www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 31, 2012

លទ្ធផលបោះឆ្នោតជ្រើស​នូវ​ប្រធានថ្មីរបស់សមាគម​ន៍ពាណិជ្ជកម្មព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTBA)

សមាគម​ន៍ពាណិជ្ជកម្មព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTBA) បានប្រកាស​នូវ​លទ្ធផលបោះឆ្នោតជ្រើស​នូវ​ប្រធានថ្មី គឺ លោក វង្ស ពីលី  ដែល​ជាអគ្គនាយក និងជាតំណាងជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Microsoft MDP ត្រូវបាន​ជ្រើសតាំងបន្តជាប្រធានថ្មីសម្រាប់អាណត្តិថ្មីនេះ ។ លោក វង្ស ពីលី បានលើកឡើងថា “យើងចង់​ឲ្យ​វិស័យ ICT ក្លាយជាវិស័យមួយ​ដែល​មានភាពលេចធ្លោរ និងដើរតួរ​យ៉ាង​សកម្ម​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​” ។ ICTBA បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ រហូត​មកដល់សព្វ​ថ្ងៃ​នេះ មាន​ក្រុមហ៊ុន​ដែល​ទាក់ទង និងវិស័យព័ត៌មានវិទ្យា និង ប្រធាន​ផ្នែក​ពត័មានវិទ្យា ជា​ច្រើន​ចូលរួម​ជាសមាជិក ។ ឆ្លងកាត់​រយៈពេលពេញមួយ​ឆ្នាំ សមាគម​ន៍នេះបាន និង​កំពុង​ជួយដល់សមាជិករបស់ខ្លួនដោយពាំនាំមក​នូវ​កាលានុវត្តភាពមុខជំនួញជា​ ច្រើន ។លោក វង្ស ពីលី​បានមានប្រសាសន៍បន្ថែមទៀតថា ICTBA តាំងចិត្តជួយ​ឲ្យ​បាន​នូវ​ការលើក​នូវ​តម្លៃ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចទំនើបនៃប្រទេស​កម្ពុជា តាមរយៈជំនាញរបស់​ក្រុមហ៊ុន​ដែល​ជាសមាជិក ។ ចំណុច​ដែល​ផ្ដោត​សំខាន់​នោះរួមមាន៖ ១) ចំណេះដឹង​ផ្នែក​បច្ចេកទេស ២) កម្មសិទ្ធបញ្ញា ៣) សង្វាក់នៃការដំណើរការជាមួយ​គ្នា ៤) ស្តង់ដារ E-Business “យើងសូមយក​នូវ​ឱកាសនេះអំពាវនាវដល់គ្រប់​ក្រុមហ៊ុន ដែល​ផ្ដល់​នូវ​សេវាកម្ម​ព័ត៌មានវិទ្យា និងទូរគមនាគមន៍ ក៏​ដូចជា អ្នកជំនាញ​ផ្នែក​ព័ត៌មានវិទ្យា និងប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​ទាំងអស់ សូម​ចូលរួម​ជាសមាជិក ដើម្បី​រួបរួម​គ្នា​ជាធ្លុងមួយ ធ្វើ​ឲ្យ​សុបិន​ដែល​ប្រទេស​កម្ពុជា មិនត្រឹមតែក្លាយជាព្រះរាជាណាចក្រអច្ឆរិយតែប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងក្លាយទៅជា Silicon Valley នៅ​ក្នុង ASEAN ឲ្យ​ក្លាយការពិត ។ ” សមាគម​ន៍ពាណិជ្ជកម្មព័ត៌មានវិទ្យា និងទូរគមនាគមន៍​កម្ពុជា (ICTBA) បានចុះ​ឈ្មោះ​ជាមួយក្រសួងមហាផ្ទៃ​ក្នុង​ខែតុលា ឆ្នាំ​២០១០ ។

0 មតិ:

Post a Comment