www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

ថ្ងៃ​១៤​កុម្ភៈ​ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ​សម្រាប់​អ្នក​មាន​គុណ​

ក្រសួង​​កិច្ចការ​​នារី​ ​កំពុង​​ផ្សព្វផ្សាយ​​ឯកសារ ​​វីដេអូ​​អប់រំ​​ នៅ​​តាម​​ទូរទស្សន៍​​ជាតិ​​និង​​ ទូរទស្សន៍​​ធំៗ​​ផ្សេង​ទៀត​​ ដើម្បី​​ផ្សព្វផ្សាយ​​អំពី​​អត្ថន័យ​​នៃ​​ថ្ងៃ​ ​១៤​​កុម្ភៈ​​ទៅ​ដ​ល់​​យុវជន​និង​​ក្មេង​​ជំទង់។​ ស្ប៉ត​​វីដេអូ​​អប់រំ​​ដែល​​ប្រាប់​​ដល់​​ពលរដ្ឋ​​ខ្មែរ ​​ទូទៅ​​ថា​ថ្ងៃ​​១៤ ​​កុម្ភៈ​​គឺ​​ជា​​ថ្ងៃ​​នៃ​​ក្តី​​ស្រឡាញ់​​ ចំពោះ​​អ្នក​​ជុំវិញ​​ខ្លួន​តែ ​​មិន​មែន​​ជា ​​ថ្ងៃ​​បុណ្យ​​សង្សារ ​​ដូច​​ការ​​យល់​​ខុស​​របស់​​យុវជន​ហើយ​ ​ឈាន​​ទៅ​​រក​​ការ​​រួម​ភេទ​​ នៅ​​ថ្ងៃ​​នេះ​​ឡើយ។

 ថ្ងៃ​១៤​កុម្ភៈ​គឺ​ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់។ ពលរដ្ឋ​កម្ពុជា​អាច​បង្ហាញ​ក្តី​ស្រឡាញ់ ​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ដូចជា​ឳពុកម្តាយ អ្នកមានគុណ និង​គ្រូ​បង្រៀន​ជាដើម។ នេះ​គឺ​ ជា​អត្ថន័យ​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រសួង​កិច្ចការ​នារី​ បាន​ធ្វើ​យុទ្ធនាការ​នេះ​យ៉ាង​ខ្លាំងក្លា​ដោយ​ការ​ ផ្សព្វផ្សាយ​ស្ប៉ត​វីដេអូ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ ក្នុង​ស្រុក​នានា​ដើម្បី ​អប់រំ​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​ពិសេស​យុវជន និង​ក្មេង​ជំទង់​ជា​អនីតិជន។

យុទ្ធនាការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​ នឹង​ទប់ស្កាត់​សកម្មភាព​ និង​ការ​យល់​ឃើញ​ខុស​របស់​យុវជន​ និង​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​មួយ​ចំនួន ដែល​កន្លង​មក​បាន​និយាយ​ថា​ ថ្ងៃ​១៤​កុម្ភៈ គឺជា​ថ្ងៃ​បុណ្យសង្សារ ហើយ​ជា​ថ្ងៃ​ដែល​ត្រូវ​បង្ហាញ​ ក្តី​ស្នេហា​តាម​រយៈ​ ការ​រួមភេទ​នោះ។

លោកស្រី​ស៊ីវ៉ាន់ បុទុម​រដ្ឋលេខាធិការ​ ក្រសួង​កិច្ចការ​នារី​ បាន​ថ្លែង​ប្រាប់​អ្នក​ សារព័ត៌មាន​អំពី​ការ​ចាត់វិធានការរួម​ពី​ស្ថាប័ន​រដ្ឋ​ដែលពាក់ព័ន្ធ​ទាំងអស់ ​ដើម្បី​ទប់ស្កាត់​និន្នាការ​របស់​ក្រុម​យុវវ័យ​ដែល​យក​ថ្ងៃ​១៤​កុម្ភៈ​ជា​ ថ្ងៃ​រួមភេទ។ បើ​តាម​លោកស្រី​រដ្ឋលេខាធិការ ការ​សហការ​រួមមាន សាលារៀន​មួយ​ចំនួន​នឹង​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើ​ជា​ថ្ងៃ​ប្រឡង​តែ​ម្តង។

ហើយ​ក៏​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ដែល​សហការ​ជាមួយ​ម្ចាស់​ផ្ទះ​ សំណាក់ និង​សណ្ឋាគារ​​ មិន​អោយ​ពួកគេ​ទទួល​ការ​កក់​បន្ទប់​សម្រាប់​អតិថិជន​ជា​សិស្សានុសិស្ស​អាយុ​ ក្រោម​១៨​ឆ្នាំ។

លោក​កែប ជុតិមា ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃ​នេះ​ថា វិធានការ​ការពារ​អនីតិជន ត្រូវ​បាន​អនុវត្ត​រួចហើយ ហើយ​លោក​បាន​អំពាវនាវ​អោយ​ក្រុម​យុវវ័យ​ភ្ញាក់​រលឹក​ខ្លួន​ឯង​ដោយ​មិន​ត្រូវ ​ប្រព្រឹត្ត​អំពើ​ពុំ​គប្បី​នៅ​ថ្ងៃ​១៤​កុម្ភៈ​នេះ៕

 

ប្រភព៖​​ វិទ្យុ​បារាំង​អន្តរជាតិ 

0 មតិ:

Post a Comment