www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, January 9, 2012

វត្តមានលោក Fabio Cannavaro នៅកម្ពុជា

January,09,2012 By:D.Vuth.
តារាបាល់ទាត់អ៊ីតាលីគឺលោក Fabio Cannavaro បានជួបជាមួយអ្នកកាសែតនៅវេលាថ្ងៃត្រង់ថ្ងៃទី ៩មករា នៅសណ្ឋាគារ Sofitel Phokeethra ។

លោកសប្បាយចិត្តនៅពេលបានមកកម្ពុជាជាលើកដំបូង ហើយដែលនៅទីនេះលោកមានការងារច្រើនដែលត្រូវធ្វើ ជាពិសេសការចែករំលែកនូវបទពិសោធន៍ នៃអាជីពបាល់ទាត់របស់លោកដល់គ្រូបង្វឹក និង អ្នកលេងបាល់ក្មេងៗរបស់កម្ពុជា។

លោលឧត្តមសេនីយ៍ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចាត់ទុថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៃគ្រួសារបាល់ទាត់កម្ពុជាដែលបានកីឡាករឆ្នើមរបស់ពិភពលោកមក ទស្សនកិច្ច ។ ជាមួយគ្នានេះលោក រិទ្ធី សំណាងដែលជាម្ចាស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនក៍អះអាងពីការបបួល អ្នកទាត់បាល់ល្បីៗមកលេងក្លឹបរបស់លោកបន្តទៀត ដើម្បីលើកស្ទួយកិត្យានុភាពបាល់ទាត់របស់កម្ពុជា ។

Fabio Cannavaro ដែលមានអាយុ ៣៨ឆ្នាំ ហើយនោះបានចាប់ផ្ដើមអាជីពបាល់ទាត់តាំងពីអាយុ ៨ ឆ្នាំមកម្ល៉េះ លោកគឺជាអ្នកលេងនៅខ្សែការពារនៃក្រុមជម្រើសជាតិអ៊ីតាលីដ៏អស្ចារ្យ ពិសេសក្នុងព្រឹត្តិការណ៍ FIFA World Cup 2006 ដែលកាលនោះក្រុមអ៊ីតាលីឈ្នះបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ឆ្នាំ ២០០៦ នេះដែរ Fabio បានទទួលឋានៈជា FIFA Player Of The Years ។

អ្នកលេងខ្សែការពារពាក់លេខ ៥ រូបនេះនិយាយថា គេកំពុងតែចង់បានតំណែងជាគ្រូបង្វឹកនៅក្នុងបណ្ដាប្រទេសអាស៊ី ដែលមុនពេលមកកម្ពុជាលោកបានទៅប្រទេសសឹង្ហបូរី ៤ ថ្ងៃ ទៅវៀតណាម ៣ ថ្ងៃ ហើយបន្ទាប់ពីចាកចេញពីកម្ពុជានោះ លោកនឹង ទៅទីក្រុងឌូបៃ នៃអារ៉ាប់អេមីរ៉ាត ។

Fabio Cannavaro ក្រៅពីលេងក្លឹបនានាក្នុងប្រទេសកំណើតរបស់ខ្លួននោះលោកបានលេងឲ្យ ក្លឹបមួយចំនួន ក្នុង League របស់អេស្ប៉ាញ ។លោកបាននិយាយថា ក្លឹបដែលលោកចង់លេង និង សប្បាយចិត្តនឹងលេងនោះគឺក្លឹប ជម្រើសជាតិអ៊ីតាលី ។ការប្រកួតដែលលោកចាត់ទុថា សំខាន់ជាងគេក្នុងជីវិតនោះ គឺការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីតាលី ជាមួយបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ World-Cup 2006 ។

លោកនិយាយថា មានមនុស្សជាច្រើនបានសួរលោកថា តើធ្វើដូចម្ដេចដើម្បីបានក្លាយជាអ្នលេងខ្សែការពារដ៏ល្បីល្បាញនោះ ? លោកនិយាយថា វាជាការលំបាកតែសម្រាប់លោក គឺដោយសារទេពកោសល្យពីកំណើត ម្យ៉ាងទៀលោកមានសំណាង ព្រោះនៅពេលដែលលោកក្លាយជាកីឡាជម្រើសជាតិលោកត្រូវគ្រូបង្វឹកជ្រើសរើស រូបលោកឲ្យលេងក្នុងជម្រើស ១១ នាក់ដំបូងដែលពេលនោះហើយ លោកមានឱកាសបញ្ចេញនូវសមត្ថភាព ហើយលោកបានក្លាយជាកីឡាករឆ្នើមដោយការប្រឹងប្រែង នោះ ។

លោកទទួលស្គាល់ថា មានមនុស្សជាច្រើនមិនមានសំណាងក្លាយជាកីឡាករអាជីពដ៍អស្ចារ្យទេ ទោះបីជាគេព្យាយាមកសាងសមត្ថភាពយ៉ាងណាក៏ទីបំផុតនៅតែមិនជោគជ័យ ។សមត្ថភាពរបស់ Cannavaro អាចមកពីគាត់មិនចេះជក់បារី និង មិនចេះផឹកស្រា ។

កីឡាកររូបនេះទោះជានៅកន្លែងណាក៏ដោយក៏គេនិយាយភាសាអ៊ីតាលីដែរ ។គាត់អាចស្ដាប់ភាសាអង់គ្លេសបានតែមិនចេះនិយាយអង់គ្លេសទេ ៕

0 មតិ:

Post a Comment