www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 21, 2012

ពិធីបុណ្យ "តុបតែងខ្លួន"​ ដ៏អស្ចារ្យក្នុងប្រទេសប្រេស៊ីល

តាំងពីយូរយារណាស់មកហើយទីក្រុងសមុទ្រដែលមានទេសភាពខៀវស្រងាត់និងស្រស់ស្អាតរបស់ Rio de Janeiroត្រូវបានគេចាត់ទុកថាគឺជាទីក្រុងនៃពិធីបុណ្យរបស់ពិភពលោកដ៏សំខាន់មួយ។
Carnaval នៅឯ Rio គឺជាពិធីបុណ្យដ៏ធំមួយដែលត្រូវបានគេយកមកធ្វើជាគំរូស្តង់ដាដើម្បី
ធ្វើការប្រៀបធៀបគ្នាជាមួយពិធីបុណ្យផ្សេងៗដែលប្រារព្ធធ្វើឡើងនៅក្នុងពិភពលោកយើង
នេះ និងជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិកាណ៍ទាំងឡាយដែលបានឆ្លុះបញ្ចាំងយ៉ាង
ច្បាស់ពីចរិតលក្ខណៈនៃសិល្បៈដែលមានលក្ខណៈអស្ចារ្យបំផុតនៅក្នុងពិភពលោកទាំងមូល
ផងដែរ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងខែកុម្ភៈ ជាខែដែលមានអាកាសធាតុក្តៅបំផុត
នៅអឌ្ឍគោលខាងត្បូង ខណៈពេលដែលរដូវក្តៅនៅឯ Rio ក៏មានកំរិតក្តៅខ្លាំងដល់កំពូល
ដែរនោះ។





រីឯអ្នកដែលកាន់សាសនាកាតូលិកវិញ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើង
រយៈពេល ៤០ ថ្ងៃមុននៃពិធីបុណ្យរំលឹកថ្ងៃដែលព្រះយេស៊ូរស់ឡើងវិញ និងមុនពេលចាប់
ផ្តើមនៃរដូវកាលទទួលទានអាហារបួស ហើយនៅក្រោយថ្ងៃនៃពិធីបុណ្យនេះមនុស្សម្នារត្រូវមានតំណមមិនត្រូវបង្កការសប្បាយទាំងឡាយណាដែលមានទាក់ទងនឹងរាងកាយជាដាច់ខាត។ ពិធីបុណ្យ"តុបតែងខ្លួន" Rio Carnival នេះមិនត្រឹមតែនាំមកនូវពិភពកំសាន្តដ៏អស្ចារ្យបំផុត
មួយសំរាប់មនុស្សម្នារទាំងឡាយនៅលើពិភពលោកនេះនោះទេ ប៉ុន្តែថែមទាំងបាននាំមក
ជូនដល់ភ្ញៀវទេសចរណ៍ទាំងឡាយនូវឱកាសដ៏ពិសេសមួយដើម្បីធ្វើការសិក្សាស្វែងយល់
ពីវប្បធម៌ប្រពៃណីដែលឆ្លុះបង្ហាញពីទិដ្ឋភាពជាក់ស្តែងរបស់ប្រជាជនប្រេស៊ីលតាមរយៈ
ពិធីបុណ្យនេះផងដែរ។ក្នុងមួយឆ្នាំៗមានភ្ញៀវទេសចរណ៍រាប់លាននាក់បានធ្វើដំណើរទៅកាន់ទីក្រុង Rio de Janeiro
ដើម្បីចូលរួមក្នុងពិធីបុណ្យដ៏អស្ចារ្យនេះ។ មនុស្សម្នារដ៏ច្រើនកុះករចូលរួមយ៉ាងសប្បាយ
ជាមួយការទទួលទានអាហារ,ទទួលទានភេសជ្ជៈ ,ច្រៀងរាំទាំងថ្ងៃទាំងយប់នៅតាមដងវិថី
នានាក្នុងទីក្រុង,តាមក្លឹបកំសាន្តផ្សេងៗ និងតាមទីកន្លែងផ្សេងទៀតនៅក្នុងទីក្រុង Rio ទាំងមូលផងដែរ។ អ្វី
ដែលកាន់តែពិសេសបំផុតរបស់ពិធីបុណ្យនេះគឺពិធីដង្ហែរក្បួនព្យុះហយាត្រា Rio Carnival
រឺដែលគេហៅឈ្មោះថាក្បួនដង្ហែរ Samba។ សំរាប់លោកអ្នកដែលជាអ្នកចូលចិត្តជាមួយចង្វាក់រាំ,បទភ្លេង,ការកំសាន្តផ្សេងៗ ជាពិសេស
ចូលចិត្តហ្វូងមនុស្សកុះករនោះ នោះពិធីបុណ្យ Rio Carnival ពិតជាមិនធ្វើអោយលោកអ្នក
ខកបំណងនោះឡើយ។ ហើយជាមួយនឹងភាពស្និទ្ធស្នាល និងការ
គោរពស្រលាញ់ចំពោះភ្ញៀវទេសចរណ៍,ប្រជាជនក្នុងតំបន់នោះមានក្តីរីករាយនិងត្រៀមខ្លួន
ជានិច្ចក្នុងការចែករំលែកនូវបទពិសោធន៍ វប្បធម៌ប្រពៃណីទៅដល់ភ្ញៀវទេសចរណ៍ដែលបានទៅកំសាន្តនៅក្នុងពិធីបុណ្យនោះផងដែរ៕

0 មតិ:

Post a Comment