www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 29, 2012

នាយក​រដ្ឋមន្ត្រី​ប្រកាស​បិទ​ឡូត៍​នេសាទ​រហូត ជំនួស​ដោយ​តំបន់​អភិរក្ស

ចាប់​ពី​ពេល​នេះ​ទៅ គ្មាន​ទៀត​ឡើយ​ពាក្យ​ម្ចាស់​ឡូត៍​នេសាទ។ ឡូត៍​នេសាទ​ដែល​ទំនង​ជា​មូលហេតុ​ចំបង​មួយ​ធ្វើ​អោយ​បរិមាណ​ត្រី​ថយ​ចុះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​ទី​២៨​កុម្ភៈ​នេះ​បាន​ប្រកាស​ជា​សាធារណៈ ​ស្តី​ពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​ ក្នុង​ការ​រំលាយ​ឡូត៍​នេសាទ​ទាំង​ ៣៥​ ជុំវិញ​បឹងទន្លេសាប​ជា​រៀងរហូត។ សេចក្តីសម្រេច​នេះ​ ក៏​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ឡូត៍ ​២​ ទៀត​នៅ​ក្នុង​ខេត្ត​ បន្ទាយ​មានជ័យ​ផង​ដែរ។

ការ​រំលាយ​ឡូត៍​នេសាទ និង​ក្រោយ​មក ​វា​នឹង​មាន​ការ​បង្កើត​តំបន់​អភិរក្ស​ ប្រភេទ​ត្រី​មួយ​ចំនួន នេះ​ទំនង​ជា​វិធី​ដែល​ត្រូវ​ធ្វើ​ ដើម្បី​បង្កើន​ទិន្នផល​ត្រី​ទឹកសាប​ឡើង​ វិញ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ហើយ​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា ទិន្នផល​បាន​កើន​ឡើង​មែន​ ក្រោយ​ពី​ការ​ប្រកាស​បិទ​ឡូត៍​នេសាទ​ទាំង ​៣៥​កាល​ ពី​ប៉ុន្មាន​ខែ​មុន​នោះ។

បើស្តាប់​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋន្ត្រី ក្រុម​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​បាន​ពិភាក្សាគ្នា​យ៉ាង​ម៉ត់ចត់​មុន​ ឈាន​ដល់​ការ​សម្រេច​បិទ​ឡូត៍​នេសាទ​ជា​រៀង​រហូត​ ដែល​ប្រការ​នេះ​គឺ​ការ​កែ​ទម្រង់​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​វិស័យ​ជលផល។ ឡូត៍​នេសាទ​នៅ​កម្ពុជា​មាន​វត្តមាន​តាំង​ពី​សម័យ​បារាំង​មក​ម្ល៉េះ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​រំលាយ​ឡូត៍​នេសាទ​នៅ​ថ្ងៃ​នេះ​ មុន​ពេល​ដែល​ក្រសួង​ធនធាន​ទឹក​និង​អាជ្ញាធរ​ទន្លេសាប​ប្រកាស​លើក​ពេល​រៀបចំ​ សិក្ខាសាលា​ថ្នាក់​ជាតិ​ ស្តី​អំពី​ការ​គ្រប់គ្រង​ធនធាន​ក្នុង​បឹង​ទន្លេសាប។ សិក្ខាសាលា​ថ្នាក់​ជាតិ​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩​កុម្ភៈ និង​ថ្ងៃ​១​មីនា​នេះ។ នៅ​ក្នុង​សិក្ខាសាលា​នោះ បទបង្ហាញ​ជា​ច្រើន​ស្តី​ពី​ធនធាន​បឹង​ទន្លេសាប រួមទាំង​សារៈ​ប្រយោជន៍​នៃ​ព្រៃ​លិច​ទឹក​ផង គឺ​ជា​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា៕




ប្រភព៖ RFI

0 មតិ:

Post a Comment