www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 24, 2012

ស្រ​វឹង​​បើក​រថយន្ត​បុក​ម៉ូតូ​របួស​២នាក់ ​ហើយ​ប្រើ​ហឹង្សា​វាយ ​៣នាក់​ទៀត

ខេត្តឧត្ដរមានជ័យ ៖ កាល​ពី​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ១៩និង០០នាទី មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ រថយន្ត​​បុកម៉ូតូមួយ​កើតឡើង​នៅ​លើ​កំណាត់​ ផ្លូវជាតិ​លេខ ៦៧ ចំណុច​មុខ​អាហារដ្ឋាន សុវណ្ណបូរី ស្ថិតក្នុង​ភូមិអូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​​អន្លង់វែង​ ។ ជន​បង្ក​ឈ្មោះ ភីម ប្រសើរ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ​បើក​កន្លែង​លាងរថយន្ត ទីលំនៅភូមិអូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​​អន្លង់វែង បើកបរ​​រថយន្ត​ម៉ាក CRV ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ ២A៥៦៦៥ បុក​ទៅលើ​ម៉ូតូ​ជន​រងគ្រោះ​ឈ្មោះ សៅ វឿន ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ​ជា​អាចារ្យវត្ត អន្លង់វែង បើកបរ​ម៉ូតូ​ម៉ាក​ វ៉េវ ពណ៌​ខ្មៅលាយខៀវ គ្មាន​ស្លាកលេខ បណ្ដាយ​​ឲ្យ​​រងរបួស​ធ្ងន់ និង អ្នក​រួម​ដំ​ណើរ​ម្នាក់​ទៀត​​ត្រូវ​ជា​​ចៅ​រស់​​នៅ​ភូមិ-ឃុំ ជា​មួយ​គ្នារង​របួស​ស្រាល ។ ពេល​បុក​រួច​ហើយ ឈ្មោះ ភឹម ប្រសើរ ក៍បើក​រថយន្ត​ចូល​ទៅ​ក្នុង​​កន្លែង​លាង​រថយន្ត​របស់​ខ្លួន ចម្ងាយ​ពី​កន្លែង​ កើត​ហេតុ​​ ១៥០ម៉ែត្រ បន្ទាប់​មក​កូន​របស់ឈ្មោះ សៅ វឿន និង​ប្រពន្ធ បាន​ពរ​កូន​ឈ្មោះ យន សីហា ទៅ​សួរនាំ ក៍​ត្រូវ​ជន​បង្ក​ប្រើ​អំពើ​ហឹង្សា​វាយ​​ទៅ​​លើ​ឪពុក​-ម្ដាយ-កូន​​ចំនួន ០៣នាក់ បណ្ដាល​​ឲ្យ​​រង​របួស​ថែម​ទៀត ១-​ឈ្មោះ ជា ប៊ុនលី ភេទប្រុស អាយុ ២៦ឆ្នាំ រស់​នៅ​ភូមិ​​កើត​ហេតុ មុខ​របរ​លក់​ដូរ (ប្ដី)​រង​របួស​ធ្ងន់ ២-ឈ្មោះ ឆាន់ ស្រីណាន ភេទ​ស្រី អាយុ ២៣​ឆ្នាំ រស់​នៅ​ភូមិ​កើត​ហេតុ មុខ​របរ​លក់​ដូរ​ (ប្រពន្ធ)​រង​របួស​ស្រាល ៣-ឈ្មោះ យន សីហា ភេទប្រុស អាយុ ០១ឆ្នាំ(កូន) របួស​​ស្រាល​​បន្ថែម​លើ​របួស​គ្រោះ​ថ្នាក់​​ចរាចរណ៍ ។ ភ្លាម​ៗ​នោះ​កម្លាំង​អធិការ​ដ្ឋាន​​នគរបាល ​​ស្រុក​​អន្លង់វែង ទទួល​បាន​ពត៌មាន​ភ្លាម​ក៍​ដឹកនាំកម្លាំងចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ចាត់​វិធាន​ការ​ដក​ហូត​វត្ថុ​តាង និង​ហៅ​ជន​បង្ក​មក​សួរនាំ តែ​ជន​បង្ក​មិន​មក និង​មិន​ឲ្យ​វត្ថុ​តាង ហើយ​ប្រើ​អាកប្ប​កិរិយា​ច្រ​ង៉េង​ច្រង៉ាង និង​ជេ​ស្ដី​តេះ​ដៀល​មក​លើ​សមត្ថកិច្ច​នគរបាល បន្ទាប់​មក​ជន​បង្ក​ឡើង​រថយន្ត​បម្រុង​បើក​គេច​ខ្លួន តែ​ត្រូវ​​កម្លាំង​​នគរបាល​ស្រុកធ្វើ​ការ​ហ៊ុំព័ទ្ធ​ឃាត់​ខ្លួន​ជន​បង្ក និង​ដក​ហូត​វត្ថុតាង​បាន​​យក​មក​កាន់​អធិការដ្ឋាន​​នគរបាល​ស្រុក នៅ​វេលា​ម៉ោង ២០និង០០នាទី ។ ដើម្បី​ធ្វើ​ការ​សាកសួរ និង​កសាង​សំណុំ​រឿង​តាម​និតិវិធី ចំ​ណែក​ជន​រងគ្រោះ​ទាំង ០៥នាក់ ខាង​លើ កម្លាំង​នគរបាល​ជួយ​អន្តរាគមន៍​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក ។ បច្ចុប្បន្ន​បាន​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់​ការ​បន្ត​ ។


 ប្រភព៖ អគ្គស្នងការដ្ឋាននគបាលជាតិ

0 មតិ:

Post a Comment