www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 6, 2012

រោង​សិប្ប​កម្ម​មួយ​​ខ្នង​ធំ​ល្ម​ម​ក្លាយ​​​ជា​ចំណី​​ភ្លើង

រាជធានីភ្នំពេញ​​​​ ៖ ​​​​កង​​ពន្លត់​​​អគ្គិភ័យ​បាន​បាញ់ទឹក​យ៉ាង​សកម្ម​​​​ប្រឆាំង​នឹង​អណ្តាត​ភ្លើង​ក្រហម​ច្រាល​​ទំពាលេប​រោង​សិប្ប​កម្ម​​ផលិត​​​ខ្នើយ​​មួយ​កន្លែង​​​បណ្តាល​ឱ្យ​​​​ចំហេះ​ស្រាកស្រាន្ត​ ​មក​វិញ​ហើយ​​​​រយៈ​ពេល​​ជាង​​​កន្លះម៉ោង​នៃការ​ឆេះ​នេះ ​បើ​ទោះ​ណា​​​ភ្លើង​មិនទាន់​​​លើក​ទង់ជ័យ​ស​ចុះចាញ់​ទាំង​ស្រុង​ក៏ដោយ ។




សូមបញ្ជាក់​​​ថា អគ្គិភ័យ​​ឆេះ​​រោង​សិប្ប​កម្ម​​​​ផលិត​ខ្នើយ​នេះគឺ​បាន​​បញ្ចេញ​​អណ្តាត​​ភ្លើង​សន្ធោ​សន្ធៅ​ខ្ជាក់​ផ្សែង​​​ខ្មៅអាប់​​ហុយ​ទ្រលោម​​ឡើង​ទៅ​​លើ​​​អាកាស​វេហាស៍ កាលពី​​វេលាម៉ោង​៩​និង​​​​៣០​នាទី​​ព្រឹក​ថ្ងៃទី​​​៦ កុម្ភៈ ២០១២ ស្ថិត​ក្នុង​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ​ខណ្ឌមានជ័យ​...ពេល​នេះ​សមត្ថកិច្ច​​​​កំពុង​បញ្ចេញ​រថយន្ត​​​​ពន្លត់​អគ្គិភ័យ​​ពី​​​៣ទៅ​៥គ្រឿង ដើម្បី​ប្រយុទ្ធ​​ដណ្តើម​​កាន់​កាប់​លើ​សភាពការណ៍​នៃការ​ឆេះនេះ ហើយ​ឥឡូវ​​​នេះ​គ្រប់​គ្រង​​​លើ​អណ្តាត​ភ្លើង​​ទាំងស្រុង​ហើយ ពោលគឺ​មិន​ឱ្យ​​ភ្លើង​ឆេះ​រាលដាលទៅលើ​លំនៅ​ឋាន​ផ្សេងៗ​ទៀតដែល​នៅ​ក្បែរនោះ​។

តាមការពិនិត្យ​​​​មើលជាក់ស្តែង​​​​នៅ​កន្លែង​កើត​ហេតុ ​​ទីតាំង​​រោងសិប្ប​កម្ម​​​នេះ​​​ស្ថិតនៅ​​កន្លែង​ស្មុគ​ស្មាញ​​ ផ្លូវ​ហាក់​តូច​ចង្អៀត​​​​​​បន្តិច​​​ពិបាក​ដល់​រថ​យន្ត​​ពន្លត់​អគ្គិភ័យ​​​របស់​សមត្ថកិច្ច​​​ចូលទៅបាញ់​​ទឹក​ពន្លត់​...​សមត្ថកិច្ច​​​មិនអាច​ជួយ​​ពន្លត់​​បាន​ភ្លាមៗ​​ឡើយ រហូត​​ដល់​​​ជាង​កន្លះម៉ោង​​​ឯណោះ ​ទើបរថយន្ត​ពន្លត់​អគ្គិភ័យ​​​ទៅដល់​កន្លែង​​​ដែល​ភ្លើង​វាយ​​ប្រហារ​​ ប៉ុន្តែការ​​​បាញ់ទឹក​នេះ​​​មិនបាន​ជួយ​​សង្គ្រោះ​​​រោងស​ិប្ប​កម្ម​​​​ឱ្យចាកផុតពី​​ចំណី​ភ្លើង​​​នោះទេ ​​​គឺភ្លើង​​​​​បាន​លេប​ត្របាក់​​​​​ស្ទើរ​ទាំង​ស្រុង​ទៅហើយ ​​ដោយគ្រាន់តែ​​​​ទប់ស្កាត់​​កុំ​ឱ្យ​វា​​ឆេះ​រាលដាល​​​​ទៅលើ​លំនៅឋាន​អ្នកផ្សេង​​ទៀត​ប៉ុណ្ណោះ ។

រោងសិប្បកម្ម​​​នេះ​សំបូរទៅដោយ​​សំឡី.គ​ កម្ទេច​កម្ទី​​​​ក្រណាត់​​ ដូច្នេះ​​​វាយ​ងាយ​ឆាបឆេះ​​​ ឬ​ឆេះ​​​​លឿន​​ណាស់ ។ ​​គេពិនិត្យ​ឃើញ​រថយន្ត​​២​គ្រឿង​​បានក្លាយ​​​ជា​ចំណីភ្លើង​​​​ទាំងស្រុង​​​ ព្រោះតែ​​សំចត​​​​ចោល​នៅ​​ជាប់​ជញ្ជាំង​​​សិប្ប​កម្ម​គឺ​​១​គ្រឿង​​​​ម៉ាក​វីហ្គោ ពណ៌ខ្មៅ ​​និង​​១គ្រឿង​ទៀត ម៉ាក​​​​ហ៊ី​យ៉ាន់​ដាយ ​ពណ៌​ខៀវ ១តោនកន្លះ ។ ​​មិន​មាន​មនុស្ស​​​​ណា​ម្នាក់​រង​របួស​ ឬប៉ះពាល់​​ដល់​អាយុជីវត​​នោះ​ទេ ​​​បើទោះ​ណា​មាន​កម្ម​​ករ​ច្រើន​នាក់​កំពុង​ធ្វើការ​នៅ​ក្នុងរោង​សិប្ប​កម្ម​​​​នោះ​ក៏ដោយ...​តាមការ​សន្និដ្ឋាន​​​​ជំហាន​ដំបូងរបស់​សមត្ថកិច្ច​​​​បាន​ឱ្យដឹង​​ថា ការ​ឆាបឆេះ​​បង្ក​​មហន្ត​រាយ​​នេះបណ្តាល​មកពី​​​​ឆ្លង​ចរន្តអគ្គិសនី​​៕

0 មតិ:

Post a Comment