www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 24, 2012

AFD ​ផ្តល់ជាង​៤លាន​ដុល្លារ​ ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​អង្ករ​កម្ពុជា

រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ផ្តល់​ ជំនួយ​៤លាន​ ៥​សែន​ដុល្លារ​ដល់​កម្ពុជា ​ដើម្បី​ជួយ​ពង្រឹង​វិស័យ​ពាណិជ្ចកម្ម ​អង្ករ។ ទឹកប្រាក់​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ ដោយ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​នេះ ​ទាំងអស់ រួមទាំង​កសិករ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​រដ្ឋបាល​សាធារណៈ។ ឯក​អគ្គរដ្ឋទូត​បារាំង​​ ប្រចាំ​កម្ពុជា​បាន​ថ្លែង​អោយដឹង​ថា ​ជំនួយ​លើ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​ បារាំង ​François Fillon នៅក្នុង​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ មុន។

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ​លោក Christian Connan, ​លោក​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​លោក​André Pouilles-Duplaix នាយក​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ប្រចាំ​កម្ពុជា​ អ្នក​ទាំងបី​បាន​ចុះ​ហត្ថលេខា​រួមគ្នាមួយ​ កាល​ពី​ថ្ងៃ​ទី​២២​កុម្ភៈ​លើ​ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​មួយ​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​ កម្ពុជា។​ ទឹកប្រាក់​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​បារាំង​តាម​រយៈ​ទី​ភ្នាក់ងារ​ អភិវឌ្ឍន៍​បារាំង AFD មាន​ទំហំ​ ៣លាន៥សែន​អឺរ៉ូ ដែល​ស្មើ​នឹង​ជាង ​៤លាន​៥​សែន​ដុល្លារ។ ទឹកប្រាក់​នេះ​នឹង​ត្រូវ​ជួយ​ដល់​យុទ្ធសាស្ត្រ​ជាតិ ​សម្រាប់​ការ​អភិវឌ្ឍ​ ការ​នាំ​ចេញ​អង្ករ​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ និង​អាជីវករ​ក្នុង​វិស័យ​នេះ។

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Christian Connan បាន​ថ្លែង​អោយ​ដឹង​ថា ជំនួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​បារាំង​ François Fillon នៅ​ក្នុង​ឱកាស​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​មុន។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថានទូត​បារាំង និង​AFD ជំនួយ​ហិរញ្ញ​វត្ថុ​នេះ​នឹង​បាន​ទៅ​ដល់​ការ​ប្រើប្រាស់​នៃ​ភាគី​ពាក់ព័ន្ធ​ ជាច្រើន​ដែល​រួមមាន​តាំងពី​កសិករ រោង​ម៉ាស៊ីន​ស្រូវ ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ធនាគារ​និង​រដ្ឋបាល​សាធារណៈ។

នាយក ​AFD ​បាន​ថ្លែង​ថា តាមរយៈ​ការ​ជួយ​ពង្រឹង និង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​នៃ​គ្រប់​ភាគី​ពាក់ព័ន្ធ​ពិសេស​កសិករ ​គម្រោង​នេះ​នឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​ដំណាំ​ស្រូវ​នៅ​ កម្ពុជា ដែល​ជា​ដំណាំ​ប្រពៃណី​ និង​ជា​សរសរ​ទ្រូង​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​កម្ពុជា។
គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ទិសដៅ និង​ធ្វើ​យ៉ាងណា​អោយ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ធំ​ជាង​គេ​ នៅក្នុង​ពិភពលោក​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ៕



ប្រភព៖​ RFI

0 មតិ:

Post a Comment