www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, January 9, 2012

តើថៃមានបំណងយ៉ាងណាទៀត?

ព្រំដែន​កម្ពុជា​-​ថៃ:​ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១២ ព្រះសង្ឃ និង​ក្រុម​អាវ​លឿង​ថៃ បាននាំគ្នា​យ៉ាងច្រើនដែលពួកគេ​ទាំងនោះ មាន​គោលបំណង​ចូលមក​ដុត​ធូប នៅ​ភ្នំ​ទ្រព្យ តំបន់​ប្រាសាទព្រះវិហារ​។ ការ​ឈរ​ជួបជុំ​របស់​ជនជាតិ​ថៃ​ទាំងនោះ ក្រោយពី​ខាង​ភាគី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការ​កងទ័ព​ថៃ​ភូមិភាគ​២ បាន​ចូល​មកសុំ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១២ ដើម្បី​ឲ្យ​ព្រះសង្ឃ និង​ប្រជាជន​ថៃ ប្រហែល ៥០០ នាក់ ចូលមក​ដុត​ធូប នៅ​ភ្នំ​ទ្រព្យ តំបន់​ប្រាសាទព្រះវិហារ​  ក៏ប៉ុន្តែ​ត្រូវបាន​ភាគី​កម្ពុជា បានធ្វើ​ការបដិសេធ​។


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រចាំ​ទិស​ប្រាសាទព្រះវិហារ បាន​ឲ្យ​ដឹងថា ក្រុម​ពួក​អាវ​លឿង និង​ព្រះសង្ឃ​ថៃ បាន​សុំ​កម្ពុជា ចូលមក​ដុត​ធូប នៅ​កន្លែង​ពួកគេ បាន​យក​ព្រះ មក​ដាក់​កន្លងមក នៅ​ចំណុច​ឈម​នឹង​ភ្នំ​ទ្រព្យ​។ តែ​យើង​មិនបាន​អនុញ្ញាតិ​ឲ្យ​ទេ​។ មកដល់​ព្រឹក​ម៉ោងជាង ៩ នេះ ថៃ​កំពុងតែ​ស្ថិតនៅក្នុង​ទឹកដី​របស់គេ​ទេ ។
​លោក​ឧ​ត្ត​ម​សេនីយ៍ បន្តថា រហូតមកដល់​ពេលនេះ ស្ថានភាព​ហាក់បីដូចជារ​ស៊ើប​បន្តិច ព្រោះតែ​លោកសង្ឃ និង​ក្រុម​អាវ​លឿង​ថៃ​ទាំងនោះ ចង់​ចូលមក​កាន់​ចំណុច​ភ្នំ​ទ្រព្យ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុជា​មិន​អនុញ្ញាតិ​ឲ្យ​ថៃ​ចូល​ជាដាច់ខាត ហើយ​ខាង​សមត្ថកិច្ច​នៅ​ព្រំដែន កំពុងធ្វើការ​ការពារ​បូរណភាព​ទឹកដី ៕​

0 មតិ:

Post a Comment