www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 13, 2012

ទាហាន​ថៃ​បាញ់​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​ម្នាក់ ​ក្នុង​​ចំណោម​គ្នីគ្នា​​​ ៧នាក់​​ដែល​​​ទៅ​អូស​ ឈើ​ក្រ​ញូង

 ខេត្តឧត្ដរ​មាន​ជ័​យ ៖ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​​ត្រូវ ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​ ​ក្នុង​ចំណោម​គ្នា​គាត់​ ​០៧នាក់​ ដែល​នាំ​គ្នា​ទៅ​អូស​ឈើ​ក្រ​ញូង ​ក្នុង​ចំណុច​អូរ​ច្រោក​ ភូមិសាស្ត្រ​ភូមិ​ថ្នល់​កែង​ ​ឃុំ​ផ្អាវ​ ​ស្រុក​ត្រពាំង​ប្រាសាទ​ ​ខេត្ត​​ឧត្ដរមានជ័យ​ ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុ​ម្ភៈ​ ឆ្នាំ​​២០១២ វេលា​ម៉ោ​ ​១០និង​០០នាទី​ ​ ​ ​ចម្ងាយ​ប្រហែល​ ០៥គីឡូម៉ែត្រ​ ពី​ព្រំ​ដែន​ក្នុង​ទឹក​ដី​ថៃ​ ។ ​ប្រជា​ពលរដ្ឋ​ដែល​ស្លាប់​ឈ្មោះ​ ​ចាំង​ ​ពុទ្រា​ ​ភេទ ​ប្រុស​ ​អាយុ​ ​២៣ឆ្នាំ ​រស់​នៅ​ភូមិ​ថ្នល់​កែង​ ​ឃុំ​ផ្អាវ​ស្រុក​​ត្រពាំង​ប្រាសាទ​ ​ខេត្ត​​ឧត្ដរមានជ័យ​ ​ត្រូវ​ទាហាន​​​ថៃ​បាញ់​ចំ​ដើម​ទ្រូង​បៀម​គ្រាប់​ ​រួច​ហើយ​ពួក​វា​នាំ​គ្នា​សែង​យក​ទៅ​បាន​បន្តិច​ជន​រង​គ្រោះ​ក៍​ដាច់​ខ្យល់​ ស្លាប់​ ​ពួក​វា​ក៍​ទុក​ចោល​តាម​ផ្លូវ​ ​។ សព​នោះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ ០៦នាក់​ ដែល​រត់​គេច​ខ្លួន​រូ​ច​ ​នាំ​គ្នា​ទៅ​យក​សព​មក​ដល់​ភូមិ​វិញ ​នៅ​ម៉ោង​ ​១៨និង​៣០នាទី​ ​ល្ងាច​ថ្ងៃ​ទី​​១២ ខែ​កុ​ម្ភៈ​ ឆ្នាំ​​២០១២ ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ​។



ប្រភព៖​  អគ្គស្នងការដ្ឋាននគបាលជាតិ

0 មតិ:

Post a Comment