www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 21, 2012

កាត់ទោសនិស្សិតអង់គ្លេសម្នាក់ពីបទ Hack Facebook


 និស្សិតវ័យក្មេង​ ជនជាតិអង់គ្លេសម្នាក់​ ត្រូវបានកាត់​ទោស ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៨ ខែ​ ពី​បទ​លួច​ចូល​ទៅ​ក្នុង Facebook ដោយ​​អះអាង​ថា​​ មាន​គោល​បំណង​ជួយ​កែ​លម្អ ​ប្រព័ន្ធ​សុវត្ថិភាព​របស់​បណ្ដាញ​សង្គម​មួយ​នេះ​​ កាល​ពីឆ្នាំ ២០១១
Glenn Mangham វ័យ ២៦ ឆ្នាំ​បាន​សារភាព​ថា​​ គេបាន​លួច​ចូល​ក្នុង​គណនី​របស់​បុគ្គលិក​ Facebook ដែល​បាន​​ឈប់​សម្រាក​ម្នាក់​ កាល​ពី​ខែ មិថុនា​ ឆ្នាំ ២០១១ ហើយ​ទង្វើ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ដោយ​សារ​ Facebook បាន​ក្លាយ​ជា​ជន​រងគ្រោះ​នូវ​ការ Hack បែប​នេះ។
Mangham បាន​អះអាង​ថា​ កាល​ពី​មុន​ខ្លួន​ធ្លាប់​បាន​ជួយ Yahoo ហើយ​ពេល​នេះ ​ក៏​គិត​ចង់​ធ្វើ​រឿង​ដូចគ្នា​ជាមួយ Facebook ដែរ។ Mangham បាន​ប្រាប់​ទៅ​តុលាការ​ Southwark ថា​សកម្មភាព​របស់​លោក​នេះ​គឺ​ដើម្បី​កំណត់​ភាព​ទន់​ខ្សោយ​នៅ​ក្នុង​ប្រព័ន្ធ ​សុវត្ថិភាព​របស់​ Facebook ហើយ​ការ​ធ្វើ​ដូច​នេះ​ លោក​អាច​ប្រមូល​ជា​របាយការណ៍​នៅ​ Facebook បាន។
ទោះ​ជា​យ៉ាង​ណា​ មេធាវី Sandip Patel បាន​និយាយ​ថា សកម្មភាព​របស់​ Mangham គឺ​ធ្វើ​ឡើង​ដោយ​ចេតនា​ ហើយ​ថែម​ទាំង​បាន​លួច​យក ​ឯកសារ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ពី​ក្នុង​ Facebook នោះ​ទៀត​ផង ដូច្នេះ​នេះ​មិន​មែន​ជា​ការ​ជួយ​កែ​លម្អ​នោះ​ទេ។ លោក​បន្ថែម​ថា នេះ​ជា​ហេតុការណ៍​ Hack ដ៏​ធំ​មួយ​ទៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​​នៅ​ចំពោះ​មុខ​តុលាការ​ចក្រភព​ អង់គ្លេស។ ចៅក្រម​ McCreath បាន​ប្រាប់​ទៅ Mangham ថា​ រឿង​ក្តី​ដែល​លើក​ឡើង​ដោយ​ Facebook មក​ដល់ FBI ហើយ មិន​មែន​ជា​ការ​ពិសោធន៍​ដែល​គ្មាន​គ្រោះ​ថ្នាក់​នោះ​ទេ៕

0 មតិ:

Post a Comment