www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

សម្តេចតេជោ​ហ៊ុន សែន អំពាវ​នាវ​​​ចំពោះ​យុវវ័យ​​ក្នុងទិវា​​​នៃក្តីស្រឡាញ់

រាជធានីភ្នំពេញ​​​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវកុំអោយយុវវ័យយក​ថ្ងៃនៃក្តីស្រលាញ់របស់គេ ប្រពៃណី​គេ ឡើងផ្ទះ​សំណាក់ ​ពីព្រោះពិធី​បុណ្យនៃក្តីស្រលាញ់មិន​មែន​ជា​ប្រពៃណីទំនៀម ទំលាប់របស់ខ្មែរទេ​។ សម្តេចតេជោ​បាន​បញ្ជាក់​ទៀតថា ថ្ងៃនៃក្តី​ស្រលាញ់​មិនមែនមានតែ១ថ្ងៃ​នេះទេ គឺមាន​៣៦៥​ថ្ងៃ សម្រាប់ឪពុកម្តាយនិង​ក្រុម​គ្រួសារ​របស់យើង ។
ប្រសាសន៍ថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃ​ទី១៤ កុម្ភៈ ២០១២នេះ ក្នុងឱកាសដែលសម្តេច​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់និងពង្រីកកំណាត់ផ្លូវជាតិ លេខ៦A (សម្តេច​ណែនាំ​ឱ្យហៅត្រឹម​ផ្លូវ​ជាតិ​លេខ​​៦​) ចាប់ពីមុខក្រសួងសុខាភិបាលថ្មី ស្ថិត​ក្នុង​​សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ទៅដល់​ផ្លូវ​​កែង ឬផ្លូវបំបែកព្រែកក្តាម ស្រុកបាធាយ ខេត្ត​​កំពង់ចាម ។
ក្នុងឱកាសនោះផងដែរ សម្តេចអគ្គមហា​សេនាបតីតេជោ​ហ៊ុន សែន ក៏បានអំពាវនាវឱ្យ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការការពារ សុវត្ថិភាពក្នុងឱកាសការបោះឆ្នោតជ្រើសរើស
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៣ មិថុនា ២០១២ខាងមុខ ធ្វើយ៉ាង​ណាអោយបរិយាកាសនៃការបោះឆ្នោតប្រព្រឹត្ត ទៅប្រកបដោយជោគជ័យនិងគ្មានអំពើហិង្សា។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៦A​ (ដូរ​មក​​លេខ​៦វិញ) ដែល​​ត្រូវបាន​បើកការដ្ឋាន​សាង​សង់​និងពង្រីកនាព្រឹក ថ្ងៃអង្គារនេះមានទទឹងតួ​ផ្លូវ​ទំហំ២៦ម៉ែត្រ ចាក់​កៅស៊ូប្រភេទអាសេ​ឆ្លង​កាត់​ស្ពាន-លូ៩កន្លែង​ប្រវែង​២៣៨ម៉ែត្រ សាង​សង់​ដោយក្រុមហ៊ុន​សៀង​ហៃគ្រុប ចំណាយ​ថវិកា​ជាង៧០លាន​ដុល្លារ បានមកពីកម្ចីឥណ​ទាន​សម្បទានរបស់​រដ្ឋាភិបាលចិន និងប្រាក់បដិ​ភាគ​របស់រាជរដ្ឋាភិ​បាលសម្រាប់ដោះស្រាយ​ផល​ប៉ះពាល់ប្រជាពល រដ្ឋនៅតាមផ្លូវ​។ ទីតាំង​សម្ពោធត្រូវបានរៀប​ចំវេទិកានៅកន្លែងអតីត​ចំណត​រថយន្តព្រែក​ លៀបភូមិខ្ទរ សង្កាត់ព្រែក​លៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

0 មតិ:

Post a Comment