www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 15, 2012

ពាលស៊ីពាល






Geographic បានបង្ហាញរូបថត ត្រីឆ្លាមកំពុងតែស៊ី ត្រីឆ្លាមមួយទៀត កាលពីពេល ថ្មីៗនេះ។ រូបភាពនេះបាន មកពី អ្នកស្រី Daniela Ceccarelli ដែលជាបុគ្គលិកនៃ មជ្ឈមណ្ឌលស្រាវជ្រាវ របស់ប្រទេស អូស្ត្រាលី។ អ្នកស្រី Ceccarelli បានកំពុងតែធ្វើការជា មួយ អ្នក ស្រាវជ្រាវម្នាក់ឈ្មោះ លោក David Williamson ដោយបានធ្វើការសិក្សាស្រាវជ្រាវ ទៅលើ ស្ថិតិរបស់ត្រីនៅកោះ Great Keppel ដែលជាផ្នែកមួយនៃបរិស្ថាន ក្នុងទឹករបស់ ប្រទេស ។ រំពិចនោះគាត់ក៏បានប្រទះឃើញ ត្រីឆ្លាមសម្បុរពណ៌ត្នោតមួយនៅបាតសមុទ្រ។
អ្នកស្រី Ceccarelli បានប្រាប់គេហទំព័រ National Geographic តាមរយៈបណ្តាញសារអេឡិច ត្រូនិចថាៈ "ជាដំបូងខ្ញុំបានឃើញតែត្រីឆ្លាមពណ៌សដែលស្ថិតនៅក្នុងទឹកដ៏ថ្លាឈ្វេងប៉ុណ្ណោះ។ បន្ទាប់មកខ្ញុំក៏ខិតទៅជិតវា ហើយខ្ញុំក៏កំណត់បានថា ត្រីឆ្លាមឬស្សីពណ៌ស ស្ថិតនៅក្នុងមាត់ របស់ត្រីឆ្លាមពណ៌ត្នោត។ អ្នកស្រីបានបន្តទៀត ថា ៖ "វាបានបង្ហាញឲ្យឃើញច្បាស់ថា ក្បាល របស់ត្រីឆ្លាមបំពង់ឬស្សីពណ៌ស ត្រូវបានលាក់នៅក្នុង មាត់របស់ ត្រីឆ្លាមពណ៌ត្នោត ។ បន្ទាប់ មកត្រីឆ្លាមពណ៌សនោះមិនកំរើក ហើយក៏ស្លាប់តែម្តងទៅ។"
យោងទៅតាមគេហទំព័រ New Scientist ពន្យល់ថា ត្រីឆ្លាមពណ៌ត្នោត ឬ Wobbegongs គឺជា ឃាតករស្ងៀម ស្ងាត់មួយ ដែលតែងតែរង់ចាំនៅបាតសមុទ្រសំរាប់ចំណីរបស់វាដែល ហែល កាត់ទីនោះ។ ហើយអ្វីដែលនៅ ក្នុងរូបភាពនេះ មិនមែនជារឿងចំលែកអ្វីឡើយ ដែលវាស៊ីត្រី ឆ្លាមជាអាហារ។ ផ្ទុយទៅវិញវាក៏ស៊ីពស់ទឹក គ្រប់ប្រភេទជាអាហារដែរ ដោយ Wobbegong មានថ្គាមធំ និង ធ្មេញចំហៀង ដែលអាចជួយឲ្យវាលេបត្រប៉ាក់ ចំនីអាហារធំៗ ដូចជាត្រីឆ្លាម ជាដើមបានយ៉ាងស្រួល។ មិនតែប៉ុណ្ណោះ ត្រីឆ្លាម Wobbegongs ក៏បានខាំមនុស្សជាញឹកញាប់ ផង ដែរ ដោយ វាបានសម្លាប់មនុស្សអស់ ២៩ នាក់នៅសហរដ្ឋអាមេរិក ៕

0 មតិ:

Post a Comment