www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 15, 2012

យកតម្រាប់តាមធនញ្ជ័យពិន័យជាង៦០៩អឺរ៉ូ



យុវជន​​​​ជនជាតិ​អូស្ត្រាលី​​ម្នាក់​ត្រូវ​​បង់​ប្រាក់​​​ពិន័យ​​​ជាង​​​​​​៦០០អឺរ៉ូ ​ពីបទចំតិតគូទ​​របស់​គេដាក់​​​ព្រះមហាក្សត្រីយានី​​អេលីហ្សាបែតទី​២នៃចក្រ​ភព​​អង់គ្លេស ​​កាលពីខែ​តុលា កន្លងមកនេះ ​​ក៏​ប៉ុន្តែ​​​​​បុរសនោះ​​អះអាង​​​​កាលពីថ្ងៃទី​​​​១៤ កុម្ភៈ ​ថា ខ្លួនគេ​​នឹង​​ធ្វើបែបនេះ​​​ទៀត​។​ យុវជនអាយុ​​២២​ឆ្នាំរូបនេះ​ឈ្មោះ LIAM WARRINER រស់នៅក្នុង​​​​ក្រុងស៊ីដនី ត្រូវ​បាន​តុលាការ​​កាត់ទោសពី​​បទ​​បង្ក​​​ការ​​បាត់បង់​របៀប​​​រៀបរយ​​​សាធារណៈ ​ក្នុង​ឱកាស​​​​នៃ​ព្រះរាជ​ទស្សន​កិច្ច​​របស់​ព្រះមហាក្សត្រី​យានី​​​អេលី​ហ្សា​បែត​ទី​២ ​​នៅ​​​អូស្ត្រាលី​​​​ កាល​ពី​​​រដូវ​ស្លឹក​ឈើ​ជ្រុះ​​​ឆ្នាំ​២០១១ ​​កន្លងទៅនេះ ។​

រូបគេ​​បានឡើង​​​តុលាការ​​ក្រុង​ព្រីស្បាន (ភាគខាង​​​លិចអូស្ត្រាលី) ​ដោយតុលាការ​​​​​​នេះ​​​កាលពីថ្ងៃទី​​​១៤ កុម្ភៈ ​បានកាត់ក្តី​​ឱ្យគេ​​​បង់​ប្រាក់​ពិន័យ​​​​​៧៥០​ដុល្លារ​​អូស្ត្រាលី (៦០៩អឺរ៉ូ) ។ ពេលក្បួនរថយន្ត​​​របស់​ព្រះមហាក្សត្រី​​យា​នី​​​​អេលីហ្សាបែត​ទី​២ ​បើ​កកាត់​​ទីក្រុង​​​ព្រីស្បាន ​រដ្ឋ​ធានី​​នៃរដ្ឋ​គ្វីនឡែន ​​យុវជន ​LIAM WARRINNER បាន​​​​លាត់​ខោ​​​ចំតិតគូទ​​នៅ​ចម្ងាយ​​​​៥០ម៉ែត្រ​ពីកងម៉ូតូ​​អមការពារ​​ជាមួយ​​ទង់ជាតិ​អូស្ត្រាលី​​មួយដោត​ចង្វែក​​គូទ​គេ៕

0 មតិ:

Post a Comment