www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 6, 2012

រថយន្ដ FORD EXPLORER ស៊េរី ២០១២ មានវត្តមាននៅកម្ពុជា ហើយ

ភ្នំពេញៈ រថយន្តស៊េរីទំនើប ដ៏ប្រណិត សម្រាប់ឆ្នាំ២០១២ Ford Explorer បានបង្ហាញវត្តមាន ជាផ្លូវការ នៅក្នុងប្រទេស កម្ពុជាហើយ តាមរយៈក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុន ចែកចាយ ផ្តាច់មុខនូវប្រភេទរថយន្ត Ford ក្នុងប្រទេសកម្ពុជា ។



ក្នុងពិធីសម្ពោធ រថយន្ត Ford Explorer កាលពីល្ងាច ថ្ងៃទី២ ខែកុម្ភៈ នៅសណ្ឋាគារ អ៊ិនធឺខនធីនេនថល នាយកគ្រប់គ្រងប្រចាំតំបន់ អាស៊ីអាគ្នេយ៏ ផ្នែកប្រតិបត្ដិការនាំចេញ របស់ក្រុមហ៊ុន Ford Motor Company លោក DAVID SIMPSON បានបញ្ជាក់ថា Ford Explorer ស៊េរីថ្មី ស៊េរី ២០១២ ជាប្រភេទរថយន្ដ SUV ដែលមានរាងស្អាត ទាន់សម័យ ជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដោយបំពាក់ ដោយប្រព័ន្ឋសុវត្ថិភាពល្អឥតខ្ចោះ សន្សំសំចៃប្រេង និងកម្រិតស្ដង់ដារគុណភាពខ្ពស់ និងផាសុខភាព។


លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសូងពាណិជ្ជកម្ម បានសម្ដែងនូវការអបអរសាទរ និងការចាប់អារម្មណ៍ខ្ពស់ ចំពោះជោគជ័យថែមមួយកម្រិតទៀត របស់ក្រុមហ៊ុន អអិមអេ ខេមបូឌា និងក្រុមហ៊ុនរថយន្ដ Ford ក្នុងប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

លោកបានលើកឡើងថា បច្ចុប្បន្ន យើងសង្កេតឃើញថា បរិមាណរថយន្ដ Ford គ្រប់ម៉ូដែល ដែលកំពុងធ្វើចរាចរ នៅលើដងផ្លូវ ក្នុងប្រទេសកម្ពុជា កាន់តែមាន ចំនួនច្រើនឡើងៗជាលំដាប់ ដែលនេះជាភស្ដុតាង បញ្ជាក់ឱ្យឃើញថា រថយន្ដ Ford បាននឹងកំពុងទទួលបាននូវការនិយម គាំទ្រប្រើប្រាស់កើនឡើងជាលំដាប់ពីសំណាក់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការជាតិនិងអន្ដរជាតិនានា។

រថយន្ត Ford Explorer បំពាក់ដោយប្រព័ន្ធ Ford SYNC និង My Ford Touch ដែលអាចបញ្ជា ដោយសំលេង ចុចបញ្ជា លើកញ្ចក់ LCD ប្រព័ន្ធ Wifi សម្រាប់ប្រើ Internet ក្នុងរថយន្ដ ពេលធ្វើដំណើរ ហើយមាន ប្រព័ន្ធទប់លំនឹងក្នុងការបើកបរ និង ប្រព័ន្ធការពារការក្រឡាប់ ពោងសុវត្ថិភាព ក្នុងខ្សែក្រវ៉ាត់ សម្រាប់កៅអីជួរទី២ បន្ថែមលើពោងសុវត្ថិភាពជុំវិញរថយន្ត Ford Explorer មានប្រព័ន្ធ បញ្ជាបញ្ឆេះ រថយន្ដពីចំងាយដើម្បីបន្ថយ កំដៅក្នុងរថយន្ដមុនពេលធ្វើដំណើរ ប្រព័ន្ធផ្ដល់សញ្ញាស្ថានជុំវិញរថយន្ដក្នុងពេលបើកបរ ប្រព័ន្ធថយចតរថយន្ដចូល ប្រអប់ដោយ មិនបាច់កាន់ចង្កួត ចំណែកកៅអីជួរទី ៣ អាចបត់ជាផ្ទៃរាបស្មើដោយប្រព័ន្ធស្វ័យប្រវត្ដិសម្រាប់ ផ្ទុកឥវ៉ាន់ បំពាក់ដោយម៉ាស៊ីនបញ្ចាំង ឌីវីឌី ពីរ ដែលអាចស្ដាប់ដោយកាស Bleutooth និង បំពាក់ដោយ ធុងបាស់រហូតដល់ ១២ របស់ សូនី ភ្លើងបំភ្លឺខាងក្នុងដ៏ស្រទន់ដែលអាចផ្លាស់ប្ដូរបាន ៧ ពណ៌ ទ្វារក្រោយនៃរថយន្ដបិទបើកដោយប៊ូតុងបញ្ជា ប្រព័ន្ធកាម៉េរា ស្វ័យប្រវត្ដិជួយសម្រួលក្នុងការបញ្ជា រថយន្ដថយក្រោយ ប្រព័ន្ធគ្រប់គ្រងការបើក ចុះចំណោតដោយស្វ័យប្រវត្ដិ ប្រព័ន្ធលេខសំងាត់ សម្រាប់បញ្ជា បើកទ្វារថយន្ដ ប្រព័ន្ធផ្ដល់សញ្ញាអំពីសំពាធខ្យល់រថយន្ដ ផ្លិតទឹកបក់ដោយស្វ័យប្រវត្ដិ ប្រភេទរថយន្ដប្រណិត ៧ កៅអី លក្ខណៈដ៏ល្អពិសេស នេះ គឺធ្វើ ឡើងដើម្បី អ្នក និង អ្នកដែល ជាទីស្រលាញ់របស់អ្នក។ឥឡូវនេះរថយន្ដនេះបានមកដល់ FORD SHOWROOM ទាំងបីសាខា ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។

0 មតិ:

Post a Comment