www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 9, 2012

នរណថាគី​ម​ ជុង​អ៊ុ​នខ្ចីសេចក្តី?

​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ដើម្បី​ច្រាន​ចោលការ​ព្រួយបារម្ភ​ពី​ភាព​ក្មេងខ្ចី​ក្នុង​ការ​ដឹកនាំ​របស់​លោក​គី​ម​ ជុង​អ៊ុ​ន​ ដោយ​ចាត់​ទុក​ថា​ វ័យក្មេង​មិន​ប៉ះពាល់​ដល់​ការ​ដឹកនាំ​ប្រទេស​ជាតិ​នោះ​ឡើយ​ ។​



​សារព័ត៌មាន​ Chosun​ Sinbo​ ដែល​ជា​សារព័ត៌មាន​ជិត​ស្និទ្ធ​ជាមួយ​កូរ៉េ​ខាងជើង​មាន​ទី​តាំងនៅ​ជប៉ុន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៧​ កុម្ភៈ​ ថា​ វ័យ​របស់​ឧត្ដមសេនីយ៍​គី​ម​ ជុង​អ៊ុ​ន​ មិនមែន​ជា​រឿង​ដែល​ត្រូវ​ព្រួយបារម្ភ​ឡើយ​ ។​

​សារព័ត៌មាន​ខាងលើ​បញ្ជាក់​ទៀត​ថា​ “​នៅ​កូរ៉េ​ខាងជើង​ភាព​ក្មេង​វ័យ​របស់​មេដឹកនាំ​មិនមែន​ជា​ប្រភព​នៃ​ការ​ព្រួយបារម្ភ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​ចាប់ផ្ដើម​នៃ​ជំនឿ​ទុកចិត្ដ​ទៅ​វិញ​ ។​ ទំនុកចិត្ដ​របស់​ពលរដ្ឋ​កូរ៉េ​ខាងជើង​ចំពោះ​មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​ មិន​អាច​កែប្រែ​នោះ​ឡើយ​”​ ។​
​សារព័ត៌មាន​ខាងលើ​បាន​ផ្សព្វផ្សាយ​បែប​នេះ​ដោយសារ​តែ​កន្លង​មក​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ជា​ច្រើន​បាន​អះអាង​ថា​ មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​ នៅ​វ័យក្មេង​ មិន​អាច​បន្ដ​តំណែង​ដឹកនាំ​ប្រទេស​ជាតិ​ពី​ឪពុក​បាន​ល្អ​នោះ​ឡើយ​ ។​

​មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​ ត្រូវ​គេ​ជឿជាក់​ថា​ មាន​វ័យ​មិន​ទាន់​ដល់​៣០​ឆ្នាំ​ផង​ ទោះបី​កូរ៉េ​ខាងជើង​មិន​បាន​ប្រកាស​ពី​អាយុ​ពិតប្រាកដ​របស់​មេដឹកនាំ​វ័យក្មេង​របស់​ខ្លួន​នោះ​ក៏​ដោយ​ ។​

​សារព័ត៌មាន​កូរ៉េ​ខាងជើង​បាន​ផ្សព្វផ្សាយ​ដោយ​ស្ងើចសរសើរ​មេដឹកនាំ​ និង​ជា​មេបញ្ជាការ​ជាន់ខ្ពស់​របស់​ខ្លួន​ថា​ “​យើង​ពិតជា​មាន​មោទនភាព​ដែល​មានភ័ព្វ​សំណាង​បាន​មេដឹកនាំ​ដ៏​ឈ្លាសវៃ​ ហើយ​មាន​វ័យក្មេង​បែប​នេះ​ប្រាកដជា​ជួយ​ឱ្យ​កូរ៉េ​ខាងជើង​មាន​ភាព​ត្រចះត្រចង់​ជាង​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត​”​ ។​

​ចាប់តាំងពី​ឧត្ដមសេនីយ៍​គី​ម​ ជុង​អ៊ុ​ន​ ទទួល​បន្ទុក​ជា​មេដឹកនាំ​ជាន់ខ្ពស់​ក្រោយ​ពេល​លោក​គី​ម​ ជុង​អ៊ី​ល​ ជា​ឪពុក​បាន​ទទួលមរណភាព​មក​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាងជើង​បាន​ផ្សព្វផ្សាយ​ពី​ដំណើរ​ទស្សនកិច្ច​សួរសុខទុក្ខ​កងកម្លាំង​យោធា​កូរ៉េ​ខាងជើង​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើន​ឥទ្ធិពល​ជាមួយ​កម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ប្រទេស​ ៕

0 មតិ:

Post a Comment