នៅក្នុងរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃចន្ទ ៦កុម្ភៈ ២០១២នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា វិបត្តិនៅក្នុងតំបន់អឺរ៉ូអាច នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចចិន ធ្លាក់ចុះពាក់កណ្តាល នៅឆ្នាំ២០១២នេះ។ ដើម្បីទប់ទល់នឹងបញ្ហានេះ ចិនគួរតែដាក់ចេញ នយោបាយសារពើពន្ធចាំបាច់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
IMF បានព្យាករថា នៅឆ្នាំ២០១២នេះ អត្រាកំណើនសេដ្ឋកិច្ចចិន នឹងមាន ៨,២%។ ក៏ប៉ុន្តែ នៅក្នុងសេណារីយ៉ូ ដែលវិបត្តិនៅតំបន់អឺរ៉ូ ធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ អត្រាកំណើនសេដ្ឋកិច្ចចិន នឹងធ្លាក់ចុះមកនៅត្រឹមតែ ៤,២% ប៉ុណ្ណោះ។
របាយការណ៍នេះ ត្រូវបានចេញផ្សាយ នៅចំពេលដែលការចរចា លើកញ្ចប់ថវិកា ដើម្បីជួយដោះស្រាយវិបត្តិបំណុលក្រិក កំពុងតែជាប់គាំង ហើយថ្ងៃកំណត់ ដែលក្រិកត្រូវសងបំណុលគេ កាន់តែខិតជិតមកដល់។
សេដ្ឋកិច្ចរបស់ចិន ពឹងផ្អែកយ៉ាងខ្លាំង លើការនាំចេញ ហើយសហភាពអឺរ៉ុប គឺជាទីផ្សារដ៏ធំបំផុតនៃការនាំចេញទំនិញចិន។ ប្រសិនបើវិបត្តិប្រាក់បំណុលនៅអឺរ៉ុបធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ សកម្មភាពសេដ្ឋកិច្ចនៅអឺរ៉ុបនឹងត្រូវធ្លាក់ចុះ ហើយតម្រូវការទំនិញចិនក៏នឹងត្រូវធ្លាក់ចុះដែរ។
IMF បានផ្តល់អនុសាសន៍ថា ចិនគួរតែប្រុងប្រៀបខ្លួនជាមុន ដើម្បីទប់ទល់នឹងបញ្ហានេះ តាមរយៈការដាក់ចេញនូវនយោបាយសារពើពន្ធ ដែលសមស្រប ក្នុងនោះ រួមមានការកាត់បន្ថយពន្ធ ក្នុងរង្វង់ ៣% នៃផលិតផលក្នុងស្រុកសរុប ដើម្បីបង្កើនការចំណាយរបស់ប្រជាជនជាទូទៅ។
IMF យល់ថា ចិននៅមានលទ្ធភាពច្រើន ក្នុងការចាត់វិធានការទាំងនេះ ពីព្រោះ បរិមាណបំណុលសាធារណៈរបស់ចិនក៏នៅទាប ហើយឧនភាពថវិកាជាតិក៏មានកម្រិតទាប (១,១%)។ ចិនគួរកំណត់ឧនភាពថវិកាឲ្យនៅក្នុងរង្វង់ ២% ទើបជាកម្រិតសមស្រប ក្នុងកាលៈទេសៈសេដ្ឋកិច្ចបចុប្បន្ន។
ចំពោះអត្រាអតិផរណាវិញ ក៏វាលែងជាបញ្ហាធំ ដែលចិនត្រូវព្រួយបារម្ភដែរ ពីព្រោះថា វិធានការរបស់រដ្ឋាភិបាលចិន នាពេលកន្លងមក ពិតជាមានប្រសិទ្ធិភាព កាត់បន្ថយអត្រាអតិផរណាបានយ៉ាងច្រើនហើយ។ នៅចុងឆ្នាំ២០១១កន្លងទៅនេះ អត្រាអតិផរណានៅចិនបានធ្លាក់ចុះមកនៅត្រឹមតែប្រមាណ ៤% ប៉ុណ្ណោះ ហើយនឹងបន្តធ្លាក់ចុះតទៅទៀត នៅដើមឆ្នាំ២០១២នេះ។
ចំពោះទីផ្សារអចលនទ្រព្យ ដែលជាបញ្ហាគួរឲ្យព្រួយបារម្ភនាពេលកន្លងមក ក៏បានធូរស្បើយមកវិញដែរនៅពេលនេះ។ យោងតាមរបាយការណ៍របស់ IMF តម្លៃអចលនទ្រព្យនៅចិនក៏លែងកើនឡើងខ្លាំងដូចពីពេលមុន ហើយបរិមាណនៃការទិញ-លក់អចលនទ្រព្យក៏មានការថយចុះ។
កាលពីសប្តាហ៍មុន លោកវេន ជៀប៉ាវ នាយករដ្ឋមន្រ្តីចិន បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការសម្រួលគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទប់ទល់នឹងឥទ្ធិពលនៃវិបត្តិនៅតំបន់អឺរ៉ូ។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ ចិនក៏គួរតែចាប់ផ្តើមគិតគូរពីការបង្កើនតម្រូវការទីផ្សារ ក្នុងស្រុករបស់ខ្លួនដែរ ពីព្រោះថា យោងតាមស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ននេះ ចិនមិនអាចបន្តពឹងផ្អែកលើការនាំចេញតទៅទៀតទេ៕

0 មតិ:
Post a Comment