www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 15, 2012

ជនជាតិជប៉ុនម្នាក់ ចងកសម្លាប់ ខ្លួននៅខេត្តព្រះសីហនុ



ខេត្តព្រះសីហនុៈ បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ ដោយចងកនឹងដើមឈើ ទាំងមិនដឹងមូលហេតុ។

មន្រ្តីនគរបាល ខេត្តព្រះសីហនុបានឲ្យដឹងថា សពលោក ជិន ចាង អាយុ អាយុ ៦៥ឆ្នាំ ជនជាតិជប៉ុន ត្រូវបាន ក្រុមប្រជាពលរដ្ឋប្រទះ ឃើញ ក្នុងភូមិបុរីកម្មករ ក្រុម១២ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នាវេលាម៉ោង ២ និង៥នាទីរសៀលថ្ងៃ អង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ម្សិលម៉ិញនេះ។

មន្រ្តីនគរបាលឲ្យដឹងថា បុរសជនជាតិជប៉ុនរូបនេះ សព្វថ្ងៃរស់នៅជាមួយអ្នកស្រី ជន លាងស៊ី អាយុ ៣៥ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ រមណីអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវជាកូនធម៌របស់ខ្លួន។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានដាក់ការសង្ស័យថា ករណីខាងលើនេះ អាច ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម អាចត្រូវគេសម្លាប់ហើយ ទើបយកមកចងកជាក្រោយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ព្រោះសពជនរងគ្រោះមានអាការរើបម្រះចេញពីចំណង ដែលចងក។

តែទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត សែ ជោសិទ្ធិជូតិ អនុប្រធានមន្ទីរ សុខាភិបាលខេត្តព្រះសីហនុ និងជាមន្ត្រីជំនាញ ចុះទៅពិនិត្យសពជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារធ្វើអត្តឃាត មិនមែនជាករណីឃាតកម្ម អ្វីផ្សេងនោះទេ៕

0 មតិ:

Post a Comment