www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 25, 2012

សាកសពទី១៦ត្រូវបានរកឃើញ

​​



ក្រោយពីការលិចអស់រយះពេល១១ថ្ងែរបស់នាវា​ COSTA CONCORDIA ពួកអ្នក​​​​ជួយសង្គ្រោះ​​​​ត្រូវផ្អាក​​​ការ​រុករក​​កាល​ពីថ្ងៃទី​​​២៤ មករា ​ដោយ​​សារធាតុអាកាស​​​មិនល្អ ​បន្ទាប់ពី​រកឃើញ​​សាកសព​មនុស្ស​​ទី​​១៦ ក្នុង​​​​​​​នាវា​ COSTA CONCORDIA ។​ អាជ្ញាធរ​​​គូស​បញ្ជាក់​ថា ​ដោយសារ​​លក្ខខណ្ឌ​​​​ឧតុនិយម​​ក្នុងសមុទ្រ​​មិន​​អំណោយ​ផល ​​ការ​តាម​រុករក​​​​មនុស្សបាត់ខ្លួន​​ត្រូវ​ផ្អាក​​​បណ្តោះអាសន្ន​​​ហើយ​នឹង​​បន្តពេល​លក្ខខណ្ឌ​​​ឧតុនិយម​​អនុ​គ្រោះ​​វិញ ​ហើយក៏ដើម្បី​​រក្សាសុវត្ថិភាព​របស់​ពួក​អ្នក​មុជទឹក​​​ផងដែរ។

មុន​នេះ​​​​ពេលពួកអ្នកមុជរុក​រក​ក្នុងខ្មោច​​នាវា​​បានស្រង់​​​យក​សាកសព​មនុស្សទី​​១៦ ក្នុងទឹកជម្រៅ​​​​​២០​ម៉ែត្រ​​​​​​ពី​ក្នុង​​ជាន់ទី​៣​របស់​​​នា​វា ។ ​នោះ​ជា​​​សាក​សព​​នារី​​វ័យចំណាស់​​​ម្នាក់​ដែល​​ពាក់អាវ​​ពោង ៕​25,Jan,2012/ 02:14PM

0 មតិ:

Post a Comment