www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 13, 2012

ទាំង​យុវវ័យ ទាំង​មនុស្ស​វ័យ​កណ្ដាល កក់​កាដូ និង​បាច់ផ្កា​រួចស្រេច​ហើយ សម្រាប់​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់

ភ្នំពេញ: មិនទាន់​ដល់​ថ្ងៃ​១៤​កុម្ភៈ​ផង មាន​ការលក់​វត្ថុ​អនុស្សាវរីយ៍ និង​បាច់ផ្កា ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១២​។ វត្ថុ​អនុស្សាវរីយ៍ និង​បាច់ផ្កា​ទាំងនោះ ក៏​មានការ​កុម្មង់​ទិញ កាលពី​ប៉ុន្មាន​ថ្ងៃមុន​មក​ម្លេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកលក់​ម្នាក់ ដែលមាន​តូប​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ផ្កា នៅជាប់​របង​ ​អនុវិទ្យាល័យ​ដូនពេញ ក្នុង​រាជធានី​ភ្នំពេញ​។​
​អ្នកស្រី ចិត្ត សិលា ម្ចាស់​តូប​លក់​វត្ថុ​អនុស្សាវរីយ៍ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៣​កុម្ភៈ​នេះ នៅ​តូប​របស់គាត់ មាន​មនុស្ស​វ័យ​កណ្ដាល និង​សិស្ស និស្សិត ចូលមក​កុម្មង់​ធ្វើ​កាដូ និង​រៀប​បាច់ផ្កា​ច្រើន​គួរសម​ដែរ សម្រាប់​មិត្តភក្ដិ នៅ​ថ្ងៃ​នៃ​សេចក្ដីស្រឡាញ់ ថ្ងៃ​១៤ ខែកុម្ភៈ ដែល​គេ​និយាយ​តៗ​គ្នា​ថា ជា​ថ្ងៃបុណ្យ​សង្សារ​។
​អ្នកស្រី សិលា មាន​សង្ឃឹមថា នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ នឹងមាន​ភ្ញៀវ​វត្ថុ​អនុស្សាវរីយ៍ និង​ផ្កាចូល​ទិញ​កាន់តែច្រើន​ថែមទៀត​។​
ថ្ងៃ​១៤ ​កុម្ភៈ ជា​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ឬ​ បុណ្យ​សង្សារ ដែលជា​វប្បធម៌​របស់​ប​ច្ចឹ​ម​ប្រទេស​។ ប៉ុន្តែ​ក្នុង​រយៈកាល​ចុងក្រោយ​នេះ ថ្ងៃ​១៤​ កុម្ភៈ ត្រូវបាន​យុវវ័យ​ខ្មែរ និយម​ប្រារព្ធ​ធ្វើដោយ​ចាត់ទុកជា​ថ្ងៃបុណ្យ​សង្សារ​។ យុវជន​កម្ពុជា​បាន​យក​ឱកាស ថ្ងៃបុណ្យ ១៤​កុម្ភៈ ជូន​កាដូ និង​ផ្កា ហើយ​មាន​យុវវ័យ​ប្រុស​ស្រី​ខ្លះ រហូតដល់​យល់ព្រមប្រគល់​ខ្លួនប្រាណ សម្រាប់​សង្សារ​របស់ខ្លួន​ថែម​ទៀតផង​៕ 




ប្រភព៖​​ ខេមបូឌាអេចបេ្រសញូស៏

0 មតិ:

Post a Comment