www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 4, 2012

ប្រការគួយល់ដឹងក្នុងការយកចិត្តនារី

បងៗសុភាពបុរសទាំងឡាយប្រសិនបើចង់ទទួលនូវភាពជោគជ័យក្នុងការលូម​ និងទទួលបានផ្លែផ្កាគួអនុវត្តន៍នូវប្រការខ្លះៗដូចខាងក្រោម​ ដើម្បីជៀសវាងភាពមួហ្មងចំពោះមិត្តស្រីរបស់ខ្លួន​:

សើច
ចូរសម្តែងអ្វីមួយដែលប្រកបដោយភាព កំប្លុកកំប្លែងដែលអាចធ្វើឱ្យនាងសើចដើម្បីកាត់បន្ថយការខកចិត្ត បន្ទាប់មកចូរនាំគ្នាសម្រាកដើម្បី យកកម្លាំងចូល “ប្រកួត” ក្នុងទឹកទីពីរ ។ ប្រសិន ភាគីម្ខាងទៀតបញ្ចោញប្រតិកម្មខ្លាំង ដែលអ្នកមិនអាចស្រោចស្រង់ស្ថានការណ៍បាននោះ អ្នក គួរចាត់ទុកថា ពុំមានរឿងអ្វីកើតឡើងទេ ។ នៅ ពេលនាងឈប់ខឹង ចូរចាប់ផ្តើមប៉ះប៉ូវឡើងវិញនូវ ប្រការខ្វះចន្លោះរបស់អ្នកចំពោះនាង ។

សូមទោស
ការសុំទោសភ្លាមបន្ទាប់ពីមិនបានបំពេញ តាមបំណងនាង នេះគឺជាជម្រើសល្អបំផុតរបស់ សុភាពបុរស ហើយវាក៏មិនបង្កឱ្យពិបាកទ្រាំនោះ ដែរ ។ ប៉ុន្តែអ្នកក៏មិនចាំបាច់បង្ហាញនូវភាពសំ- ខាន់នោះទេ ដោយគ្រាន់តែខ្សឹប ដាក់ត្រចៀក នាង “សុំទោសអូនសម្លាញ់ បងនឹងសងអូននៅ ពេលក្រោយ” ។ វាពិតជាពិបាកខឹងនៅពេលបាន ឮសម្តីបែបនេះចេញពីមាត់មនុស្សជាទីស្រឡាញ់ ។




ការពេបមាត់
អ្នកមិនគួរបញ្ចោញកាយវិការនេះទេនៅពេល អ្នក “ជូននាងមិនដល់ត្រើយ” ពេលនោះអ្នក ប្រហែលជាមិន ពេញចិត្តចំពោះខ្លួនឯងប៉ុន្តែការ ពេបមាត់នោះនឹងធ្វើឱ្យភាគីម្ខាងទៀតយល់ថា អ្នកកំពុងមានចិត្ត តែមិនមានកម្លាំង ពេលនោះនាងនឹងអស់សង្ឃឹម និង បាត់បង់ជំនឿចំពោះ ការចូល “សមរភូមិ” លើកទីពីរប្រកបដោយ ជោគជ័យ ។

ព្យាយាមបកស្រាយ
ជាប្រការដែលអ្នកមិនគួរនិយាយជាមួយនាង ថា “បញ្ហានេះមិនដែលកើតឡើងចំពោះបងនោះ ទេ” ព្រោះថា ប្រការនេះមិនត្រឹមតែធ្វើឱ្យនាង គ្មានការជឿជាក់នោះទេ តែនាងក៏នឹងសង្ស័យថា អ្នកប្រាកដជាបានគេងជាមួយ ស្រីដទៃច្រើនដង ហើយ បានជានិយាយបែបនេះ ។ ជាមួយស្ត្រី វាពុំមានអ្វីដែលពិបាកទ្រាំជាងការដែលត្រូវប្រើ ប្រាស់របស់រួមជាមួយអ្នកផ្សេង ។ ជាលទ្ធផល នៅពេលលើកក្រោយៗនាងប្រាកដជានឹងពិនិត្យ យ៉ាងម៉ត់ចត់តាមរយៈលទ្ធផល “ធ្វើសង្គ្រាម” របស់អ្នកជាជាងស្តាប់ការបកស្រាយរបស់អ្នក ។

ជួយឱ្យនាងបានធូរស្រាល
វិធីមួយដែលត្រូវបានគេចាត់ទុកថាជាវិធីល្អ បំផុត បន្ទាប់ពី“អ្នកជូននាងមិនដល់ត្រើយ”នោះ ចូរធ្វើឱ្យនាង បានសប្បាយចិត្តដោយការនិយាយ រឿងល្អៗ និង កាយវិការថ្នាក់ថ្នម ។ ប្រសិនអ្នក អាចប្រើប្រាស់មាត់ ឬ បាតដៃរបស់នាងធ្វើឱ្យ នាងបានសប្បាយចិត្តនោះ នាងនឹងលែងយកចិត្ត ទុកដាក់ចំពោះបញ្ហាដែលអ្នក “មិនបានជូននាង ឱ្យដល់ត្រើយ” ៕

0 មតិ:

Post a Comment