www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 13, 2012

អាហារ​សម្បូរ​វីតាមីន កាត់បន្ថយ​ភ្លេចភ្លាំង

​អាហារដែល​សម្បូរ​ទៅដោយ​វីតាមីន អាចជួយ​ការពារ​ខួរក្បាល​ពី​ការ​ភ្លេចភ្លាំង​នៅ​វ័យ​ចំណាស់ ខណៈដែល​ការ​ញ៉ាំ​អាហារ​ដែល​​សល់​យូរ នឹង​បង្ក​ភាពអវិជ្ជមាន​។
​ ការសិក្សា​ផ្នែក​ប្រសាទ​បាន​រកឃើញថា មនុស្ស​វ័យ​ចំណាស់​ដែលមាន​សរសៃឈាម​សម្បូរ​ទៅដោយវីតាមីន និង Omega​ 3 Fatty Acids មានការ​ចងចាំ​ល្អ​ជាង​មនុស្ស​ធម្មតា​។​
​ក្រុម​​​អ្នកជំនាញ​ អាមេរិក បាន​វិភាគ​គំរូ​ឈាម​ទៅលើ​មនុស្ស​ដែលមាន​សុខភាព​មាំមួន ១០៤​នាក់ ដែល​ពួកគាត់​ទាំងនោះ មាន​អាយុ​ជា​មធ្យម ៨៧​ឆ្នាំ ដែលមាន​ការចងចាំ​បាន​ល្អប្រសើរ​។​
​តាមរយៈ​ការធ្វើ​តេស្ត​ឈាម បាន​រកឃើញថា ក្នុង​សរសៃឈាម​មនុស្ស​ទាំងនោះ សម្បូរ​ទៅដោយ​វីតាមីន B C D E និង Omega 3 Fatty Acids (​ដែលមាន​ក្នុង​សាច់​ត្រី​) ហើយ​ការចងចាំ និង​ការ​គណនា​របស់​អ្នក​ទាំងនោះ​នៅ​ល្អប្រសើរ​។​
​ដើម្បី​​ការចងចាំ​ បានល្អ​នៅ​វ័យចាស់ គឺ​ត្រូវ​ញ៉ាំ​អាហារ​ដែលមាន តុល្យភាព បន្លែ ផ្លែឈើ ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ពិនិត្យ​សម្ពាធ​ឈាម និង​ជាតិ​កូ​ឡេ​ស្ត្រេ​រ៉ូ​ល និង​មិនត្រូវ​ពិសា​បារី​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ជំងឺ​បាត់បង់​ការចងចាំ របស់​ចក្រភព​អង់គ្លេស​៕

ប្រភពពី មជ្ឈមណ្ឌលព័ត៌មានសកល

0 មតិ:

Post a Comment