www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 15, 2012

ការប្រកួតកីឡា ហុកគីឆ្នាំ២០១២ កម្ពុជាជាម្ចាស់ផ្ទះ

ភ្នំពេញ: ការប្រកួត កីឡាហុកគីជាលក្ខណៈមិត្តភាពអន្តរជាតិ ដែលនិងរព្រឹត្តទៅនាថ្ងៃទី១៨ ដល់ ១៩ ខែកុម្ភៈ ខាង មុខនេះ នៅលើទីលាន Vietcam ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌដង្កោ ចាប់ពីម៉ោង១៣ និង៣០នាទី រសៀលទៅ។ ដែលចូលរួមពីបណ្តាលប្រទេសមួយចំនួនដូចជា ថៃ ជប៉ុន អង់គ្លេសនិង​កម្ពុជា។​ លោក Rana Asif Maqsood សញ្ជាតិ ប៉ាគីស្ថានប្រធានគ្រូបង្វឹកកីឡាហុកគីកម្ពុជា បានប្រាប់ឱ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ ប្រចាំឆ្នាំ ដែលធា្លប់បានធ្វើអស់រយៈពេល១០ឆ្នាំមកហើយ ក្នុងនោះប្រទេសដែលចូលរួមញឹកញាប់ជាងគេ គឺប្រទេស ថៃ ជប៉ុន ប៉ាគីស្ថាន ឥណ្ឌា និងចិន។លោក Rana បានបញ្ជាក់ប្រាប់ថា ការប្រកួតត្រូវបានរៀបចំតាមរូបមន្តជម្រុះវិលជុំ ដោយក្រុមដែលឈ្នះ ទទួលបានពានពីសហព័ន្ធកីឡាហុកគីកម្ពុជា។ លោកបានគូសបញ្ជាក់ថា កម្មវិធីប្រកួតនេះ ពុំទាន់មានក្រុម ហ៊ុនណាឧបត្ថម្ភនៅឡើយទេ ដោយការប្រកួត ដែលអាចដំណើរការទៅបានដោយការស្ម័គ្រចិត្តពីប្រទេស ដែលចូលរួមប្រកួតចំណាយរៀងៗខ្លួន និងការជួយគ្នាទៅវិញទៅមក។ការប្រកួតជាលក្ខណៈមិត្តភាពកន្លងមក ក្រុមរបស់កម្ពុជា តែងតែទទួលបានចំណាត់ថ្នាក់នាំមុខគេជានិច្ច ប៉ុន្តែ កាលឆ្នាំកន្លងទៅ ពួកគេហាក់ដូចជាចុះខ្សោយបន្តិចដោយសារតែមានការចូលរួម ពីសំណាក់ក្រុមខ្លាំងនានា ពីតំបន់អឺរ៉ុប៕

0 មតិ:

Post a Comment