www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

មេ​ដឹកនាំ ​អាល់កៃដា​គាំទ្រ​ការ ​បះបោរ​នៅ​ស៊ីរី​ប្រឆាំង ​នឹង​លោក​អាសាត​


​មេដឹកនាំ​អាល់​កៃ​ដា ​លោក​អៃ​ម៉ែន ​អាល់​ហ្សា​វ៉ា​រី ​នៅ​ក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​បង្ហោះ ​តាម​​អ៊ីនធើណេត​ កាល​ពី​ថ្ងៃអាទិត្យ​បាន​អំពាវនាវ​ប្រជាជន​កុំ​ឲ្យ​ពឹង​ផ្អែក​ទៅ​លើ ​លោក​ខាង​លិច ​ឬ​ ក៏​​រដ្ឋាភិបាល​អារ៉ាប់ ​នៅក្នុង​ការ​បះបោរ​​ របស់​ពួកគេ​ដើម្បី​ទម្លាក់​ប្រធានាធិបតី​បា​សា​អាល់​អា​សាត។
នៅក្នុង​ខ្សែ​វីដេអូ ដែល​មាន​រយៈពេល៨នាទី​ក្រោម​ចំណងជើង​ថា« ឆៅ​មុខ​តោ​ប្រទេស​ស៊ី​រី!» និង បង្ហោះ​តាម​វេ​ប​សាយ អ៊ីស្លាម លោក ហ្សា​វ៉ា​រី​ដែល​កើត​នៅក្នុង​ប្រទេស​អេហ្ស៊ីប​ក៏បាន​អំពាវនាវ​​ដល់​ប្រជាជន​ មូស្លីម ​នៅក្នុង​ប្រទេស​ទួរគី​ អ៊ីរ៉ាក់ ​លី​បង់ និង ហ្សកដានី ដើម្បី​ផ្ដល់​ជំនួយ​ដល់​ពួក​ឧទ្ទាម​ស៊ី​រី​ប្រឈមមុខ​នឹង​កងទ័ព​របស់​លោក​ អាសាត។​

លោក ហ្សា​វ៉ា​រី បាន​និយាយ​ថា« របួស​របស់​ប្រជាជន​ស៊ី​រី នៅតែ​ហូរឈាម ពី​មួយថ្ងៃ​ទៅមួយថ្ងៃ នៅពេលដែល​អ្នក​កាប់សម្លាប់​គេ កូនប្រុស​របស់​អ្នក​កាប់សម្លាប់ បា​សា​ប៊ី​ន ហាហ្វីស(ហា​ហ្វេ​ស​អាល់​សាត) មិន​ញញើត​ដើម្បី​បញ្ឈប់​នោះ»។ លោក ហ្សា​វ៉ារី​បាន​បន្តថា« ប៉ុន្តែ​ការ​តស៊ូ របស់​ប្រជាជន​យើង នៅក្នុង​ប្រទេស​ស៊ី​រី ទោះបី​រង​ការឈឺចាប់​ក៏ដោយ ក៏​ការ​ធ្វើ​ពលីកម្ម​និង​ការ​បង្ហូរឈាម​បាន​កើត​ឡើង​ដែរ»។
លោក ហ្សា​វ៉ា​រី​បាន​កាន់​តួនាទី​ជា​មេ​ដឹក​នាំ​អាល់​កៃ​ដា បន្ទាប់ពី​លោក​អូ​សា​ម៉ា​ប៊ី​ឡា​ដិ​ន ត្រូវ​បាន​គេ​សម្លាប់​ដោយ​កងទ័ព​ពិសេស​របស់​អាមេរិក​នៅ​ក្នុងការ​វាយឆ្មក់​ មួយ​នៅក្នុង​ប្រទេស ប៉ាគីស្ថាន​កាលពី​ខែឧសភា​កន្លងមក។ លោក ហ្សា​វ៉ា​រី បាន​បន្ថែម​ថា« ប្រជាជន​មូ​ស្លីម​ម្នាក់ ត្រូវ​ជួយ​បងប្អូន របស់​ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី ជាមួយ​នឹងអ្វីៗ ទាំងអស់​ដែល​ពួកគេ​អាច​ជួយ​បាន​ដូចជា​ជីវិត ប្រាក់កាស មតិយោបល់ ក៏ដូចជា​ព័ត៌មាន​ផងដែរ»។
នៅ​ទី​បញ្ចប់​លោក ហ្សា​វ៉ា​រី បាន​និយាយ​ថា «បើ​យើង​ចង់បាន​សេរីភាព យើង​ត្រូវតែ​រំដោះខ្លួន​ចេញពី​របប​នេះ។ បើ​យើង​ចង់បាន​យុត្តិធម៌ យើង​ត្រូវតែ​សងសឹក​ប្រ​ឆាំងនឹង​របប​នេះ»៕

0 មតិ:

Post a Comment