www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 13, 2012

ក្រុម​ជ្រុល​​និយម​ថៃ​ដែល​ប៉ង​ឡើង​ភ្នំ​ទ្រព្យអុក​ឡុកត្រូវទទួលខុសត្រូវចំពោះ​គណៈ​កម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភព

 

 

អាជ្ញា​ធរ​​ជាតិ​ព្រះវិហារ និងគណៈ​កម្មាធិការ​​ជាតិ​បេតិកភណ្ឌ​​ពិភព​លោក បាន​សម្តែង​នូវ​ការសោក​ស្តាយ​​ជាខ្លាំង​​ ចំពោះទង្វើរបស់ថៃកាលពី​ពេល​​ថ្មីៗ​នេះ​ដែល​បង្កឡើង​​ដោយ​ក្រុម​​ជាតិ​​និយម​ ជ្រុល​របស់ថៃ​មួយ​ក្តាប់តូច​ដែល​បាន​​ធ្វើ​បាតុ​កម្ម​នៅ​ខាង​ក្រៅបរិវេណ​ ការិយា​ល័យ​​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ទី​ក្រុង​​បាង​កក ​និង​នាំ​ពួក​សកម្ម​ជន​​មួយ​ក្រុម​មក​ដាក់​តាំង​ព្រះ​ពុទ្ធ​​បដិ​មា​នៅ​លើ​ ភ្នំទ្រព្យ ​ស្ថិត​នៅ​ជិត​ប្រាសាទ​​ព្រះ​វិហារ និងចូល​​យ៉ាង​ជ្រៅ​ក្នុង​តំបន់​គ្មាន​កង​ទ័ព​​បណ្តោះ​អាសន្ន (Provisional Demilitarized Zone) ដែល​​កំណត់​ដោយ​តុលា​ការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ (International Court of Justice) ។
សកម្ម​ភាព​ទាំង​នេះ ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​ដោយ​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​ថៃ ដែល​រួម​មាន​ 15th Move ដែល​​ចេញ​នៅ​ថ្ងៃទី​៨ មករា ២០១២ និង Thairath ដែល​​ចេញ​នៅថ្ងៃទី​៨-៩ មករា ២០១២ កន្លង​ផុតមកហើយ ។ ​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ ​និង​គណៈ​កម្មាធិការ​​ជាតិ​បេតិកភណ្ឌពិភព​​លោក សូម​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​​សកម្ម​ភាព​នេះ ដែល​មិន​ត្រឹម​​តែ​រំលោភ​យ៉ាង​​ច្បាស់​ក្រឡែត​លើ​ដីកា​សម្រេច​របស់​​តុលា​ ការ​យុត្តិ​ធម៌​​អន្តរជាតិ​ដែល​ចេញ​​នៅថ្ងៃទី​​១៨ កក្កដា ២០១១ ប៉ុណ្ណោះ​ទេ ​ថែមទាំង​ផ្ទុយ​ទៅ​នឹង​ស្មារតី​​នៃលទ្ធ​ផល​​វិជ្ជ​មាន​​​ក្នុង​​កិច្ច​ ប្រជុំ​គណៈ​កម្មាធិ​ការ​ព្រំដែន​​ទូទៅ (General Border Committee) រវាង​រដ្ឋ​មន្ត្រី​ ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​​ប្រទេស​នៃ​រាជា​ណាចក្រ​ថៃ ដែល​បាន​​ប្រព្រឹត្ត​​ទៅ​នា​ថ្ងៃ​ទី ២១ ធ្នូ ២០១១ នៅរាជ​ធានី​​ភ្នំពេញ ។
តុលា​ការ​យុត្តិធម៌​​អន្តជាតិ​​បាន​បង្កើត​នូវ​តំបន់​ គ្មាន​​កង​ទ័ព​​បណ្តោះ​អាសន្ន​​ និង​បាន​ចេញ​ដីកា​​សម្រេច​ថា «ភាគី​​ទាំងពីរ​ត្រូវ​ទប់​ស្កាត់​​នូវ​រាល់​​សកម្ម​ភាព​ណា​មួយ​ដែល​អាច​ធ្វើ ​​ឱ្យ​កាន់​តែធ្ងន់​ធ្ងរ ឬ​​ពង្រីក​ជម្លោះ​​មុន​តុលា​ការ ​ឬ​ធ្វើ​ឱ្យ​កាន់​តែ​មាន​ការ​ពិបាក​ថែម​ទៀត​ក្នុង​ការ​ដោះ​ស្រាយ» ​។ ក្នុង​ខណៈ​ដែល​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​​ព្រំដែន​ទូទៅ​បាន​ចេញ​ នូវសេចក្តីថ្លែង​ការណ៍​រួម​ថា «ភាគី​ទាំង​​​ពីរបាន​ព្រម​ព្រៀង​​គ្នា​អនុ​វត្ត​​តាម​ដីកា​សម្រេច​​របស់តុលា ​ការ​យុត្តិ​ធម៌​​​អន្តរ​ជាតិ​ ដែល​ចេញ​នៅ​ថ្ងៃទី​១៨ កក្កដា ២០១១ ​ប្រកប​ដោយ​​តម្លា​ភាព​​ ស្មើ​ភាព និង​ដែល​អាច​ផ្ទៀង​ផ្ទាត់​បាន» ។ ​អាជ្ញា​ធរ​ជាតិ​ព្រះវិហារ និង​គណៈ​កម្មាធិការ​​ជាតិ​បេតិកភណ្ឌ​ពិភព​លោក​មាន​​ការ​ព្រួយ​បារម្ភ​​ យ៉ាងខ្លាំង​​ចំពោះ​សកម្ម​ភាព​ដែលងងើលរបស់ពួកនេះ​ដែលយកប្រជា​ជន​ និង​សាសនា​មកធ្វើជាឈ្នន់សម្រាប់ផលចំនេញរបស់ខ្លួន ដែលមតិជាតិអន្តរជាតិបានមើល​ឃើញ​​ថា ​ជាអំពើ​​ប៉ុន​ប៉ង​បង្កើត​ភាព​​តាន​តឹង ​​ដល់​ការ​អភិរក្ស​នៃ​ប្រាសាទ​ព្រះវិហារ​ដ៏​មាន​តម្លៃ​ដែល​​ជា​ សម្បត្តិ​​បេតិកភណ្ឌ​​ពិភព​លោក និង​ជា​សម្បត្តិ​​បេតិក​ភណ្ឌ​​របស់​មនុស្សជាតិ​ទាំង​មូល​។
អាជ្ញា​ធរ​ជាតិ​ព្រះវិហារ ​និងគណៈ​កម្មាធិការ​ជាតិ​បេតិកភណ្ឌ​​ពិភព​លោក សូម​ជំរុញ​​ឱ្យ​ភាគី​​ទាំង​ពីរ​​គោរព​តាម​ដីកា​សម្រេចរបស់​តុលា​ការ​យុត្តិ​ ធម៌​​អន្តរជាតិ និង​លទ្ធ​ផល​​នៃ​កិច្ច​ប្រជុំ​នា​ពេល​ថ្មីៗ​នេះ​របស់​គណៈ​​កម្មាធិការ​​ ព្រំដែន​ទូទៅ ហើយ​មាន​សេចក្តី​សង្ឃឹម​ថាពួក​ជាតិ​និយម​ជ្រុលរបស់ថៃ​ទាំង​អស់​ នឹង​មិនធ្វើ​សកម្ម​ភាព​ណា​មួយ​ឡើយ ​ដែល​អាច​ជះ​ឥទ្ធិ​ពល​​អវិជ្ជ​មាន​​ដល់​ទំនាក់​ទំនង​ល្អ​ដែល​ទើប​បាន​បង្កើត ​​ឡើង​នា​ពេល​ថ្មីៗ​នេះ រវាង​ប្រទេស​ជិត​ខាង​ និង​ប្រជាជន​​ទាំង​ពីរ​ដែល​ចង់​រស់​នៅ​ប្រកប​ដោយ​​សុខ​សន្តិ​ភាព​ និងសុខ​ដុម​រមនា​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​សីុវិ​ល័យ និង​ទំនើប ៕​January,13,2012(2:30PM) By: Neak Toch

0 មតិ:

Post a Comment