www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 7, 2012

ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​បើក​​បង្ហាញ​មុខ​មាត់​ជន​សង្ស័យ ករណីលួចមានស្ថានទម្ងន់ទោស និងករណីមនុស្សឃាតដោយចេតនា

រាជ​ធានី​ភ្នំពេញ​ ​៖ នៅថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១២ព្រឹក​ថ្មីៗនេះ​ ​នៅ​ស្នង​ការ​ដ្ធា​ន​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​ស​ន្និ​សិ​ទ្ឋ​កាសែត​បង្ហាញ​មុខ​មាត់​ជន​សង្ស័យ​ ​ចំនួន​ ​០៣នាក់​ ​និង​អាវុធ​ខ្លី​ ​ចំនួន​ ០៣ដើម​ ​ដោយ​លោក​វរ​សេនីយ៍​ទោ​ ​ជួន​ ​ណា​រិ​ន​ ​នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ង​ន់​ ។​




ដោយ​មាន​ការ​ដឹកនាំ​បញ្ជា​ពី​ ឯក​ឧត្ត​ម នាយឧត្តមសេនីយ៍ ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ​លោក​ឧត្ត​ម​សេ​នី​យ៍​ស្នង​ការ​ ​ ​គណៈ​បញ្ជា​រកា​រ​ឯក​ភាព​រាជ​ធានី​ភ្នំពេញ​ ​និង​ដោយ​មាន​ការ​ដឹកនាំ​ផ្ទាល់​ពី​ លោក​ឧត្ត​ម​សេ​នី​យ៍​ត្រី​ ​ប៉ុ​ល​ ​ភិ​ធេ​យ្យ​ ស្នង​ការ​រង​ ​និង​មាន​ការ​សំ​រប​សំ​រួល​ពី​ លោក​ ​សុខ​ ​រឿ​ន​ ​ព្រះ​រាជ​អាជ្ញា​រង​ ​នៃ​អយ្យការ​ ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេ​ញ​។​ ​នៅ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ២០១២ ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំ​រិ​ត​ធ្ងន់​ ​បាន​ឃាត់​ជន​សង្ស័យ​ ​ចំនួន​ ​០៣នាក់​ ​និង​ដក​ហូត​ ​អាវុធ​ខ្លី​ ​ចំនួន​ ​០៣ដើម​ ​(អាវុធ​ខ្លី​ម៉ាក​ ​កា​៥៤ ចំនួន​ ​០២ដើម​, ម៉ា​ក​រ៉ូ​ឡូ​ ០១ដើម​ ​) ក្រោយ​ពី​ការ​ឃាត់​ខ្លួន​ ​ពិ​និត្យ​ឃើញ​ ​ជន​សង្ស័យ​នោះ​មាន​ឈ្មោះ​ ​១-ឈ្មោះ​ ​គង់​ ​សុ​វ​ណ្ណា​រ៉ា​ ​ ​ ​ភេទ​ប្រុស​ ​អាយុ​ ​២៨ឆ្នាំ​ ​ជន​ជាតិ​ខ្មែរ​ ​ទី​លំនៅ​សព្វ​ថ្ងៃ​ ​ ​ផ្ទះ​លេខ​ ៥០ ផ្លូវ​ព្រះ​នរោត្តម​ ​សង្កាត់​ទន្លេ​បា​សាក់​ ​ខណ្ឌ​ចំ​ការ​មន​ ​មុខ​របរ​ ​មិន​ពិត​ប្រាកដ​ ​២-ឈ្មោះ​ ​ពុំ​ ​រ៉ៃ​យ៉ា​ ​ ​ភេទ​ប្រុស​ ​អាយុ​ ២៤ឆ្នាំ​ ​ជន​ជាតិ​ខ្មែរ​ ​ទី​លំនៅ​សព្វ​ថ្ងៃ​ ​ផ្ទះ​គ្មាន​លេខ​ ​ផ្លូវ​លេខ​ ២៧១ សង្កាត់​ទំនប់​ទឹក​ ​ខណ្ឌ​ចំ​ការ​មន​ ​មុខ​របរ​មិន​ពិត​ប្រាកដ​ ​៣-ឈ្មោះ​ ​ផា​ន់​ ​សេរី​វុ​ធ​ ​ ​ ​ភេទ​ប្រុស​ ​អាយុ​ ​២៩ឆ្នាំ​ ​ជន​ជាតិ​ខ្មែរ​ ​ទី​លំនៅ​សព្វ​ថ្ងៃ​ ​ផ្ទះ​លេខ​ ​៩៤ ផ្លូវ​លេខ៦៣ សង្កាត់​បឹង​រាំង​ ​ខណ្ឌ​ដូន​ពេញ​ ​មុខ​របរ​មិន​ពិត​ប្រាកដ​ ​ជន​សង្ស័យ​ទាំង​ ​០៣នាក់​ ​ខាង​លើ​ ធ្លាប់​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ប្រើ​ហិង្សា​មាន​អាវុធ​យក​ម៉ូ​តូ​ ​និ​ង ​សម្ភា​រៈ​ ​យ៉ាង​សកម្ម​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ចំនួន ​១០ករណី​ ​ដូច​ជា​៖ ករណី​ទី​១ ៖ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(ប្រើ​ហិង្សា​មាន​អាវុធ​) យក​ម៉ូ​តូ​ម៉ា​ក​ហុង​ដា​ ​ស្កុ​ប​ពី​ ​ពណ៌​ខ្មៅ​+លឿង​ខ្ចី​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​1AV-9314 និង​ស​ម្ភា​រៈ​ ​ ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា​ ​ឆ្នាំ២០១១ វេលា​ម៉ោង​ ​០២និង៣០នាទី​ នៅ​​ចំ​នុ​ច​ជាប់​របង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ផ្លូវ​លេខ​ ​១៧២ ក្រុម​ ​៥៣ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូន​ពេញ​ ​ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ​ ​ហម​ ​សាំង​ហេង​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​ ​០១ ផ្លូវ​នរោត្តម​ ​ទន្លេ​បា​សាក់ ខណ្ឌ​ចំ​ការ​មន​ ​មុខ​របរ​ ​និស្សិត​បញ្ញា​សាស្ត្រ​, ករណី​ទី​២ ៖ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(ប្រើ​ហិង្សា​មាន​អាវុធ​) យក​អាយ​ផេ​ត​ ​, ទូរស័ព្ទ​ដៃ​ម៉ាក​ ​LG​ ​ស៊ី​ម​ ​២ និង​កាបូប​យួរ​ដៃ​ពណ៌​ស​ ​០១ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មក​រា​ ​ឆ្នាំ​២០១២ វេលា​ម៉ោង​ ​១៦និង៣០នាទី ​នៅ​ចំ​នុ​ច​មុខ​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​៤២៦ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំ​ការ​មន​ ​ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ​ ​ន​ង​ ​សុ​ភ័​ក្រ​ ​ភេទ​ប្រុស​ ​អាយុ​ ​២៤ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​១៥៩ ផ្លូវ​លេខ​១៦៣ ភូមិ​០៩ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំ​ការ​មន​ ​មុខ​របរ យោធា​, ករណី​ទី​៣ ៖ ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(ប្រើ​ហិង្សា​មាន​អាវុធ​)យក​ទូរស័ព្ទ​ដៃ​ ​និង​ខ្សែ​ករ​ ​កាល​ពី​ថ្ងៃ​ទី​០៧ ខែមក​រា ឆ្នាំ២០១២ វេលា​ម៉ោង​ ​២១និង០០នាទី​ ​នៅ​ត្រង់​ចំណុច​ក្នុង​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​៤២៦ ក្រុម​១៩ ភូមិ០៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំ​ការ​មន​ ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ​ ​យ៉ែ​ម​ ​ដា​រ៉ា​ ​ភេទ​ប្រុស​ ​អាយុ​ ២៣ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​៤៥ ផ្លូវ៤២៦ ក្រុម​១៩ ទួល​ទំ​ពួ​ង២ ខណ្ឌចំ​ការ​មន​ ​មុខ​របរ​ ​អ៊ុត​សក់​, ករណី​ទី​4 ៖ ករណី​មនុស្ស​ឃាត​ដោយ​ចេតនា​(មិន​សំ​រេ​ច​)ប្រើ​អាវុធ​ ​កាល​ពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ២០១២ វេលាម៉ោង​ ​២២និង០០នាទី​ ​នៅ​ត្រង់​ចំណុច​ ​ក្លោ​ង​ទ្វារ​ ​សកល​វិទ្យា​ល័​យ​ ​បៀ​ល​ប្រាយ​ ​ផ្លូវ​សុធា​រស​ភូមិ​១ សង្កាត់​ទន្លេ​​បា​សាក់​ ​ខណ្ឌ​ចំ​ការ​មន​ ​ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ​ ​យ័ន​ ​ប៊ុ​ន​ធឿ​ន​ ​ភេទ​ប្រុស​ ​អាយុ​ ​២៤ឆ្នាំ​ ​ផ្ទះ​លេខ​ ​01GAI2 ផ្លូវ​សុធា​រស​ ​ទន្លេ​បា​សាក់​ ​ចំ​ការ​មន​ ​មុខ​របរ​នៅ​ផ្ទះ​, ​ករណី​ទី​៥ ៖ ប្លន់​នៅ​ផ្សារ​បឹង​ត្របែក​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១១, ករណី​ទី​៦ ៖ ប្លន់​នៅ​ក្រោយ​ទូត​ចិន ​កាល​ពី​ ខែ​៩ ឆ្នាំ​២០១១, ករណី​ទី​៧ ៖ ប្លន់​នៅ​ក្រោយ​សាលា​ដើម​ថ្កូវ ​កាល​ពី​ ខែ​៥ ឆ្នាំ​២០១១, ករណី​ទី​៨ ៖ ប្លន់​នៅ​ផ្សារ​បឹង​កេងកង​កាល​ពី​ខែ​១០ ឆ្នាំ​២០១១, ករណី​ទី​៩ ៖ ប្លន់​នៅ​ជាប់​សាលា​ស៊ី​សុវត្ថិ ​កាល​ពី​ខែ​១១ ឆ្នាំ​២០១១ និង ​ករណី​ទី​១០ ៖ ប្លន់​នៅ​មុខ​ម​ន្ទី​ពេទ្យ​រុ​ស្ស៊ី​ ៕

0 មតិ:

Post a Comment