www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 29, 2012

កុំព្យូទ័រ​ស៊េរី​ថ្មី Dell ឆ្នាំ​២០១២


ក្រុមហ៊ុន​ Dell ​បាន​ណែ​នាំ​នូវ​ម៉ាក​ថ្មី​​ គឺ​ XPS ដែល​ជា​ម៉ូដែល​កុំព្យូទ័រ​ប្រភេទ​ XPS 13 ខ្នាត​តូច​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ប្រើ​ប្រាស់​នា​សម័យ​ បច្ចុប្បន្ន​តែ​ម្តង។ ម៉ូដែល​កុំព្យូទ័រ​ប្រភេទ​ XPS 13​ នេះ​វា​កម្រាស់​ចាប់​ពី​ ៦ ​មិល្លី​ម៉ែត្រ ទៅ ១៨ មិល្លីម៉ែត្រ និង​ទម្ងន់​ក្រោយ ៣ ​ឬ​២,៩៩ ផោន)​។​ វា​មាន​បន្ទះ​ក្តារ​វាយ​អក្សរ​ដ៏​ស្រស់​ល្អ និង​ប្រើ​ប្រព័ន្ធ CPU ម៉ាក Intel Core i7 តែ​ជា​ប្រភេទ​ក្រាហ្វិក Intel HD3000​​ ចំណែក​ទំហំ​ហាដឌីស​គឺ 128GB ឬ 256GB SSD ។


Dell ម៉ូដែល XPS 13


បើ​យើង​មើល​មួយ​ភ្លែត ​ប្រភេទ​កុំព្យូទ័រ​ Dell ម៉ូដែល​ XPS 13 ​មិន​ដូច​ទៅ​នឹង​សណ្ឋាន​ នៃ​កុំព្យូទ័រ​ម៉ាក​ Dell ដទៃ​ឡើយ​ តែ​តាម​ពិត​គឺ​វា​ដូច​គ្នា​។ Dell ម៉ូដែល​ XPS 13 វា​ជា​ប្រភេទ CES​ ដែល​ជា​បណ្តាញ​មួយ​កើត​ឡើង​ចេញ​ពី​ការ​ព្រមព្រៀង​គ្នា ​រវាង​អតិថិជន របស់​ក្រុម​ហ៊ុន​ និង​អ្នក​ជំនាញ​ផ្នែក​កុំព្យូទ័រ​យួរ​ដៃ​។ ម៉ូដែល​ XPS 13 ជា​កុំព្យូទ័រ​យួរ​ដៃ​មួយ​ប្រភេទ​ ដែល​ពាណិជ្ជ​ករ​នានា​បាន​ស្នើ​ដល់ នាយក​ដ្ឋាន​ផ្នែក​ព័ត៌​មាន​វិទ្យា និង​ក្រុម​ហ៊ុន​កុំព្យូទ័រ Dell ​ឲ្យ​ធ្វើ​ការ​ផ្តល់​នូវ​ផ្នែក TPM និង​ផ្នែក​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​មាន​លក្ខណៈ​ប្រដំ​ប្រសង​គ្នា​។


បន្ទាប់​ពី​មាន​ការ​សាកល្បង​ជា​គំរូ​មក យើង​ក៏​ទទួល​បាន​ការ​ពេញ​ចិត្ត​នូវ​គម្រោង​នោះ​ ពី​សំណាក់​អ្នក​ប្រើ ប្រាស់​។ ខ្នាត​ដ៏​តូច​បំផុត​របស់​កុំព្យូទ័រ​ យួរ​ដៃ​នោះ​គឺ​ទំហំ​ ១៣ អ៊ីញ (13-inch) ​តែ​ក្រុមហ៊ុន​Dell បាន​បង្រួម​ទំហំ​ដ៏​តូច​នេះ​ឲ្យ​កាន់​តែ​តូច​ទៅ​ទៀត​គឺ​ទំហំ​ ១២ អ៊ីញ (12-inch) ​ហើយ​គេ​ក៏​បាន​ដឹង​ពី​ទំនោរ​​ពេញ​និយម​របស់​អតិថិជន​សម័យ​បច្ចុប្បន្ន ចំពោះ​ទំហំ X-inch និង​ Y-inch ជា​ដើម​ តែ​មិន​អាច​ឲ្យ​មាន​ទំហំ​តូច​ជាង​នេះ​ទៀត​បាន​ទេ​។


ទោះ​ជា​យ៉ាង​ណា ​ក្រុម​ហ៊ុន​មិន​បាន​បំភ្លេច​ចោល​នូវ​ម៉ូដែល​ចាស់​ៗ​ ដូចជា Adamo និង​ Adamo XPS ​របស់​ខ្លួន​ដែល​បាន​បង្កើត​កាល​ពី​ពីរ ឬ​បី​ឆ្នាំ​មុន​ឡើយ​។ នេះ​គឺ​គ្រាន់​តែ​ជា​ការ​អភិវឌ្ឍ​នូវ​ម៉ូដែល​ថ្មី​តាម​សម័យ​កាលរបស់​ក្រុម ហ៊ុន Dell តែ​ប៉ុណ្ណោះ តែ​ផ្នែក​សំខាន់​មួយ​ចំនួន​ដូចជា​ប្រព័ន្ធ​ DNA នៅ​រក្សា​ដូច​មុន​។ សម្រាប់​តម្លៃ​ជាវ​កុំព្យូទ័រ​ម៉ូដែល XPS 13 នៅ​ដើម​ឆ្នាំ​២០១២ ​នេះ​អាច​ជាវ​​បាន​ក្នុង​តម្លៃ​ក្រោម​ ១០០០ ដុល្លារ​អាមេរិក​៕


ប្រភព៖​ ភ្នំពេញបុស្តិ៍

0 មតិ:

Post a Comment