក្រុម​របស់​គ្រូ​បង្វឹក​ជន​ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​ភ្ញៀវ​វិញ​ក្នុង​លទ្ធផល ៣-២ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។
ចំណែក​ម្ចាស់​ផ្ទះ Mirandes ដែល​បាន​ទម្លាក់​ Villarreal កាល​ពី​ជុំ​ទី​បី​នោះ បាន​បន្ត​ជោគ​ជ័យ​របស់​ខ្លួន​ទៀត​ដោយ​ការ​បំបាក់​ Racing Santander ក្នុង​លទ្ធ​ផល ២-០ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ Albacete បាន​ត្រឹម​ស្មើ ០-០ ជា​មួយ​ក្រុម Athletic Bilbao។
ទន្ទឹម​នឹង​នេះ​ក្រុម​លេង​នៅ​លីក​ទី២ Alcorcon ដែល​ធ្លាប់​បាន​ទម្លាក់ Real Zaragoza កាល​ពី​ខែ​មុន​នោះ បាន​បំបាក់​ក្រុម​ភ្ញៀវ Levante ដែល​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​ ២-១៕ដោយ សុធាន

0 មតិ:

Post a Comment