www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 2, 2012

ក្រុមក្មេងស្ទាវបាញ់គ្នាក្នុងក្លឹបកម្សាន្ត​យ៉ាងរំភើយ


រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមកាលបាន​បាញ់​គ្នាដោយសេរីក្នុងក្លឹបកម្សាន្តមួយកន្លែង(ស្បូវមាស)ដែលមានទីតាំង ផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌ​ដូនពេញ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ កុម្ភៈ ២០១២ថ្មីៗនេះ បណ្តាលឲ្យនារីបីនាក់រងរបួស​ធ្ងន់ និង​ស្រាលត្រូវបានគេបញ្ជូនទៅ​ព្យា​បាល​នៅ​មន្ទីរ​កាល់ម៉ែត​ ដើម្បីសង្គ្រោះជីវិតជាបន្ទាន់ផងដែរ។
ខ្មាន់កាំភ្លើងដែលបាញ់យ៉ាងអនាធិបតេយ្យ​ នៅក្នុងក្លឹបកំសាន្តខាងលើនេះបានគេចខ្លួនដោយ​សុវត្ថិភាព ប៉ុន្តែទោះជាយ៉ាងនេះក្តីកងកម្លាំង​អាវុធហត្ថខណ្ឌដូន​ពេញ​ក្របួចបានបក្ស​ពួក​វា​ពីរនាក់បញ្ជូនទៅ ​ទី​បញ្ជា​ការកង​រាជ​អាវុធហត្ថរាជធានីភ្នំពេញផងដែរ។
នៅកន្លែងកើត​ហេតុសមត្ថកិច្ចរកឃើញ​សំបក​កាំភ្លើងមួយជាជំហានដំបូងគេសន្និ​ដ្ឋានថា ខ្មាន់កាំភ្លើង​បានប្រើប្រាស់កាំភ្លើងធុនឡុក៕

0 មតិ:

Post a Comment