www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, January 9, 2012

ចំណូលថវិការជាតិ១៨០០លានដុល្លារបានមកពីវិស័យទេសចរណ៍

January 09,2012 By: SOTHEAN
ភ្នំពេញ: ​ លោក​រដ្ឋមន្ត្រី​​​ទេសចរណ៍ ថោង ខុន បាន​មានប្រសាសន៍ថា ភ្ញៀវទេសចរ​បរទេស ​ដែល​ចូលមក​ប្រទេស​​កម្ពុជា មាន​ចំនួន ២,៨ ​លាន​នាក់ ហើយ​ភ្ញៀវ​បរទេស​ភាគច្រើន​មកពីវៀតណាម កូរ៉េ ចិន ជប៉ុន អាមេរិក​។ លោក​បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​វៀតណាម គឺ​ឈរ​នៅ​លំដាប់​​លេខ​១​។​

​ លោក​រដ្ឋមន្ត្រីបាន​ឲ្យ​ដឹង​បន្ថែមថា អត្រាកំណើន​នៃ​ភ្ញៀវទេសចរ​នេះ បាន​ជួយ​​រក​ចំណូល​ថវិកាជាតិ​ បាន​ចំនួន​ជាង ១.៨០០ ​លាន​ដុល្លារ ដែល​កាលពី​ឆ្នាំ​២០១០ ចំណូល​ថវិកាជាតិ​ ដែល​បានមកពី​វិស័យទេសចរណ៍ បានត្រឹមតែ​ជាង ១.៧០០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

លោក​បានបញ្ជាក់​បន្ថែម​ថា កំណើន​នៃ​វិស័យ​ទេសចរណ៍​ឆ្នាំ​២០១១ កន្លងមក យើង​ទទួល ១២% នៃ​ផល​សរុប​ក្នុងស្រុក​(GDP)។
 ​លោក ថោង ខុន ​បាន​បញ្ជាក់ទៀតថា វិស័យ​ទេសចរណ៍​បាន​ជួយផ្ដល់​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា ទាំង​ផ្ទាល់ និងដោយ​ប្រយោល ប្រមាណ​ជា​ជិត ៤០​ ម៉ឺន​នាក់ និង​តាម​ការ​ប៉ាន់​ប្រមាណ​ ហើយលោករំពឹងទុកថានៅក្នុង​ឆ្នាំ​២០១២ ចំនួន​ភ្ញៀវទេសចរ​បរទេស​នឹង​កើន​ឡើង​​ដល់ ៣,១ ​លាន​នាក់​៕

0 មតិ:

Post a Comment