www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 25, 2012

ក្លឹប​ Malaga ប្រកាសអាសន្ន​​


បើយោង​​ទៅ​តាម​ប្រភព​ព័ត៌​មាន​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ ពុធ​ទី​​២៥ មករា ឆ្នាំ​២០១២នេះ ​បាន​ឱ្យ​ដឹង​ថា ម្ចាស់​ក្លឹប​ Malaga ដែល​ជាសែរាជ​វង្ស​របស់​ព្រះ​ម​ហា​ក្សត្រ​កាតា​បាន​ប្រកាស​ថា មិន​ទទួល​យក​សំណើ​សុំ​ទិញ​កីឡាករ​ថ្មី​​បន្ថែម​ទៀត​មក​ពង្រឹង​ក្លឹប​នោះ​​ ទេនៅ​ក្នុង​រដូវ​កាលដោះ​​​​ដូរ​ខែ​មករា ​នេះ ។ មូល​ហេតុ​​​ដែល​នាំ​ឱ្យ​លោក​Sheikh ប្រកាស​មិន​ទិញ​កីឡា​ករ​ គឺ​ដោយ​សារ​តែ​ក្លឹប​ Malaga កំពុង​ជំ​ពាក់​បំណុល​ក្លឹប Osasuna ច្រើន​ពេក ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ក្លឹប​Malaga ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៤ មករា ឆ្នាំ​​២០១២ បាន​ឱ្យ​ដឹង​ដែរ​ថា ក្លឹប Malaga នៅ​ជំពាក់​លុយ​ក្លឹប​ Osasuna ក្នុង​ការ​ទិញ​កីឡាករ​ខ្សែ​ការ​ពារ​ Ignacio Monreal កាល​ពី​រដូវ​កាល​ចាស់​​ ។ សេចក្តី​ថ្លែង​ថានោះ​ បាន​បន្ត​ឱ្យ​ដឹង​​ថែម​ទៀត​ថា ការ​ពន្យារ​ពេល​សង​ប្រាក់​នោះ​ គឺ​ដោយ​  ​សារ​តែ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង​ពេក​ក្នុង​ការ​អនុ​ម័ត​ថវិកា​ និង​នីតិ​បុគ្គល​របស់​កីឡាករបរទេស​ ។
ទោះ​ជា​យ៉ាង​ណា​ក្តី​សេ​ចក្តី​ថ្លែង​ការ​ណ៍​នោះ​មិន​ បាន​បង្ហាញ​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ក្លឹបរបស់​ខ្លួន​​​ជំ​ពាក់​ប្រាក់​ ក្លឹប​ Osasuna នោះ​ទេ ដោយ​គ្រាន់​​តែ​បង្ហើប​ឱ្យ​ដឹង​ថា ក្លឹប​​បាន​ចំណាយ​លុយ​១៥៦​លាន​ដុល្លារ​ ក្នុង​ការ​ដាក់​ទុន​វិនិ​យោគ​​កាល​ពី​ឆ្នាំ​ក​ន្លង​ទៅ​នោះ ។ គួរ​រំ​លឹក​​ដែរ​ថា រហូត​មក​ដល់​ជុំ​ទី​ 19​ នេះ​ក្លឹប​ Malaga ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​​ 10 ក្នុង​តារាង​​ជាមួយ​នឹង​ប្រវត្តិ​លេង​១៩​ប្រកួត​គឺ​ 7-4-8 ស៊ុត​បាល់​បាន​ 22 គ្រាប់​ និង​របូត​វិញ​ 28 គ្រាប់​មាន​ 25 ពិន្ទុ​ ។ គោល​ការ​ណ៍​របស់​ក្លឹប Malaga គឺ​ចង់​បាន​កៅ​អី​មួយ​លេង​នៅ​យូខាប់​នៅ​ពេល​ដំណាច់​រដូវ​កាល​ ៕​25,Jan,2012/ 01:50PM

0 មតិ:

Post a Comment