www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 13, 2012

ផ្កា​ប្រាំពីរ​ពណ៌ ឫ​ផ្កា​អមតៈ ឈ្មោះ​ពិត​គឺ​ផ្កា​មាន​ប្រយោជន៍​ដល់​សុខភាព

កាលពី​ចុងឆ្នាំ​២០១០ ប្រជាពលរដ្ឋ​ផ្អើល​យក​ផ្កា​ម្យ៉ាង​ពណ៌​ខៀវ​មក​ឆុង​ទឹក​ផឹក​ដោយ​គិតថា ផ្កា​នេះ​ជា​ឱសថ​បុរាណ​សម្រាប់​ព្យាបាល​ជំងឺ​១០០​មុខ ហើយ​ដាក់ឈ្មោះ​ផ្កា​នោះ​ថា ផ្កា​ប្រាំពីរ​ពណ៌ ឫ​អមតៈ ដែលមាន​ដើម​វ​ល្លិ៍​ឡើងទ្រើង​ដូច​ននោង មាន​ស្លឹក​ពណ៌​បៃតង ផ្កា​ពណ៌​ខៀវ​មាន​ច្រើន​ស្រទាប់ ហើយ​សព្វថ្ងៃ​មាន​ដាំ​នៅក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង​នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។ ដើម​ផ្កា​អមតៈ ឫ​ផ្កា​៧​ពណ៌​នេះ​ប្រជាពលរដ្ឋ​ភាគច្រើន​ថា យក​ពូជ​មកពី​សហរ​ដ្ឋ​អាមេរិក ហើយ​ផ្កា​របស់​វាយ​កមក​ព្យាបាល​ជំងឺ​ខ្លាញ់​ក្នុង​សរសៃឈាម លើសឈាម ទឹកនោមផ្អែម និង​ជំងឺ​ផ្សេងៗ​ទៀត តែបើ​តាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​ភាគ​២​របស់​ក្រសួង​សុខា​ភិ​បា មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ដ្រ​បុ​រាព​និយាយថា ផ្កា​នេះ​ឈ្មោះថា «​អញ្ជ័ន​» ជា​ថ្នាំ​អាយុវឌ្ឍនៈ​ដែល​អាច​ព្យាបាល​ជំងឺ​បាន​ច្រើនយ៉ាង ។​
​ ​លក្ខណៈ
​រុក្ខជាតិ ៖ ជា​រុក្ខជាតិ​វ​ល្លិ៍ ដើម​វា​មូល​តូច​មាន​រោម​តិចៗ មែក​បែក​តាម​ប្រគាប​ធាង​ស្លឹក​
­​ ​ស្លឹក ​៖ ស្លឹក​រួម​ស្លាប​សេស កូន​ស្លឹក​មាន​ពី​៥ ទៅ​៧​ស្លឹក ។ ស្លឹក​នីមួយៗ​មាន​រាង​ពងក្រពើ​ដុះ​ទល់​ទង​គ្នា​។​
­​ ​ផ្កា ​៖​ មានពូជ​ផ្កា​ពណ៌​ខៀវ ពណ៌​ស ពណ៌​ក្រហម​ស្វាយ មាន​១​ស្រទាប់ ឫ​ច្រើន​ស្រទាប់​។ ផ្កា​មានតែ​១​ដុះ​ចេញពី​ប្រគាប​ធាង​ស្លឹក ។​
­​ ​ផ្លែ​ ​៖ រាង​សំប៉ែត​វែង​ស្រួច​ចុង មាន​ពី​៤ ទៅ​១០​គ្រាប់ គ្រាប់​ពណ៌​ត្នោត ពភ្លាក់ រាង​ដូច​គ្រាប់សណ្ដែក ។​
­​ ​កន្លែង​ដាំ​ដុះ ៖ ដុះ​នៅ​តំបន់ដីសើម តំបន់​មាត់ទន្លេ ឫ​គេ​យកមក​ដាំ​ធ្វើជា​គ្រឿង​លម្អ ។​
­​ ​ផ្នែក​ប្រើប្រាស់​បាន ៖ ឫស គ្រាប់ ស្លឹក ។​
­​ ​រស់ជាតិ​ ​៖ ឫ​សមានជាតិ​ចត់​ល្វីង ក្នុង​គ្រាប់​មាន​ជាតិ​ជ័រ​ល្វីង គ្រាប់ និង​សំបក​ឫ​សមានជាតិ​Tanin , ស្លឹក​មាន​ជាតិ Ylactose, Aprarajitin ។ ប្រភេទ​ពណ៌​ខៀវ និង​ពណ៌​ស មាន​ជាតិ​Ether និង​ជាតិ​glucosid គ្រាប់​មាន​ជាតិ Acid amin ដូចជា​leucin, Valin, Adenin, Glycin, Arginin, Acid glutamic, Acid aspartic and Tyrocin​។ ព្យាបាល​រាក​កូនក្មេង ហឺត ឈឺទ្រូង ក្អក ពិបាក​នោម ឈឺភ្នែក ខ្វាក់មាន់ ធ្វើ​ឲ្យ​ភ្នែក​ស្រឡះ ធ្វើ​ឲ្យ​ធ្មេញ​រឹង ព្យាបាល​ឈឺធ្មេញ ។​
­​ ​គ្រាប់​ ​៖ ជា​ថ្នាំ​បន្ទន់​លាមក​
­​ ​ស្លឹក​ ​៖ បិទ​កន្លែង​កើត​បូស​
­​ ​ផ្កា​ ​៖ ចាស់​បុរាណ​និយម​យក​ផ្កា​ពណ៌​ស និង​ខ្មៅ (​ពណ៌​ខ្មៅ​) យកមក​ផ្សំ​ជា​ថ្នាំ​អាយុវឌ្ឍនៈ​
​កម្រិត និង​របៀប​ប្រើ ៖
­​ ​គ្រាប់​ ​៖ ពី​១,៥ ទៅ ៣​ក្រាម ក្នុង​១​ថ្ងៃ ដាំ​ផឹក​
­​ ​ឫស​ ​៖ ពី​៦-១០​ក្រាម ក្នុង​១​ថ្ងៃ​ដាំ​ផឹក​
­​ ​ស្លឹក​ ​៖ ប្រើ​ខាងក្រៅ​ឥត​កំណត់​
­​ ​ផ្កា​ ​៖ ស្រស់​ពី ៣-៦​ក្រាម ក្នុង​១​ថ្ងៃ​ដាំ​ផឹក ។​

ប្រភពពី មជ្ឈមណ្ឌលព័ត៌មានសកល

0 មតិ:

Post a Comment